Insurance

728x90

ពលរដ្ឋ​ថា​៖ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ស្រុក​អូររាំង​ជួយ​សម្រួល និង​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​ឆ្លងកាត់​១​ថ្ងៃ​យ៉ាងតិច​៦០​ឡាន​ទៅកាន់​ទីផ្សារងងឹត​វៀត​ណា​ម​

​ខេត្តមណ្ឌលគិរី​៖ អាជ្ញាធរ​ស្រុក​អូររាំង​បាន​ចាត់វិធានការ​បោសសំអាត​សមត្ថកិច្ច​មកពី​ក្រៅ​មូលដ្ឋាន ដាក់​រថយន្ត​សំកុក​ទាំងយប់​ទាំង​ថ្ងៃ​តាមផ្លូវ ចាំ​បន្លាច ឈ្មួញ​ដឹកឈើ​គ្មាន​ច្បាប់​យកលុយ ដែល​ពួក​ឈ្មួញ​បាន​ដឹក​ចេញពី​ក្រុម​រការ ភូមិ​ពូ​ហ្យា​ម ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង​។ ករណីនេះ​ក្រុមអ្នកតាមដាន​រឿង​នោះបាន​ចាត់ទុកថា​ជាការ​បង្ក​ភាពងាយស្រួល​ឲ្យ​ពួក​ឈ្មួញ​ដឹកឈើ​កាន់​តែមាន​ភាពរលូន​យ៉ាង​ប្រសើរ​ជាង​មុន និង​មិន​ចង់​ឲ្យ​មានការ​រំខាន​កាក់​ឡាន​ពួក​ឈ្មួញ​ឈើ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ​ឆ្នាំ​២០១៥ កន្លងទៅនេះ មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អូររាំង ឃាត់ខ្លួន​មន្ត្រី​យោធា​បាន​ម្នាក់​បញ្ជូនទៅ ទីបញ្ជាការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ។​


​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកឈើ​ប្រណីត​ចេញពី​ទីរួមស្រុក​អូររាំង​នាពេល​បច្ចុប្បន្ន​កំពុងតែ​មាន​សកម្មភាព​ផុលផុស និង​យ៉ាង​រលូន ដោយ​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ខុសច្បាប់ មិនតិចជាង​៥០ ទៅ​៦០​គ្រឿង​នោះឡើយ ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​នេះ មិន​ត្រឹមតែ​មិន​ចាត់វិធានការ​ចាប់​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​នោះទេ ផ្ទុយទៅវិញ​សមត្ថកិច្ច គ្រប់​ជំនាញ​ក្នុងស្រុក​អូររាំង​ទាំងមូល​កំពុង​ចែក​ជើង​គ្នា ជិះ​រថយន្ត​ដើរ​មើលផ្លូវ​អោយ​ឈ្មួញ ខ្លាច​មាន​សមត្ថកិច្ច​ក្រៅ​មូលដ្ឋាន​រំខាន​ការដឹកឈើ​របស់​ក្រុម​អ្នករកស៊ី​ឈើ​ខុសច្បាប់​ទៅវិញ ។​


​សេចក្តីរាយការណ៍​បាន​បន្តថា ស្រុក​អូររាំង មិនមែន​កើតមាន​តែ​បទល្មើស​ព្រៃឈើ​តែ​ពេលយប់​នោះទេ សូម្បីតែ កណ្ដាល​ថ្ងៃ​ចែស​ក៏មាន​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ឆ្លង់កាត់ មូលដ្ឋាន​ហើយ​សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុងស្រុក​អូររាំង មិនមាន​ការទប់ស្កាត់ ឬ​បង្ក្រាប​ម្តងណា​ឡើយ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ ក្រុម​ឈ្មួញ​បាន​បោះសំដី​ចំអក​ឲ្យ​ប្រជា​សហគមន៍​ថា ចង់​មួយថ្ងៃ​ដឹក​១០ ទៅ​២០ ជើង​ក៏បាន​ដែរ​អោយតែ​មាន​ឈើ​ដឹក និង​ធ្វើទៅ​ទាន់ រឿង​ចាប់​គ្មានទេ ព្រោះ​ពួកគេ​បាន​រត់​ការបង់​ក្បាល​ឡាន​បើកផ្លូវ​អស់ហើយ ។​


​ជុំវិញ​ព័ត៌មាន​ខាងលើ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​អូររាំង មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅថ្ងៃនេះ​។ អភិបាល ស្រុក​អូររាំង លោក នង ទុន​រី បាន​ឲ្យ​ដឹងថា លោក​ចាត់វិធានការ​ចំពោះតែ​សមត្ថកិច្ច​ណា​ដែល​គ្មាន​លិខិត​បេសកកម្ម​ត្រឹមត្រូវ​នោះទេ ចំពោះ​ព័ត៌មាន​ថា​មាន​រថយន្ត​ដឹកឈើ​ឆ្លងកាត់​មូលដ្ឋាន សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុងស្រុក​អូររាំង​នោះ លោក​មិន​បានដឹង​ទេ មក​មើល​ខ្លួនឯង​ទៅ ៕ ដោយ ឦសាន​២


KA-66776677​ ​ ​ ​




http://ift.tt/1N8JZjL
ពលរដ្ឋ​ថា​៖ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ស្រុក​អូររាំង​ជួយ​សម្រួល និង​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​ឆ្លងកាត់​១​ថ្ងៃ​យ៉ាងតិច​៦០​ឡាន​ទៅកាន់​ទីផ្សារងងឹត​វៀត​ណា​ម​ ពលរដ្ឋ​ថា​៖ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ស្រុក​អូររាំង​ជួយ​សម្រួល និង​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​ឆ្លងកាត់​១​ថ្ងៃ​យ៉ាងតិច​៦០​ឡាន​ទៅកាន់​ទីផ្សារងងឹត​វៀត​ណា​ម​ Reviewed by yim PH on 10:41 PM Rating: 5

Entertainment

ads
Powered by Blogger.