Insurance

728x90

យី​ឌុប​បើក​បុក​ឡាន​វី​ហ្គោ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​២​នាក់​ស្លាប់ ដោយ​កុមារី​ដាច់​ក្បាល​ពី​ដងខ្លួន និង​៥​នាក់​របួស

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​បាន​ឆក់យក​ជីវិត​មនុស្ស ២​នាក់ ដែលមាន​សភាព​គូរ​ឲ្យ​ញាក់សាច់ ដោយ​ម្នាក់​ដាច់​ក្បាល ចេញពី​ដងខ្លួន និង​រងរបួស​ធ្ងន់​ស្រាល ៥​នាក់ ដោយសារ​រថយន្ត​ធុន​ធំ ម៉ាក​ហ្វ៊ុ​យ​សូ​(FUSO) បើក​បុក​ជាមួយ រថយន្ត​ម៉ា​កវី​ហ្គោ​(VIGO) កាលពី​វេលា​ម៉ោង ០៩​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ ក្រាល​គ្រួស​ក្រហម ក្រវ៉ាត់​ក្រុង ស្ថិតក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ នៅក្នុង​ហេតុការណ៍​ដ៏​សែន​តក់ស្លុត​មាន​សភាព អ​ណោ​ច​អធម្ម​ពន់ពេក គឺ​ឪពុក​និង​ម្តាយ​ស្ទើរតែ​គ្មាន​ព្រលឹង​នៅជាប់​នឹង​ខ្លួន​ដោយ​សោកសង្រេង ឪពុក​បាន​រើស​ក្បាល​កូនស្រី​ឈរ​ឱប និង​ស្ត្រី​ជា​ម្តាយ បាន​អង្គុយ​ឱប​សព​កំបុត​ក្បាល​កូន ស្រែក​ទ្រហោយំ​បោក ខ្លួន​អាសូរ​ដល់​កូន​។​


សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ បង្កឡើង​ដោយ​រថយន្ត ធុន​ធំ​យី​ឌុប មួយគ្រឿង​ម៉ាក ហ្វ៊ុ​យ​សូ (FUSO) ពណ៌​ត្រាវ ពាក់​ផ្លាកលេខ ក្រចេះ 3A-0339 បើកបរ​ដោយ​បុរស​ម្នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើរ​ក្នុងទិសដៅ ពី​លិចទៅ​កើត មកដល់​ផ្លូវបំបែក ទៅ​ភូមិ​ត្នោត ក៏​ជ្រុល​ទៅបុក​រថយន្ត មួយគ្រឿង ម៉ាក វី​ហ្គោ​(VIGO) ពណ៌​ឆ្លូញ ពាក់​ផ្លាកលេខ ភ្នំពេញ 2K-4066 ដែល​បើក​មក ពី​ទិស​ខាងជើង ចំពាក់​កណ្តាល​រថយន្ត បណ្តាល​ឲ្យ​ក្រឡាប់ និង​ស្លាប់​មនុស្ស​ចំនួន ០២​នាក់ និង​របួសធ្ងន់​ស្រាល ចំនួន ០៥​នាក់​។ បន្ទាប់ពី​បង្កហេតុ រថយន្ត​យី​ឌុប បាន​បើក​រត់​ចម្ងាយ ៦០​ម៉ែត្រ ក៏​ឈប់​នៅតាម​ផ្លូវ​ក្រួស​ក្រហម ហើយ​អ្នកបើកបរ និង​ព្រូ ក៏បាន​នាំគ្នា​ចុះ រត់គេចខ្លួន​បាត់ ។​


សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ដែល ស្លាប់ និង​របួស រួមមាន ១–​ឈ្មោះ សំរិទ្ធ មុន្នី​សេត ភេទ​ស្រី អាយុ ០៨​ឆ្នាំ រស់នៅ​ភ្នំពេញ បាន​ស្លាប់​ដោយ​ដាច់​ក្បាល ចេញពី​ដងខ្លួន ,២-​ឈ្មោះ ទៀង ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភ្នំពេញ រងរបួស​ស្រាល​, ៣-​ឈ្មោះ ជួង ប៊ុន​នី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភ្នំពេញ រងរបួស​ស្រាល​, ៤-​ឈ្មោះ សំ ពុទ្ធា ភេទ​ស្រី អាយុ ៣០​ឆ្នាំ រស់នៅ​ភ្នំពេញ រងរបួស​ធ្ងន់​, ៥-​ឈ្មោះ គង់ យ៉េត ភេទ​ស្រី អាយុ ៥០​ឆ្នាំ រស់នៅ​ភ្នំពេញ របួសធ្ងន់​, ៦-​ឈ្មោះ ឃ្លាំង ចា​ន្នី ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង បាន​ស្លាប់ និង​៧-​ឈ្មោះ សំ វុទ្ធី ភេទ​ស្រី អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នៀ​ត សង្កាត់​សំរោង​បាន​របួសធ្ងន់​៕


KA-890UD KA-891UD KA-893UD KA-897UD KA-898UD KA-896UDកុមារីឈ្មោះ សំរិទ្ធ មុន្នី​សេត កាលនៅរស់KA-895UD




http://ift.tt/1aK3sIM
យី​ឌុប​បើក​បុក​ឡាន​វី​ហ្គោ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​២​នាក់​ស្លាប់ ដោយ​កុមារី​ដាច់​ក្បាល​ពី​ដងខ្លួន និង​៥​នាក់​របួស យី​ឌុប​បើក​បុក​ឡាន​វី​ហ្គោ​ក្រឡាប់​ជាច្រើន​ត្រឡប់ មនុស្ស​២​នាក់​ស្លាប់ ដោយ​កុមារី​ដាច់​ក្បាល​ពី​ដងខ្លួន និង​៥​នាក់​របួស Reviewed by yim PH on 11:54 PM Rating: 5

Entertainment

ads
Powered by Blogger.