Insurance

728x90

ស្រាបៀរលីអូ ផ្តល់រង្វាន់ យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងរដូវកាលថ្មីនេះ

គាស់ភ្លាម ឈ្នះភ្លាត! បន្ត­ឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីក្រវិលកំប៉ុង និង គំរបដប ស្រាបៀរលីអូ ។ នៅក្នុងរដូវកាលថ្មីឆ្នាំ 2015 នេះ ស្រាបៀរលីអូបន្ត ចែក​ជូនរង្វាន់ជាបន្តបន្ទាប់ ជូនដល់ អតិថិជន​របស់ខ្លួន តាមរយៈ ក្រវិលកំប៉ុង និង​គំរបដប មានសំណាងពីស្រាបៀរលីអូ ។ ងាយៗ ដោយជាវ ស្រាបៀរលីអូ​ ប្រភេទកំប៉ុង ​ អ្នកនឹងអាចក្លាយជាអ្នកមានសំណាងឈ្នះ រង្វាន់ ជាច្រើនដូចជា ម៉ូតូ ហុងដាឌ្រីម 2015, ​ ទូរទស្សន៍ 32 អ៊ីង, ទឹកប្រាក់ពី​​ 1ដុល្លា រហូតដល់ 1០០០ដុល្លា , និង​ស្រាបៀរលីអូជាច្រើនរង្វាន់។ មិនត្រឹមតែអាចឈ្នះរង្វាន់ ក្នុង ក្រវិលកំប៉ុង អ្នកក៏អាចមានសំណាងឈ្នះរង្វាន់ក្នុងគំរបដបជាច្រើន ដូចជា ម៉ូតូ ហុងដាឌ្រីម, ​ ទូរទស្សន៍, ទូរស័ព្ទដៃ ​iPhone, iPad, និង​ស្រាបៀរលីអូ ជាច្រើនផងដែរ​។


leo


កាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2015 នៅក្នុងកម្មវិធីប្រគំតន្រ្តីស្រាបៀរលីអូ នៅរាជធានីភ្នំពេញ ស្រាបៀរលីអូ បានបន្តប្រគល់ជូនរង្វាន់ ដល់ អតិថិជន 3 រូបទៀត ដែលបានឈ្នះរង្វាន់ពីក្រវិលកំប៉ុង និង​គំរបដប ស្រាបៀរលី អូ ក្នុងរដូវកាលថ្មីនេះ ដែលក្នុងនោះមានឈ្មោះ​ លោក ឆៃ ធាងហ៊ត រស់​នៅខេត្តកំពង់ចាម ឈ្នះរង្វាន់ម៉ូតូ ហុងដាឌ្រីមចំនួន 1 គ្រឿង, លោក ឡុង កុសល រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្នះរង្វាន់ម៉ូតូ ហុងដាឌ្រីម ចំនួន 1 គ្រឿង និង លោក ស៊ឹម ភ័ណ្ឌ រស់នៅខេត្តព្រៃវែង ឈ្នះរង្វាន់ទឹក ប្រាក់ចំនួន 1,000 ដុល្លារ


leo2


លោក ឆៃ ធាងហ៊ត ជាអតិថិជនឈ្នះរង្វាន់ម៉ូតូ បានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃ​លែង នៅពេល លោកគាស់ក្រវិលកំប៉ុងស្រាបៀរលីអូឃើញរូបសញ្ញាឈ្នះរង្វាន់ម៉ូតូហុងដាមួយគ្រឿង លោកស្ទើរតែមិន ជឿថាខ្លួនឯងពិតជាទទួលបានសំណាងនេះ ប៉ុន្តែថ្ងៃនេះគឺលោកអះអាងថា លោកទទួលបានម៉ូតូមួយ គ្រឿងពីក្រុមហ៊ុនស្រាបៀរលីអូពិតប្រាកដមែន។ និងលោកជឿជាក់ថា អតិថិជនពិសាស្រាបៀរលីអូដទៃ ទៀតអាចនឹងមានឱកាសឈ្នះរង្វាន់ដូចរូបលោក ព្រោះក្រុមហ៊ុនស្រាបៀរលីអូ បាន រៀបចំទុកនូវរង្វាន់ដ៏ច្រើនសន្ធឹក សន្ធាប់​រង់ចាំអតិថិជនឈ្នះជាបន្តបន្ទាប់។


leo3​​លោកប្រធានទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរលីអូ​ ក៏បានមានប្រសាសន៍ ថា យើងខ្ញុំសូមចូលរួមត្រេកអរ និង អរគុណ ដល់អតិថិជនទាំងអស់​ដែលបាន ឈ្នះរង្វាន់ពីស្រាបៀរលីអូ និង អតិថិជន ដែលតែងតែគាំទ្រស្រាបៀរលីអូ កន្លងមក​។ ការបន្តផ្តល់រង្វាន់ ពីក្រវិលកំប៉ុង និង​គម្រប ដប មានសំណាង របស់ស្រាបៀរលីអូនៅរដូវកាលថ្មីនេះ នឹងបន្តចែកជូន រហូតដល់រង្វាន់អស់ពីស្តុក។


គួរបញ្ជាក់ដែរថា ស្រាបៀរលីអូ ជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ គុណភាព នាំចូលពីបរទេស ដែល មាន​វត្តមាន និងការគាំទ្រ​ពីសំណាក់​ប្រជាជន ខ្មែរជា ច្រើន ឆ្នាំ​មកហើយ​។​ ចែករំលែកភាព​រីករាយដ៏អស្ចារ្យ ចែករំលែក ស្រាបៀរ​លីអូ។​


leo4






from Khmernote - The best entertainment website in Cambodia http://ift.tt/1AcBpKc
ស្រាបៀរលីអូ ផ្តល់រង្វាន់ យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងរដូវកាលថ្មីនេះ ស្រាបៀរលីអូ ផ្តល់រង្វាន់ យ៉ាងសន្ធឹកសន្ធាប់ ដល់អតិថិជន ក្នុងរដូវកាលថ្មីនេះ Reviewed by yim PH on 9:46 AM Rating: 5

Entertainment

ads
Powered by Blogger.