Insurance

728x90

ឈ្មួញ​ឈើ ខឹង​នឹង​មន្ត្រី​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា ចាប់​ម៉ូតូ​ដឹកឈើ​ប្រណីត​៤​គ្រឿង បែរជា​លើកគ្នា​ទៅ​វាយ​អ្នក​កែ​សែត​ដល់ផ្ទះ ថា​ជា​អ្នក​រំខាន​ការដឹកឈើ​របស់​ពួកគេ​!

​ខេត្តមណ្ឌលគិរី​៖ ក្រុម​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​ដោយ​ម៉ូតូ ខឹង​នឹង​មន្ត្រី​អភិរក្ស​ជីវៈចម្រុះ សីមា​ចាប់ ម៉ូតូ​ដឹកឈើ​ប្រណីត​៤​គ្រឿង មិនអាច​រំដោះ​មូ​តូ​ពី​មន្ត្រី​អភិរក្ស​បាន​ដោយ​សាច់​រឿងនេះ​បាន​ថត​ចូល​កា​ម៉េ​រ៉ា​របស់​អ្នកកាសែត​ទៅហើយនោះ​បែរជា បញ្ចេញ​កំហឹង​វាយ​ជាមួយ​អ្នកកាសែត​វាយដំ​ឡើង​ទ្រោម​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ ២០១៥ ត្រង់ចំណុច​អូរ​ឆ្លូង​ស្ថិតក្នុង ភូមិ​ស្រែអំពិល ឃុំ ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ ជនរងគ្រោះ​ជា​អ្នកយកព័ត៌មាន​ពីរ​នាក់​ត្រូវបាន​ក្រុម​អ្នករកស៊ី​ឈើ​ខុសច្បាប់​ប្រមាណ​៤​នាក់ មក​ដេញ​វាយ​ដល់​ក្នុងផ្ទះ​ត្រូវ​យ៉ាងដំណំ ថែមទាំង​ជេរប្រមាថ នឹង​គំរាម​យក​កាំភ្លើង​មក​បាញ់សម្លាប់ ក្រោយពេល​មន្ត្រី​អភិរក្ស​ទៅ​ចាប់​ប្រមូល និង​ដឹកជញ្ជូន​ឈើ​មក​ស្នាក់ការ​អភិរក្ស​ស្រុក​កែវ​សីមា​ទាំង​ទើសទាល់​រួចមក ដែល​ពួកគេ​យល់ថា​អ្នកសារព័ត៌មាន​បាន​ទម្លាយ​មុខរបរ​រកស៊ី​ឈើ​ដ៏​សុខសាន្ត​របស់​ពួកគេ ។​


​ជនរងគ្រោះ ពីរ​នាក់​នោះ​រួមមាន ភ្នាក់ងារ​ការ​សែត សម្លេង រាស្ត្រ​ខ្មែរ និង បុគ្គលិក​ទូរទស្សន៍​លេខ​៨ បាន​ឲ្យ​ដឹងថា ពួកគាត់​បន្ទាប់ពី​ទទួលបាន​ដំណឹង​ថា មន្ត្រី អភិរក្ស​ចាប់បាន​ម៉ូតូ​ដឹកឈើ​បួន​គ្រឿង ក៏​នាំគ្នា​ទៅយក​ព័ត៌មាន​ដើម្បី​ចុះផ្សាយ ក្រោយពេល​ថត រូបភាព​រួច​ហើយក៏​នាំគ្នា​មក​ផ្ទះ​នាំគ្នា​ហូបបាយ ស្រាប់​តែមាន​មនុស្ស​មួយក្រុម​មាន​ស្រី​មាន​ប្រុស​មក​ជេរប្រមាថ​សព្វបែបយ៉ាង ក្រោយមក​បន្តិច​បុរស​ពីរ​នាក់​ចុះ​ពីលើ​ម៉ូតូ ចូលមក​ដេញ​វាយ​ក្នុងផ្ទះ យ៉ាង​កំរោល បណ្តាលអោយ​អ្នកកាសែត​ទាំងពីរ​ទ្រោម​ខ្លួន ហើយ​ពួកគេ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​ហើយ​បាន ស្រែក​គំរាមថា​នឹង​យក​កាំភ្លើង​មក​បាញ់សម្លាប់​ពួក​ឯង​ចោល​ទាំងអស់​។ ពួកគាត់​បាន​បន្តថា ពេលនេះ ពួកគាត់​បានដាក់​បណ្ដឹង​ទៅ​ប៉ុ​ស្គិ៍​រដ្ឋា​បាល​រួចហើយ​ជុំវិញ​ករណី​ខាងលើ​។​


