ស្ត្រីជំនាញដាក់ថ្នាំសណ្តំជនបរទេសត្រូវចាប់ខ្លួន
ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ជាមុខសញ្ញាដាក់ថ្នាំសណ្តំយកលុយជនបរទេស ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបានក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនកាលពីវេលាព្រឹកថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ទទួលពាក្យបណ្តឹងពីជនបរទេសរងគ្រោះកាលពីថ្ងៃទី៣កុម្ភៈ។
យោងតាមប្រភពសមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥វេលាម៉ោង២រំលងអាធ្រាត ស្ត្រីជនសង្ស័យឈ្មោះ លាំង សុខ លី ភេទស្រី អាយុ៣០ មុខរបរ ស្ត្រីបំរើភ្ញៀវ បច្ចុប្បន្នស្នាក់ក្រុម២៧ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំជនបរទេស បណ្តាលអោយជនរងគ្រោះដេកសន្លប់រួយយកប្រាក់ចំនួន១២៥០ យូរ៉ូ និង ៣៥០ដុល្លារត់គេចខ្លួន។ ជនរងគ្រោះឈ្មោះ CABRERA DANYភេទ ប្រុស អាយុ៥៦ឆ្នាំ ជនជាតិបារាំង មុខរបរទេសចណ៏ ស្នាក់នៅ GBT4បន្តប់៣១៧ ក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
យោងតាមការអះអាងពីជនរងគ្រោះបានបញ្ចាក់ថា៖ នៅយប់កើតហេតុខាងខណះពេលគាត់អង្គុយផឹកនៅឆ្នេរអូឈើទាល គាត់បានជួបស្ត្រីខ្មែរម្នាក់ រួចនាងបានបបួលគាត់ទៅដេកនៅផ្ទះសំណាក់ GBT4 បន្តប់លេខ៣១៧ តែនៅពេលទៅដល់បន្ទប់ ស្ត្រីនោះបានទូរស័ព្ទ មួយសន្ទុះមកក៏មានមនុស្សប្រុសម្នាក់យកភេជ្ជៈមកអោយស្ត្រីសង្ស័យ បន្ទាប់មកស្ត្រីនោះបាន យកភេជ្ជៈមកអោយគាត់ផឹក ក្រោយគាត់ផឹករួចក៏សន្លប់បាត់ស្មារតីរហូតព្រឹកថ្ងៃទី៤ ខែកុម្ភៈ គាត់ក៏បានដឹងខ្លួនវិញក៏បាត់ស្ត្រីនោះ រួមជាមួយលុយរបស់គាត់ចំនួន១២៥០ យូរ៉ូ និង ៣៥០ដុល្លារ គេចខ្លួនបាត់រហូត។
បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕ ដោយ កោះត្រល់
http://ift.tt/1DBol38