Insurance

728x90

អាជីវករ​ក្នុង​ផ្សា​រកគ្នា​លើ​តវ៉ា​ប្រឆាំង​គំរោង​ធ្វើ​ដំបូល​គ្រែ​លក់ដូរ​៤៨០​គ្រែ នៅ​សងខាង​ផ្សារលើ​របស់​អាជ្ញាធរខេត្ត​ដោយ​សំ​ណូ ពរ​ចាំ​១០​ឆ្នាំ​ទៀត អោយ​ផុត​កុងត្រា​ក្នុង​សៀវភៅ​បន្ទុក​ផ្សារលើ​សិន​

​ខេត្តកំពង់ឆ្នាំង​៖​ គំរោង​សាងសង់​ដំបូល​គ្រែ​លក់ដូរ​ចំនួន​៤៨០​គ្រែ នៅ​ខាងត្បូង​និង​ខាងជើង​សងខាង​ទីតាំង​ផ្សារលើ​ត្រូវបាន​អា​ជី​រករ​ក្នុង​ផ្សារលើ​ទាំងអស់​តវ៉ា​ប្រឆាំង​មិន​អោយធ្វើ ដោយ​អនុញ្ញាតអោយ​អាជីវករ​លក់ដូរ​ទីធ្លា​សង ខាង​ផ្សារលើ​ដាក់​ឆ័​ត្រ​បាន តែ​មិន​អោយធ្វើជា​តូប​ប្រក់​ដំបូល​តាម​គំរោង​របស់​អាជ្ញាធរខេត្ត​ឡើយ ហើយ​បើ​ចង់​ធ្វើ​គឺ​ចាំ​ផុត​កុងត្រា​ក្នុង​សៀវភៅ​បន្ទុក​ផ្សារលើ​លើ​សិន​ក្នុង​ឆ្នាំ​២០២៥​។​ការតវ៉ា​ប្រឆាំង​គំរោង​ខាងលើនេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​០៥ ខែ​មិនា​ឆ្នាំ​២០១៥ នៅពេល​គណៈកម្មការ រៀបចំ​សោ​ភ​ណ្ឌ័​ភាព និង​សណ្តាប់ធ្នាប់​ខេត្ត​បាន​អញ្ជើញ​អាជីវករ​ក្នុង​ផ្សារលើ​មក​ប្រជុំ​ផ្សព្វផ្សាយ​គំរោង​ខាងលើ នៅក្នុង​សាលា​នយោបាយ​ខេត្ត​។​


លោក ហ៊ី ណាត អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សោ​ភ​ណ្ឌ័​ភាព​និង​សណ្តាប់ធ្នាប់​ខេត្ត បាន​ថ្លែង​នៅក្នុង​អង្គប្រជុំ​ជាមួយនឹង​អាជីវករ​ជាង​១០០​នាក់​ដែល​បាន​ចូលរួម​ប្រជុំ​ថា​៖​គំរោង​រៀបចំ​សាងសង់​ដំបូល​គ្រែ​ចំនួន​៤៨០​គ្រែ​នៅ​សងខាង​ទីតាំង​ផ្សារលើ​នេះ គឺ​អាជ្ញាធរខេត្ត​ចង់​រៀបចំ​សណ្តាប់​លក់ដូរ និង​អនាម័យ ជុំវិញ ផ្សារ​អោយបាន​ល្អប្រសើរ ក្រោយពី​អង្គការ​ចៃ​ការ​ជប៉ុន​បាន​កសាង​ដាក់​ការ៉ូ​ការ៉ូឡា​បាន​ស្អាតបាត​ជុំវិញ ទីតាំង​ផ្សារលើ​ហើយ​នោះ​។​ព្រោះ​កន្លងមក​ទីធ្លា​សងខាង​ផ្សារលើ​នេះ អាជីវករ​មកពី​ជនបទនិង​ក្នុង​ក្រុង​បាន ដាក់​កញ្ច្រែង​លក់​បាំង​តែ​ឆ័​ត្រ គ្មាន​សណ្តាប់ធ្នាប់​គ្មាន​អនាម័យ​ឡើយ ហើយ​គំរោង​ថ្មី​នេះ​តម្រូវអោយ​ជួល​ ​គ្រែ​លក់ដូរ​ដែលមាន​ដំបូល​ពីលើ ពី​អ្នកវិនិយោគ​ក្នុង​១​ខែ​ប្រមាណ​៥​ម៉ឺន​រៀល ដើម្បីអោយ​សងខាង​ផ្សារ មាន សណ្តាប់​ធា្ន​ប់ មាន​សោ​ភ​ណ្ឌ័​ភាព និង​អាចធ្វើ​អនាម័យ​បានល្អ​ប្រសើរ​។​