​ប្រជាពលរដ្ឋ​ថា ការចាប់​ម៉ូតូ​ដឹកឈើ​នោះ​ជា​រឿង​តូចតាច ហើយ​ពួកគាត់​បានលើកឡើង​ដែរ​ថា ផ្លូវលំ​មួយ​ខ្សែ​រដែ​លត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧៦ ទៅ​ភូមិ​ស្រែអំពិល​ក្នុងស្រុក​កែវ​សីមា បាន​ក្លាយជា ការជួបជុំ​របស់​សម​ត្ថ​កិច្ច​គ្រប់​ជំនាញ​សំកុក​ចាំ​ប្រមូល​លុយ​ពី​អ្នករកស៊ី​ដឹកឈើ​ល្មើសច្បាប់ ក៏ប៉ុន្តែ​ពួកគេ​សុទ្ធតែ​ចាត់តាំង ក្នុង​បញ្ជា​បេសកកម្ម​ពី​ក្រសួង និង​សាមី​ស្ថាប័ន​ឲ្យ​ចុះ​ទោះ​ទប់ស្កាត់​បង្ក្រាប ដែល​គេ​កត់សម្គាល់​ឃើញថា​ការចាប់​បង្ក្រាប់​ហាក់បី​នៅមាន​ក​ម្រឹត​តិច​ទួ​ច ហើយ​ស្របពេល​ក្រុម​អ្នករកស៊ី​ឈើ​ទាំងនោះ​ត្រូវបាន​អ្នកមានអំណាច​គ្រប់​ប្រភេទ នៅចាំ ទទួល​ទិញ​នឹង​ជំរុញ​អោយ​ប្រព្រឹត្ត​បទល្មើស​កាន់តែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែល​គេ​រំពឹងទុក​ថា​មិនយូរ​ទេ​ឧទ្យាន​ជីវចម្រុះ​កែវ​សីមា​នឹង​រលាយ​សាបសូន្យ​ក្រោម​ដៃ​ឈ្មួញ​ទុច្ចរិត និង​មន្ត្រី​ពុករលួយ​មួយ​ក្តាប់​តូច កំពុងតែ​ឃុបឃិត​ទាញយក​ផលប្រយោជន៍​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​រៀងៗ​ខ្លួន និង​អាច​យកទៅ​សូកប៉ាន់​ការពារ​តួនាទី​មុខតំណែង​និង​បេសកកម្ម បាន​យ៉ាង​រំភើយ បន្ត​រួម​ដៃ​បំផ្លាញ​ព្រៃឈើ​ជាតិ​មិន​ខ្វល់​ពី​ការវិនាស​រលាយ​រលត់​អ្វី​ទាំងអស់​៕ ដោយ ឦសាន​២ ​


KA-082MD KA-083MD KA-087MDKA-085MD​ ​




http://ift.tt/1CuzX6N
ឈ្មួញ​ឈើ ខឹង​នឹង​មន្ត្រី​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា ចាប់​ម៉ូតូ​ដឹកឈើ​ប្រណីត​៤​គ្រឿង បែរជា​លើកគ្នា​ទៅ​វាយ​អ្នក​កែ​សែត​ដល់ផ្ទះ ថា​ជា​អ្នក​រំខាន​ការដឹកឈើ​របស់​ពួកគេ​! ឈ្មួញ​ឈើ ខឹង​នឹង​មន្ត្រី​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា ចាប់​ម៉ូតូ​ដឹកឈើ​ប្រណីត​៤​គ្រឿង បែរជា​លើកគ្នា​ទៅ​វាយ​អ្នក​កែ​សែត​ដល់ផ្ទះ ថា​ជា​អ្នក​រំខាន​ការដឹកឈើ​របស់​ពួកគេ​! Reviewed by yim PH on 12:41 PM Rating: 5

Entertainment

ads
Powered by Blogger.