Insurance

728x90

ខឹងឪពុកស្តី អោយឈប់ លេងហ្គេម យុវជនម្នាក់ចាក់ សាំងដុត សម្លាប់ខ្លួនឯង

យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ពេលឈ្លោះប្រកែក ជាមួយឪពុក។ យុវជន Hsueh Jun-Chen អាយុ២២ឆ្នាំ រស់នៅតំបន់ Fenyuan ទីក្រុង Changhua កោះតៃវ៉ាន់ បានដុតសម្លាប់ខ្លួនឯង គ្រាន់តែរឿងឪពុកអោយឈប់លេងហ្គេម ហើយសំរាកអោយបានច្រើនសោះ។


តាមប្រភពពត៌មានបានអោយដឹងថា យុវជន Chen បានអង្គុយលេងហ្គេមនៅក្នុងបន្ទប់ ហើយឪពុករបស់គេ លោក Liu អាយុ៤៨ឆ្នាំ បានគោះទ្វាបន្ទប់ស្រែកប្រាប់អោយឈប់លេង ហ្គេម ហើយអោយរូបគេដេកអោយបានច្រើនទៅ។ ក្រោយកមពួកគេទាំង២ក៏បានឈ្លោះ ប្រកែកគ្នា ដោយលោក Liu បាននិយាយថា លោកអត់ណាស់ពេលឃើញកូន ប្រុសលេង ហ្គេមមិនចេះឈប់បែបនេះ ហើយលោកចង់អោយកូនឈប់លេង ដើម្បីសំរាកខ្លះ។


public_photo


យុវជន Hsueh Jun-Chen


នៅថ្ងៃបន្ទាប់ លោក Liu គិតថា កូនប្រុសមិននៅ តែពេលទៅមើលកន្លែងចតឡានឃើញកង់ របស់កូន ប៉ុន្តែបាត់ កំប៉ុង២ដប ពេលនោះលោកក៏ចាប់ផ្តើមដើររកកូនតែម្តង។ លោក Liu ប្រទះឃើញសាកសពកូនប្រុសរលាក ភ្លើងឆេះខ្លាច នៅចំងាយប្រហែល៣០០ម៉ែត្រពីផ្ទះ ដោយនៅជិតសាកសពយុវជននោះមានកំប៉ុងសាំងជាច្រើន។ បុរស ជាឪពុកមានការសោកស្តាយយ៉ាងខ្លាំង មិននឹកស្មានថា កូនប្រុងប្រព្រឹត្តបែបនេះ គ្រាន់តែរឿងគាត់អោយឈប់ លេងហ្គមសោះ។


មិត្តភក្តិ និងបុគ្គលិកនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Chienkuo ជាកន្លែងយុវជនរងគ្រោះរៀន មានការភ្ញាក់ផ្អើល គ្រប់គ្នាពេលលឺដំណឹងនេះ ហើយលោកសាស្ត្រាចារ្យ Li Hong ក៏ភ្ញាក់ផ្អើលផងដែរ ដោយលោកនិយាយថា Chen គឺជាសិស្សឆ្លាតម្នាក់ តែងតែទទួលបានពិន្ទុល្អក្នុងថ្នាក់។


ដោយ៖ ខ្មែរណូត


enhanced-buzz-wide-13989-1332780265-116


រូបតំណាង






from Khmernote - The best entertainment website in Cambodia http://ift.tt/1ADlp5b
ខឹងឪពុកស្តី អោយឈប់ លេងហ្គេម យុវជនម្នាក់ចាក់ សាំងដុត សម្លាប់ខ្លួនឯង ខឹងឪពុកស្តី អោយឈប់ លេងហ្គេម យុវជនម្នាក់ចាក់ សាំងដុត សម្លាប់ខ្លួនឯង Reviewed by yim PH on 10:26 AM Rating: 5

Entertainment

ads
Powered by Blogger.