នៅក្នុង​កិច្ចប្រជុំ​នេះ​បងប្អូន​អាជីវករ​លក់ដូរ​ក្នុង​ទីតាំង​ផ្សារលើ​បាន​ឡើង​តវ៉ា​ដូចគ្នាៗ​ថា​៖​ពួកគាត់​តំណាង​ ​អោយ​អាជីវករ​ក្នុង​ផ្សារលើ​ទាំងអស់​មិន​ឯកភាព​គំរោង​សាងសង់​ដំបូល​គ្រែ​ទាំង​៤៨០​កន្លែង​នោះឡើយ ព្រោះ​ ​ខុស​និង​សៀវភៅ​បន្ទុក​ផ្សារលើ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន ថូ​ម៉ាក់ លក់​អោយ​អាជីវករ​ចំនួន​២៥​ឆ្នាំ​ទើប​ចប់​ ​កុងត្រា​មកដល់ពេលនេះ​នៅ​១០​ឆ្នាំ​ទៀត​ទើប​បញ្ចប់​កុងត្រា​។​ព្រោះថា​នៅពេល​សាងសង់​តូប​និង​គ្រែ​បន្ថែមទៀត​នោះ​នៅ​សងខាង​ផ្សារ​ពួកគេ​លក់​ខាងមុខ​គាត់ ហើយ​ពួកគាត់​លក់ដូរ​ក្នុង​ផ្សារ​ពិតជា​លក់​មិន​ដាច់​ឡើយ​។​


​ម្យ៉ាងទៀត​ពួក​អ្នកលក់ដូរ​ក្រៅ​ដំបូល​ផ្សារ​មិនបាន​ទិញ​តូប​អស់​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ និង​មិនបាន​បង់ពន្ធ​ ​ប្រចាំខែ​បង់​ប៉ាតង់​ប្រចាំឆ្នាំ​ដូច​ពួកគាត់​នោះឡើយ បែរជា​ចង់អោយ​ពួកគេ​មាន​គ្រែ តូប​នៅ​ពីមុខ​ពួកគាត់​ទៅវិញ​ ​ប៉ុន្តែ​ដើម្បី​ចែកគ្នា​រស់ ពួកគាត់​លក់ដូរ​នៅក្នុង​ផ្សារ​ឯកភាព​អោយ​អ្នកលក់ដូរ​នៅ​សងខាង​ផ្សារ​ទាំងនោះ​ដាក់​ឆ័​ត្រលក់​ដូច​កាលពីមុន ម្យ៉ាងទៀត​ពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ក្នុង​ផ្សារ រថយន្ត​ពន្លត់អគ្គីភ័យ​និង​អាចជួយ​ពន្លត់​បាន​ទាន់ពេលវេលា មិន​ទើប​តូប គ្រែ​ដែលមាន​គំរោង​សាងសង់​ទាំង​នេះឡើយ​។​


