ស្ត្រីម្នាក់យកប្រាក់ជិត៣ពាន់ដុល្លារក្លែងក្លាយពីខេត្តកំពត យកមកចាយនៅខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ចាប់ឃាត់ខ្លួន នៅវេលាម៉ោង ១១និង ១៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅក្នុងភូមិឃុំអំពិលទឹក នៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្តឹងសមត្ថកិច្ចថា ស្ត្រីរូបនោះបានដើរចាយប្រាក់ដុលា្លរ ប្រភេទក្រដាស់៥ដុល្លារ ក្លែងក្លាយ។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ស្ត្រីជាប់ចោទរូបនេះ មានឈ្មោះ សេង ពេជ អាយុ២២ឆ្នាំ មានទីលំនៅស្រុកឈូក ខេត្តកំពត ។ មុនពេលចាប់ខ្លួន ស្ត្រីរូបនោះ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ទៅភូមិវាលស្បូវ ឃុំអំពិលទឹក ហើយបានយកក្រដាស់ប្រាក់៥ ដុល្លារទិញចំណីហូប ពេលនោះអ្នកលក់បានអាប់លុយខ្មែរ អោយវិញ ប៉ុន្តែពេលស្ត្រីរូបនោះជិះម៉ូតូចេញផុត ស្រាប់តែអ្នកលក់បានដឹងថាក្រដាស់ប្រាក់៥ដុល្លារ នោះជាប្រាក់ក្លែងក្លាយ ហើយក៏បានប្តឹងសមត្ថ កិច្ចតែម្តង។
ក្រោយពេលទទួលព័ត៌មាននេះ សមត្ថកិច្ចនគរបាលមូលដ្ឋានបានដាក់កម្លាំងស្ទាក់ចាប់បានស្ត្រី ខាងលើ នេះហើយបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការឆែកឆេរ និងសាកសួរ។ ក្រោយពេលធ្វើ ការឆែកឆេរបានរកឃើញប្រាក់ដុល្លារក្លែងក្លាយ ក្រដាស់៥ដុល្លារ ចំនួន៤០សន្លឹក និងក្រដាស់ប្រាក់៥០ដុល្លារចំនួន៥៥សន្លឹក ដែលសរុបស្មើនឹង ២៩៥០ដុល្លារ ។
នៅមុខសមត្ថកិច្ចស្ត្រីជាប់ចោទរូបនេះបានសារភាពថា៖ រូបគេត្រូវបានបុរសមិនស្គាល់អត្តញ្ញាណម្នាក់អោយប្រាក់នេះនៅខេត្តកំពត ហើយប្រាប់ថានាងអោយមកចាយនៅខេត្តកំពង់ឆ្នាំង និងទើបតែចាយបាន១សន្លឹកក៏ត្រូវបានចាប់ខ្លួនតែម្តង ប៉ុន្តែសមត្ថកិច្ចមិនជឿថានាងចាយបានតែមួយសន្លឹកនោះឡើយ។
ជនជាប់ចោទរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច កសាងសំណុំរឿងតាមផ្លូវ ច្បាប់បញ្ជូនខ្លួននិងប្រាក់ដុល្លារក្លែងក្លាយទាំងអស់ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអោយការិ យាល័យជំនាញបំពេញសំណុំបែបបទតាមនិតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអោយលោក ព្រះរាជអាជ្ញាពិនិត្យសំណុំរឿង និងចោទប្រកាន់ ដាក់ជូនលោកចៅក្រមស៊ើបសួរ និ ងចៅក្រម់ជំនុំជំរះ ធ្វើការ ផ្តន្ទាទោសជនល្មើសតាមបញ្ញត្តិតាមច្បាប់ ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/17kZVOR