នេះបានគេហៅ អ្នកធ្វើបុណ្យ! បុរសម្នាក់យក iPhone 6 ដែលគាត់ ប្រើចូល បច្ច័យក្នុង ព្រះវិហារ
ចិន៖ បុរសជាអ្នកទេសចរណ៍ជនជាតិចិនម្នាក់បានធ្វើអោយព្រះសង្ឃនៅព្រះវិហារមួយ អន់ចិត្តយ៉ាងខ្លាំង ដោយបុរសនោះបានយកទូរស័ព្ទ iPhone 6 របស់គេដាក់ចូលក្នុងហិប បច្ច័យនៅក្នុងព្រះវិហារ។ បុរសនោះមានឈ្មោះ Cong Chu អាយុ៣១ឆ្នាំ បានមកព្រះវិហារ មួយនៅក្នុងទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ហើយជាទូទៅនៅក្នុងព្រះវិហារ នោះទទួលបច្ច័យជាទឹកប្រាក់ប៉ុណ្ណោះ ប៉ុន្តែបុរសនោះបែរជាយកទូរស័ព្ទ iPhone 6 ដាក់ចូលក្នុងហិបបច្ច័យ ហើយដើរចេញបាត់។
ព្រះសង្ឃមួយអង្គបានយក iPhone 6 នោះចេញពីហិប ហើយប្រគល់អោយបុរសនោះវិញ ដោយព្រសង្ឃមានសង្ឃដិការថា នៅព្រះវិហារទទួលបច្ច័យជាទឹកប្រាក់ប៉ុណ្ណោះ ដែលទឹកប្រាក់ទាំងនោះយកមកសំរាប់ជួលជុល និងថែរក្សាព្រះវិហារ ហើយម៉្យាងព្រះសង្ឃ មិនចេះប្រើទូរស័ព្ទឡើយ។
បុរសជនជាតិហុងកុងនោះបានអោយដឹងថា លោក និងមិត្តស្រីបានមកព្រះវិហារនោះ ដើម្បីបួងសួងសុំសេចក្តីសុខប៉ុណ្ណោះ ហើយមិនមានបំណងធ្វើអោយប៉ះពាល់ដល់ព្រះវិហារ ឡើយ។ លោកយក iPhone 6 របស់លោកចូលជាបច្ច័យ ព្រោះលោកគិតថា ទូរស័ព្ទនោះមានតំលៃគួរសមដែរចង់ចូលបច្ច័យក្នុងគោលបំណងសុំសេចក្តីសុខប៉ុណ្ណោះ។
ដោយ៖ ខ្មែរណូត
from Khmernote - The best entertainment website in Cambodia http://ift.tt/1ayb7Kf