Insurance

728x90

លី អ៊ីវ៉ាធីណា បរាជ័យ​ស្នេហា​ជា​មួយ​ប្រុស​ផ្ទួនៗ ងាក​មក​ស្និទ្ធ​នឹង​ស្រី​ដូចគ្នា

ភ្នំពេញ៖ តារាចម្រៀងមានឈ្មោះល្បីល្បាញ កញ្ញា លី អ៊ីវ៉ាធីណា បច្ចុប្បន្នហាក់ត្រូវបាន ផលិតកម្ម ថោន យកចិត្តទុកដាក់ ក្នុងការ ផលិត បទចម្រៀង ឡូយៗឲ្យច្រៀងឡើងវិញ បន្ទាប់ពីតារាចម្រៀងជាច្រើន សម្រុកចូលមកក្នុងផលិតកម្មនេះ ខណៈគេលេចឮថា នាងមានខ្នង បង្អែកជាអ្នកនិពន្ធចម្រៀង ទើបនាងបានបទចម្រៀងច្រើនឡើងវិញ។ ថ្មីៗនេះក្នុងបទចម្រៀង ចូលឆ្នាំខ្មែរ លី អ៊ីវ៉ាធីណា បានបទចម្រៀង ទៅដល់៧បទឯណោះ មិនមែនតិចតួចឡើយ ខណៈដែលបទចម្រៀងមិនមែនទោលឡើយ គឺមានឆ្លើយឆ្លងជាមួយ តារាចម្រៀង និងអ្នករ៉េបផ្ទាល់ខ្លួន របស់នាង គឺលោក ឆាលីត ។

ថ្វីត្បិតតែការងារសិល្បៈរបស់ លី អ៊ីវ៉ាធីណា ហាក់ដើររលូនទៅមុខវិញក៏ពិតមែន តែបើក្រឡេកមើលស្នេហា របស់នាងមិនដឹង ជារកកោះត្រើយ ឃើញកន្លែងណាទេ ខណៈដែលនាង ត្រូវបានគេខ្សឹបប្រាប់ថា ផ្ដាច់ពាក្យជាមួយគូដណ្ដឹង ស្របពេលជិតដល់ ពេលរៀបមង្គលការ និងរឿង មួយទៀត គឺធ្លាប់បរាជ័យស្នេហា ជាមួយមន្ត្រីថ្នាក់ផ្កាយ នៅក្រសួងមហាផ្ទៃ ។ រឿងខ្សឹបខ្សៀវរសើប ព្រឺព្រួចជាងនេះ គឺ លី អ៊ីវ៉ាធីណា ត្រូវបានបាន គេនិយាយថា នាងកាន់តែនឿយណាយជាមួយរឿងរ៉ាវស្នេហា ជាមួយមនុស្សប្រុសៗ ហើយ ។ មនុស្សប្រុសធ្វើបាបចិត្តនាងណាស់ គ្មានអ្នកណា ស្រឡាញ់ស្មោះត្រង់ និងថែរក្សានាង ទៅថ្ងៃអនាគតឡើយ ។


ថ្មីៗនេះ លី អ៊ីវ៉ាធីណា ត្រូវបានស្ត្រីម្នាក់ ចូលចិត្តតុបតែងខ្លួនជាប្រុស មកញ៉ែញ៉ង ក្នុងបំណងទាក់ទងនាង ធ្វើជាគូគាប់ស្នេហា តែនាង មិនទាន់បាន អើពើរនៅឡើយ ព្រោះនាងខ្លាចរអារ ក្នុងការបង្កើតស្នេហាជាមួយ អ្នកថ្មីទៀត។ លី អ៊ីវ៉ាធីណា គ្រាន់តែភ្ជាប់ ការ ស្រឡាញ់នោះ ទៅជាការរាប់អានគ្នាវិញ ប៉ុណ្ណោះ ចំណែកឯរឿងស៊ីជម្រៅជាងនេះ មិនត្រូវបានគេបង្ហើបឡើយ ។ គ្រាន់តែជាញឹក ញាប់ លី អ៊ីវ៉ាធីណា ដើរលេងជាមួយស្ត្រីម្នាក់នោះ និង ថតរូបជាមួយគ្នាទៀតផងដែរ ។


តារាចម្រៀង លី អ៊ីវាធីណា មិនអាចសុំការរបំភ្លឺបានទេ នៅពេលនេះ ខណៈដែលនាងមិនងាយនឹងបំភ្លឺរឿងរ៉ាវស្នេហាឡើយ បន្ទាប់ពី នាងរងគ្រោះ ក្នុងរឿងបរាជ័យស្នេហាផ្ទួនៗបែបនេះ ។ លី អ៊ីវ៉ាធីណា ធ្លាប់បានយំស្រែក នៅតាមកញ្ចក់ទូរទស្សន៍ MY TV ថា នាង ទទួលស្គាល់ថា ពិតជាពិបាកទទួលយករឿងរ៉ាវ អស់ទាំងនេះ តែគេហទំព័រ LookingTODAYសង្ឃឹមថា លី អ៊ីវ៉ាធីណា នឹងចេញមុខបក ស្រាយចម្ងល់របស់មហាជន ដើម្បីឲ្យអស់មន្ទិលសង្ស័យ៕


MSP-071





ផ្តល់សិទ្ធិដោយ៖ Lookingtoday






from Khmernote - The best entertainment website in Cambodia http://ift.tt/1ATsVcw
លី អ៊ីវ៉ាធីណា បរាជ័យ​ស្នេហា​ជា​មួយ​ប្រុស​ផ្ទួនៗ ងាក​មក​ស្និទ្ធ​នឹង​ស្រី​ដូចគ្នា លី អ៊ីវ៉ាធីណា បរាជ័យ​ស្នេហា​ជា​មួយ​ប្រុស​ផ្ទួនៗ ងាក​មក​ស្និទ្ធ​នឹង​ស្រី​ដូចគ្នា Reviewed by yim PH on 3:15 PM Rating: 5

Entertainment

ads
Powered by Blogger.