Insurance

728x90

១៤ កុម្ភៈ អាសូរម្តាយឪពុកផង កុំដោយសារផ្កាមួយបាច់ ហ៊ានប្រគល់ខ្លួនឲ្យសង្សារ (Video inside)

ចំរៀងដែលរៀបរាប់អំពី ស្នេហារបស់យុវវ័យក្នុងថ្ងៃ Valentine ក៍ដូចជាមានអត្ថន័យអប់រំ លាយឡំនឹង រឿងពិតខ្លះផងដែរ របស់កវីនិពន្ធ ឡេង ណាវ៉ាត់ត្រា។ ជាមួយបទចំរៀងដែល លោកបានតាក់តែង និពន្ធឡើងនេះ គឺដើម្បី អប់រំដល់យុវវ័យ មួយចំនួនដែល អោយតំលៃថ្ងៃ Valentine ជាថ្ងៃដែលលះបង់ខ្លួនប្រាណ អោយទៅ សង្សាររបស់ខ្លួន ដោយគ្មានគិតគូរវែងឆ្ងាយ។ ទន្ទឹមនឹងនេះ ដែរ លោក ឡេង ណាវ៉ាត់ត្រា ដែលធ្លាប់មានប្រវត្តិ ជាអតីត ក្មេងរើសសំរាម ស្ទឹងមានជ័យ ដ៍កំសត់ម្នាក់នេះ​បាន ផលិតខ្សែរវិដេអូ ចំរៀងនេះ នៅប្រទេសកូរ៉េ ដើម្បីសុំការគាំទ្រ ពីសំណាក់ប្រជាជន ខ្មែរដែលរស់នៅ ប្រទេសកូរ៉េ ដ៍ដូចជារស់នៅប្រទេស កម្ពុជាផងដែរ។ ចំពោះបទចំរៀង ២បទ ដែលលោកបង្ហោះ តាមបណ្តាញ Facebook ក៍ដូចជា Youtube ហើយក៍ជាចំណងដៃ មួយសំរាប់យុវវ័យ សម័យបច្ចុប្បន្ន អោយមានការគិតគូរវែងឆ្ងាយ ជាងនេះ ហើយមិនត្រូវធ្វើអ្វីអោយ ភ្លើតភ្លើន ហួសហេតុនោះទេ។ ដើម្បីយលពីអត្ថន័យចំរៀងរបស់គាត់ សូមប្រិយមិត្ត តាមដានទស្សនា វិដេអូរបស់លោក ឡេង ណាវ៉ាត់ត្រា ទាំងអស់គ្នា នោខាងក្រោមនេះ។


khmer-note



Screen Shot 2015-02-15 at 8.55.49 AM






from Khmernote - The best entertainment website in Cambodia http://ift.tt/1uXcXgF
១៤ កុម្ភៈ អាសូរម្តាយឪពុកផង កុំដោយសារផ្កាមួយបាច់ ហ៊ានប្រគល់ខ្លួនឲ្យសង្សារ (Video inside) ១៤ កុម្ភៈ អាសូរម្តាយឪពុកផង កុំដោយសារផ្កាមួយបាច់ ហ៊ានប្រគល់ខ្លួនឲ្យសង្សារ (Video inside) Reviewed by yim PH on 9:07 AM Rating: 5

Entertainment

ads
Powered by Blogger.