ឃាតក តាមដងផ្លូវ ឆក់យកជីវិតមនុស្ស ៦នាក់ ថ្ងៃទី១ ខែកុម្ភៈ
ភ្នំពេញ ៖ តាមរបាយការណ៍ ពីនាយកសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១៥ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១១លើក (យប់ ០៥លើក) បណ្តាលឲ្យ មនុស្សស្លាប់ ០៦នាក់ (ប្រុស), រងរបួសធ្ងន់ ១០នាក់ (ស្រី០២នាក់) និងរងរបួសស្រាល ០៤នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ២០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៤ គ្រឿង, រថយន្តធុនតូចចំនួន ០២គ្រឿង, រថយន្តធុនធំចំនួន ០៣គ្រឿង, យានផ្សេងៗចំនួន ០១គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។
មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះ គឺមកពីកត្តាល្បឿន ០៣លើក, ស្រវឹង ០១លើក, មិនគោរព សិទ្ធ ០២លើក, មិនប្រកាន់ស្តាំ ០១លើក និងប្រជែងគ្រោះថ្នាក់ ០៣លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ ដោយមិន បានពាក់មួកសុវត្ថិភាព ១៩នាក់ (យប់ ០៦នាក់) ។
រថយន្តពិន័យសរុបចំនួន ៦៧គ្រឿង (រថយន្តធំ ៥១គ្រឿង) ស្មើនិង ៦៧ករណី, ករណីល្មើសក្រដាសស្នាម ២៥ គ្រឿង ស្មើនឹង ២៥ករណី រួមមាន ប័ណ្ណបើកបរហួសសុពលភាព ០៣ករណី, ប័ណ្ណបើកបរខុសប្រភេទយានយន្ត ០១ករណី, គ្មានប័ណ្ណអាជីវកម្ម ០៩ករណី, គ្មានឈៀក ០៦ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់ ០៤ករណី, បើកបរ មិនគោរពសញ្ញាចរាចរណ៍ ០២ករណី, ករណីល្មើសបច្ចេកទេសមាន ៤២គ្រឿង ស្មើនិង ៤២ករណី រួមនមាន ដឹក សំពីងសំពោង ៣៤ករណី និងដឹកលើសចំណុះ ០៨ករណី ។
ដោយឡែកម៉ូតូ ត្រូវបានពិន័យសរុបចំនួន ៤៦៤គ្រឿង ក្នុងនោះមានជិះម៉ូតូអត់ពាក់មួក ២៣៤គ្រឿង, ជិះម៉ូតូអត់ កញ្ចក់ ២២៨គ្រឿង និងផ្លាកលេខបាក់ ឬខូច០២ករណី ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1z3rcvz
via IFTTT