Blog មួយ ដើរលួច ថតវីដេអូ ស្រីៗផ្លាស់ខោអាវ និងចូលបន្ទប់ទឹក ដើម្បីលក់ តាមអនឡាញ
សឹង្ហបុរី៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសសឹង្ហបុរី ដោយសារតែ មាន Blog មួយបាន ប្រកាសលក់វីដេអូ និងរូបភាពស្រីៗអាក្រាតជាច្រើនតាមអិនធើណេត។ នៅក្នុង Blog នោះពោរពេញទៅដោយ រូបថត និងវីដេអូស្រី ជាច្រើន ដែលត្រូវគេលួចថតពេល កំពុងតែផ្លាស់សំលៀកបំពាក់ និងនៅក្នុងបន្ទប់ទឹក ដោយសាមីខ្លួន មិនបាន ដឹងថា ខ្លួនត្រូវគេ លួចថតឡើយ។
ម្ចាស់ Blog នោះបានសរសេរថា “ប្រសិនបើចង់បានវីដេអូទាំងនោះ ត្រូវបង់ប្រាក់ទើបអាច មើលបាន”។ ពេលនេះប៉ូលីស សឹង្ហបុរីកំពុងតែធ្វើការស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែង រកម្ចាស់ Blog និងជនផ្សំគំនិតដើរលួតថតស្រីៗ ទាំងនោះយកមកផ្តន្ទាទោស។ ខ្មែរណូតសង្ឃឹមថា នឹងមិនមានករណីបែបនេះកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1EjMrxZ
Blog មួយ ដើរលួច ថតវីដេអូ ស្រីៗផ្លាស់ខោអាវ និងចូលបន្ទប់ទឹក ដើម្បីលក់ តាមអនឡាញ
Reviewed by yim PH
on
3:46 PM
Rating: