ឪពុកបង្កើតរំលោភកូនខ្លួនឯងជាបន្តបន្ទាប់ តាំងពីអាយុ១២ឆ្នាំ រហូតដល់អាយុ១៥ឆ្នាំ
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័័យម្នាក់ជាឪពុកបង្កើតបានរំលោភកូនស្រីបង្កើតជាបន្តបន្ទាប់តាំងអាយុ១២ឆ្នាំ រហូតដល់អាយុ១៥ឆ្នាំ ដោយទ្រាំនៅទង្វើនេះមិនបាន កូនស្រីបានសម្រេចចិត្ត ប្រាប់ម្ដាយដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោក ឆេង អ៊ីសុខា អធិការស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ ជនសង្ស័យត្រូវជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងកាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងបន្ទប់ទឹក លុះកូនស្រីទ្រាំមិនទង្វើអសិលធម៌បែបនេះមិនបាន ក៏ទំលាយរឿងរ៉ាងប្រាប់ម្តាយខ្លួនឯង ដើម្បីជួយសង្គ្រោះ និងអន្តរាគមន៍ ភ្លាមលោកបានបញ្ជាអោយ កម្លាំងចុះ ទៅឃាត់ខ្លួនជនសង្ស័យ នៅនឹងផ្ទះ ភូមិឃុំខាងលើនេះ។
លោកបានបន្តថា ភ្លាមនោះម្តាយខឹងខ្លាំងពេក និងស្តាប់ពាក្យកូនស្រីខ្លួនឯងដែលប្តីដេកអោបដើមទ្រង់រាល់ថ្ងៃ បែរជាប្រព្រឹត្ត រឿង អាស្រូវបែបនេះ ភ្លាមនោះប្រពន្ធឈ្មោះ ប៊ុន ស្រីមុំ អាយុ៣៣ឆ្នាំ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាល ឃុំអូរបីជាន់ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។
លោកសិទ្ធ ឡោះ ស្នងការរងនាយការិយាល័យទទួលបន្ទុកព្រហ្មទណ្ឌ បានប្រាប់តាមរយៈទូរស័ព្ទថា ក្រោយកម្លាំងនគបាល ស្រុក អូរជ្រៅបានឃាត់ខ្លួនសាកសួរនាំជនសង្ស័យខាងលើ ហើយជនសង្ស័យបានសារភាពកំហុករបស់ខ្លួនផងដែរ។ លោក បានបន្តថាជនសង្ស័យឪពុកបង្កើតមានឈ្មោះ សុះ សិទ្ធ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុមុខរបជាកម្មករ និងមានប្រពន្ធឈ្មោះ ប៊ុន ស្រីមុំ អាយុ៣៣ឆ្នាំ ចំណែកក្មេងរងគ្រោះត្រូវជាកូនមានឈ្មោះស.ច.ថ អាយុ១៥ឆ្នាំ ។ លោកបានបន្ថែមថា ជនសង្ស័យត្រូវជាឪពុកបង្កើតបានធ្វើសកម្មភាពរំលោភកូនស្រីខ្លួនឯងតាំងពីអាយុ១២ឆ្នាំមកម្ល៉េះ និងបានគំរាមសម្លាប់ចោលផងដែរ។
ក្រោយពីសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យ បានសារភាពរាល់ទង្វើទាំងអស់ដែរខ្លួនបានប្រព្រឹត្តទៅកូនស្រីបង្កើតខ្លួនឯង។ បច្ចុប្បន្នសមត្ថកិច្ចបានសាងសំណុំរឿងជនសង្ស័យតាមឆ្លើយសារភាព រួចរាល់និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកក្មេងស្រីរងគ្រោះត្រូវបានខាងអង្គការ កម្ពុជាជួយស្រី្តមាន វិបត្តយកទៅថែរក្សា ចិញ្ចឹមបីបាច់ ដើម្បីរៀនសូត្រតាមជំនាញ៕ ដោយយីហាំង
http://ift.tt/1Ar3VuD