Insurance

728x90

​ទំនិញគេចពន្ធ​ស​ម្រុ​ល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ ដូច​ទឹកបាក់​ទំនប់ មន្ត្រី​គយ សប្បាយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ ខណៈ​លោក​មេ​គយ គុណ ញឹម ក្តាប់​ការងារ​ថ្មីថ្មោង​

​ខេត្តតាកែវ ៖ ទំនិញគេចពន្ធ​សម្រុក​នាំ​ចេញពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែន​ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ដឹក​តាមផ្លូវ​ជាតិ​លេខ​២ ចូល​រាជធានី​ភ្នំពេញ​ទាំងយប់ ទាំង​ថ្ងៃ ដូច​ទឹកបាក់​ទំនប់ ដោយសារ​ចំណាត់ការ​អង្គភាព​គយ និង​ស្ថាប័ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ប្រចាំ​នៅ​ទីនោះ និង​នៅតាម​ដងផ្លូវ​ទើប​គ្មាន​ទម្លាក់​ចុះ​នូវ​វិធានការ​ទប់ស្កាត់​បង្ក្រាប ដោយ​នាំគ្នា​ឆ្លៀត​អង្គុយ​សំកុក​បើកភ្លើង​ខៀវ​ឲ្យ​ជូន​ឈ្មួញ ប្រមូលប្រាក់​ដាក់​ហោប៉ៅ​តាម​ជំនាញ រៀងៗ​ខ្លួន លែង​ខ្វល់​បទបញ្ជា​ថ្នាក់​ទៅហើយ តែ​វា​ជា​ទង្វើ​រួម​ដៃ​បំផ្លាញ​ចំណូល​ជាតិ​។ ទោះយ៉ាងណា​ភាព​ធូររលង់​នេះ​នេះ​បាន ប្រព្រឹត្តឡើង​តាំងពី​ជំនាន់​លោក ប៉ែន ស៊ីម៉ន ហើយ​បច្ចុប្បន្ន​បាន​បន្ត​មក​ជំនាន់​លោក គុណ ញឹម មេ​គយ​ថ្មី​។​


​ប្រភពព័ត៌មាន​ពី​មន្ត្រី​តូចតាច​នៅ​ខេត្តតាកែវ​បាន​ប្រាប់​ឲ្យ​ដឹងថា សព្វ​រាល់​ទំនិញ​គ្រប់​ប្រភេទ​មាន​ទំនិញ​គ្រឿង សំណង់ ទំនិញ​ចំណីអាហារ មេស្រា អ​វ៉ាន់​ចាប់ហួយ និង​ម៉ាស៊ីនភ្លើង គ្រឿង​អេ​ឡិ​ក​ត្រូ​និក ។​ល​។ ភាគច្រើន​ដឹក​ចូល​តាមរបៀប​ផ្សេងៗ​ភាគច្រើន​មិនបាន​បង់ពន្ធ​ត្រឹមត្រូវ​នោះទេ តែ​បា​នង់​ចូល​ហោប៉ៅ​មន្ត្រី​មាត់ច្រក​របៀង ហើយក៏​គ្មាន​ការត្រួតពិនិត្យ​ទៅតាម​ជំនាញ​អ្វី​នោះទេ គឺ​គ្រាន់តែ​បង់លុយ ហើយ​កត់​ឈ្មោះ​ជាការ​ស្រេច ពិសេស​ប្រភេទ​ទំនិញ​ចាប់ហួយ​តែម្តង​។ ប្រការ​នេះហើយ​បានធ្វើ​ឲ្យ​ឈ្មួញ​មានឱកាស​ជាថ្មី​រត់ពន្ធ​ទំនិញ​ពី​វៀតណាម ដឹកជញ្ជូន​ចូលមក​ក្រុងភ្នំពេញ​ភាគច្រើន​ធ្វើឡើង​នៅ​ពាក់កណ្តាល​អ​ធ្រ​ត្រ មាន​ឡាន តួ​រី​ស រថយន្ត​មួយ​បាំង​កន្លះ ឡាន​ខ្នាត​ចំណុះ​១០​តោន ៣០​តោន​។​


​ប្រភព​ខាងលើ​បន្តថា មេ​ឈ្មួញ​ដែល​ល្បីឈ្មោះ ហើយ​ប្រើ​ខ្សែបណ្តាញ​រកស៊ី ដែល​មិនចាំបាច់​បង់ពន្ធ​ដឹកជញ្ជូន​មក​ភ្នំពេញ​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​ស្រី​(​វៀតណាម​យកប្តី​ប៉ូលិស​ខ្មែរ​) ចែ លិ​ន ជា​ស្ត្រី​មេម៉ាយ កូន​៣​រូប ស្រស់​ម្នាក់​ប្រចាំ​នៅ​ខេត្តតាកែវ ទទួល​ប៉ាវ​ទំនិញគេចពន្ធ​ស្ទើរតែ​ដាច់​មុខ​ទៅហើយ គាត់​ចេះ​សហការ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដែល​ដាក់​ប៉ុស្តិ៍​គោលដៅ​នៅ​ព្រំដែន​ខេត្តតាកែវ រហូត​ឆ្លងកាត់​ខេត្តកណ្តាល មកដល់​ភ្នំពេញ បង់ប្រាក់​ប្រចាំខែ​គ្រប់​ស្ថាប័ន ពិសេស​មន្ត្រី​គយ​ចល័ត មេ​សាខា​ប្រចាំខេត្ត ក្រុង ទើប​មេ​ឈ្មួញ​ឈ្មោះ ចែ​ស្រិ និង​ចែ លិ​ន រកស៊ី​បាន​យ៉ាង​រលូន​មកទល់​សព្វថ្ងៃនេះ​៕ ​


KA-456T KA-567T




http://ift.tt/17hU5h2
​ទំនិញគេចពន្ធ​ស​ម្រុ​ល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ ដូច​ទឹកបាក់​ទំនប់ មន្ត្រី​គយ សប្បាយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ ខណៈ​លោក​មេ​គយ គុណ ញឹម ក្តាប់​ការងារ​ថ្មីថ្មោង​ ​ទំនិញគេចពន្ធ​ស​ម្រុ​ល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​ខេត្តតាកែវ ដូច​ទឹកបាក់​ទំនប់ មន្ត្រី​គយ សប្បាយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ ខណៈ​លោក​មេ​គយ គុណ ញឹម ក្តាប់​ការងារ​ថ្មីថ្មោង​ Reviewed by yim PH on 1:04 AM Rating: 5

Entertainment

ads
Powered by Blogger.