អាជីវករ​មួយចំនួនទៀត​បានលើកឡើង​ថា​៖​គំរូ​ជាក់ស្តែង​មួយ​នៅក្នុង​ផ្សារឆ្នាំង​ផ្សារ​ក្រោម នៅពេល​មាន​អ្នក លក់ដូរ​ខាងក្រៅ​ផ្សារ​បាន​ដោយ​សេរី​នេះ អាជ្ញាធរ​មិនអាច​ទប់ស្កាត់បាន​អ្នកទិញ​គ្រែ​ក្នុង​ផ្សា​រលក់​មិន​ដាច់​ក៏បាន នាំ គ្នា​ចេញមក​ធ្វើ​តូប​លក់ដូរ​ក្រៅ​ផ្សារ​តាម​ជួរ​ដើម​ស្រស់​ដែរ ដែល​មកដល់ពេលនេះ​អាជ្ញាធរ​មិនអាច​រៀប​ ​ចំ​សណ្តាប់ធ្នាប់​លក់ដូរ​ទាំង​នោះបាន​ឡើយ ហើយ​ម៉េច​ក៏​ចង់​ធ្វើអោយ​ផ្សារលើ​មាន​គំរូ​ដូច​ផ្សារឆ្នាំង​ទៀត​។​ទ​ន្ទឹ​ ​ម​នោះដែរ​អាជីវករ​ផ្សារលើ​សំ​សំណូមពរ​អោយ​ក្រុមហ៊ុន ថូ​ម៉ាក់ គោរព​កិច្ចសន្យា​ក្នុង​សៀវភៅ​បន្ទុក ដែល​បាន​ ​ចែងថា​ត្រូវ​ជួសជុល​ថែទាំ​ផ្សារ​ជាប្រចាំ តែ​រយះពេល​១៥​ឆ្នាំង​កន្លងមកនេះ​ដំ​ដូ​ល​ផ្សារលើ​បាន​ធ្លុះធ្លាយ និង​លិច ទឺ​ក​ភ្លៀង​ស្ទើរតែ​គ្រប់​ទីកន្លែង តែ​មិនឃើញ​ក្រុមហ៊ុន ថូ​ម៉ាក់ ធ្វើការ​ជួសជុល​នោះឡើយ​។​


​ក្នុងពេល​បញ្ចប់​កិច្ចប្រជុំ​លោក ហ៊ី ណាត បាន​ថ្លែងថា​៖​លោក​និង​យក​សំណូមពរ និង​ការតវ៉ា​ទាំងអស់​ខាងលើ នេះ ទៅ រាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ក្រុមការងារ​របស់​ក្រុង និង​ខេត្ត ដើម្បី​សិក្សា​សម្របសម្រួល ដោះស្រាយ​ជា​បន្តទៀត​ជូន​អាជីវករ ទាំង​ក្នុង​ផ្សារ​និង​ទាំង​នៅ​សងខាង​ផ្សារលើ​អោយមាន​កន្លែង​លក់​ ​ដូរ​ទាំងអស់គ្នា​និង​ឯកភាពគ្នា​៕ ដោយ រិ​ទ្ធិ ជ័យ


KA-01898 KA-01926-(1) KA-01927 KA-01928 ​ ​ ​




http://ift.tt/1EvHjIW
អាជីវករ​ក្នុង​ផ្សា​រកគ្នា​លើ​តវ៉ា​ប្រឆាំង​គំរោង​ធ្វើ​ដំបូល​គ្រែ​លក់ដូរ​៤៨០​គ្រែ នៅ​សងខាង​ផ្សារលើ​របស់​អាជ្ញាធរខេត្ត​ដោយ​សំ​ណូ ពរ​ចាំ​១០​ឆ្នាំ​ទៀត អោយ​ផុត​កុងត្រា​ក្នុង​សៀវភៅ​បន្ទុក​ផ្សារលើ​សិន​ អាជីវករ​ក្នុង​ផ្សា​រកគ្នា​លើ​តវ៉ា​ប្រឆាំង​គំរោង​ធ្វើ​ដំបូល​គ្រែ​លក់ដូរ​៤៨០​គ្រែ នៅ​សងខាង​ផ្សារលើ​របស់​អាជ្ញាធរខេត្ត​ដោយ​សំ​ណូ ពរ​ចាំ​១០​ឆ្នាំ​ទៀត អោយ​ផុត​កុងត្រា​ក្នុង​សៀវភៅ​បន្ទុក​ផ្សារលើ​សិន​ Reviewed by yim PH on 12:09 AM Rating: 5

Entertainment

ads
Powered by Blogger.