ក្រុមក្មេងស្ទាវ បើករថយន្ត ស្លាកលេខ ន.ប ប្រជែងតាមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អ របួសស្រាល
ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា៤នាក់ បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿនយ៉ាងលឿន បានប្រជែងរថយន្តមួយគ្រឿងនៅពីមុខ ស្រាប់តែវាក់អើនឹងម៉ូតូមួយគ្រឿងមកពីខាងមុខ បណ្តាលឲ្យរេចង្កូតធ្លាក់មកខាងឆ្វេងដៃ ក្រឡាប់ផ្ងារជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះត្រឹម រងរបួសស្រាល ប៉ុណ្ណោះ ។
គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅពីកើត ទៅលិច ពោលចូល មករាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាងលក់កូនឈើ ស្រាប់តែប្រជែងរថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូមកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ផ្ងារជើងតែម្តង។
តាមសាក្សីក្រោយកើត ហេតុ គេឃើញមានសាច់ញាតិរបស់ក្មេងទំនើងទាំងនេះ យករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ត្រេអ៊ី ទៅយកពួកគេ ហើយថែមទាំងដោះស្លាកលេខនគរបាលចេញពីរថយន្តដែលក្រឡាប់នោះទៀតផង។
យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណរបស់អ្នកបើកបរនៅឡើយទេ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1E4486j