សមត្ថកិច្ចនគរបាល និងយោធា ចាប់អ្នកឆក់ត្រី២នាក់បញ្ជូនឲ្យតុលាការខេត្តឃុំខ្លួន
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាអ្នកឆក់ត្រីដ៏សកម្ម២នាក់ ក្នុងចំណោមគ្នីគ្នា១២នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយមន្ត្រីយោធាស្រុកស្ទាក់ ចាប់បានរំនិងវត្ថុតាង។ កិច្ចបង្ក្រាបបទល្មើសឆក់ត្រីនេះបានធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចបឹងឆកឫស្សី ក្នុងភូមិសាស្ត្រភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា៖ ជនល្មើសទី១ឈ្មោះ គុន នៅ អាយុ៣៤ឆ្នាំ រស់នៅ ក្នុងភូមិ ឃុំខាងលើ ទីឈ្មោះ យីម ម៉ាប់ អាយុ៣៦ឆ្នាំ រស់នៅភូមិរមាស ឃុំអភិវឌ្ឍន៍ ស្រុកទឹក ផុស តាមចម្លើយរបស់គេថា ពួកគេសុទ្ធតែមានប្រពន្ធពោះធំជាង៩ខែដូចគ្នា។ #មុនពេលចាប់ខ្លួនពួកគេបាននាំគ្នាឆក់ត្រីក្នុងបឹងឆកឬស្សីមានគ្នាប្រមាណ១២នាក់ ប៉ុន្តែ ពេល សមត្ថកិច្ចនគរបាលប៉ុស្តិ និងយោធាស្រុកសរុចំនួន៤នាក់ចេញល្បាតទៅជួបគ្នីគ្នាគេជាង ១០នាក់បាននាំគ្នារត់អស់ទៅ សមត្ថកិច្ចចាប់បានតែ២នាក់ និងវត្ថុតាងមានអាំងវែកទ័រ៣គ្រឿង អាគុយ៤០អំពែរ២គ្រឿង និងដងឆក់២ដើម ហើយបាននាំខ្ឡួនពួកគេមកប្រគល់អោយនាយស ង្កាត់រដ្ឋបាលជលផលកំពង់ប្រសាទ។
នៅល្ងាចថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៥ ជនល្មើសទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមក ប្រគល់អោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ធ្វើការឃុំខ្លួន និងធ្វើការ ចោទប្រកាន់និងបញ្ជូនពួកគេទៅជំរះផ្តន្ទាទោសតាមបញ្ញត្តិច្បាប់ ដែលតាមច្បាប់ស្តីពីជលផល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។
នៅចំពោះមុខអ្នកយកព័ត៌មានយើងឈ្មោះ គុន នៅ បាននិយាយថាពួកគេបានទៅឆក់ត្រី ជាមួយអ្នកស្រុកក្នុងភូមិនៅចំណុចខាងលើនេះ១៥ថ្ងៃមកហើយ ដែលគាត់ដឹងថា នៅក្នុងភូមិកំ ពង់បាស្រូវអ្នកមានអាំងវែកទ័រឆក់ត្រីមានចំនួនជាង៤០គ្រឿង ហើយគាត់ឃើញគេទៅឆក់បាន ក៏ចេះតែទៅឆក់នឹងគេទៅ។ចំណែកឈ្មោះ យីម ម៉ាប់ គឺជាអ្នកកាន់ម៉ាស៊ីនបូមទឹកទំនេរ ក៏បាន ខ្ចីអាំងវែកទ័រគេឆក់ត្រីលែង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ក្នុងករណីចាប់ខ្លួនជនល្មើសឆក់ត្រីទាង២នាក់នេះ អ្នកស្រុកក្នុងភូមិនិងក្រុមគ្រួសារបានទូ រសព្ទ័មកអង្វរក លោកព្រះរាជអាជ្ញារងខាងលើ សុំកុំអោយដាក់គុកពួកគេអីព្រោះពួកគេមានប្រ ពន្ធជិតគ្រប់ខែហើយគ្មានអ្នកណាជួយមើលឡើយចង់បានលុយប៉ុន្មាននិយាយមក។តែលោក ព្រះរាជអាជ្ញារងបានប្រាប់វិញថា បើមានលុយសូកម៉េចមិនទុកទិញត្រីហូបទៅ ហេតុម្តេចក៏ចាំ ឆក់ត្រី ចំណែកច្បាប់ស្តីពីជលផលវិញមិនបានចែងថា ជនល្មើសឆក់ត្រីប្រពន្ធមានផ្ទៃពោះជិត គ្រប់ខែត្រូវលើកលែងទោសនោះឡើយ ៕ ដោយ រិទ្ធិ ជ័យ