រថយន្តឡង់គ្រីស័រ បុករថយន្តទូរីសដឹកអ្នកដំណើរ ក្នុងទិសច្រាស់គ្នា មនុស្សជាង១០នាក់ បានរងរបួស
ខេត្តកំពង់ឆ្នាំង៖ មនុស្សប្រុសស្រីប្រមាណជាង១០នាក់ បានរងរបួសធ្ងន់ និងស្រាលក្នុងហេតុការគ្រោះ ថ្នាក់ ចរាចណ៍មួយដោយរថយន្តឡង់គ្រីស័របុកគ្នាជាមួយរថយន្តទូរីសដឹកអ្នកដំណើរ។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង៣ និង១០នាទីល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ចន្លោះ បង្គោលគីឡូម៉ែត្រលេខ១០៣និងលេខ១០៤ នៅចំណុចផ្សារឈើនាគស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាននិយាយអោយដឹងថា៖ រថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A.2152 បើកបរពីជើងមកត្បូង អ្នកបើកបរឈ្មោះ ប៉ូ ចំរើន អាយុ៣១ឆ្នាំ មានទីលំ នៅក្នុងក្រុងភ្នំពេញមុខរបមន្ត្រីយោធា។ ចំណែករថយន្តរងគ្រោះម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Y-9512 ដឹកអ្នកដំ ណើរពេញមកពីធ្វើបុណ្យនៅភ្នំតាម៉ៅខេត្តតាកែវ ធ្វើដំណើរទៅលំនៅដ្ឋានក្នុងខេត្តបន្ទាយ មានជ័យវិញ ដោយបើកបរពីត្បូងទៅជើង អ្នកបើកបរឈ្មោះ សុខ ចាន់ថែ អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា៖ក្នុងេពេលកើតហេតុ រថយន្តឡង់គ្រីស័រ បានបើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានវ៉ាក់ និងរថយន្តវីហ្គោមួយ គ្រឿងបើកឆ្លងផ្លូវពីលិចមកកើត ដោយស្ថានភាពកៀកនិងស្លន់ស្លោរផងនោះជាន់ហ្វ្រាំងមិន ជាប់ក៏បានរេ ចង្កូត មកខាងឆ្វេងដៃបុកជាមួយរថយន្តសាំយ៉ុងពេញទំហឹងដែលបើកបរក្នុងទិសច្រាស់គ្នា បណ្តាលអោយ អ្នកជិះក្នុងរថយន្តសាំយ៉ុងរងរបួសធ្ងន់និងស្រាលជាង១០នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋផ្សារឈើនាគ ជូយហៅរថយន្តសង្គ្រោះរបស់ មន្ទីរពេទ្យខេត្តដឹកយកមកធ្វើការសង្គ្រោះព្យាបាលនៅមន្ទីពេទ្យខេត្ត ចំនួន៩នាក់របួសធ្ងន់៤នាក់( ស្រី៣នាក់ )និងរបួសស្រាល៥នាក់ ដោយអ្នករបួសស្រាលមួយចំនួនមិនបានមកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងនោះទេ។ ចំណែក អ្នកបើកបរថយន្តឡង់គ្រីស័រមិនបានរត់គេចខ្លួនទៅណានោះឡើយ។
រថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខទាំងស្រុង ដោយត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅ ការិយាល័យចរាចណ៍ផ្លូវគោកក្នុងស្នងការដ្ឋាននគរបាលខេត្តកំពងឆ្នាំង និងបានកសាងសំណុំរឿងតាម និតិវិធីច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1EvHmEA