ភរិយានាយករដ្ឋមន្ត្រីថាវិទ្យុអាស៊ីសេរីផ្សាយលំអៀងគ្មានការពិត
ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍នៅក្នុងឃុំរកា និងប្រជាពលរដ្ឋទូទៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង សរុប ៩២៤នាក់ កាលពីថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ នៅក្នុងវត្តរកា នោះ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន មានប្រសាសន៍ថា វិទ្យុអាស៊ីសេរី មិនដែលនិយាយល្អម្ដងណាទេពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ហើយថា វិទ្យុមួយនេះ ក៏ធ្លាប់ផ្សាយព័ត៌មានមិនពិតអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជាដែរ។ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បន្តថា សូមកុំស្តាប់វិទ្យុអាស៊ីសេរី ពីព្រោះវិទ្យុនេះផ្យាយបំផ្លើសការពិត។ http://ift.tt/eA8V8J
ភរិយានាយករដ្ឋមន្ត្រីថាវិទ្យុអាស៊ីសេរីផ្សាយលំអៀងគ្មានការពិត
Reviewed by yim PH
on
11:56 AM
Rating: