វិធីសាស្ត្រទាំង៥យ៉ាងអាច ជួយបង្កើនការចងចាំ
បរទេស៖ ឈានចូលដល់វ័យចំណាស់សមត្ថភាពរបស់ខួរក្បាលកាន់តែ អន់ថយដែលជាហេតុបណ្ដាលឲ្យការ ចងចាំរបស់អ្នកធ្លាក់ចុះ ឬអាចនឹងកើតជំងឺភ្លេចភ្លាំងបាន ។ ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង៥យ៉ាងអាចជួយបង្កើនការចងចាំ៖
១. បរិភោគអាហារសុខភាព
របបអាហារល្អបំផុត សម្រាប់សុខភាពខួរក្បាលនោះ គឺផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងប្រភពប្រូតេអ៊ីន ដែលមានផ្ទុកនូវជាតិខ្លាញ់ទាបដូចជា ត្រី សាច់ក្រហមជាដើម ។
២. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់បា្រណទៀងទាត់ អាចធ្វើឲ្យលំហូរនៃចរន្តឈាមរត់ទៅកាន់ខួរក្បាលបានស្រួល ដែលជួយឲ្យខួរក្បាលមានសុខភាពល្អ និងបង្កើនការចងចាំ ។
៣. ដេកស្កប់ស្កល់
ការដេក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងដល់ការចងចាំរបស់អ្នក ហេតុដូចនេះ អ្នកគួរតែមានដំណេកយ៉ាងហោចណាស់ឲ្យបានចំនួន ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ ។
៤. ការលេងហ្គេម
តាមការសិក្សាបានឲ្យដឹងថា ការលេងហ្គេម (Games) ក៏ជាផ្នែកមួយ ដែលអាចជំនួយដល់ការចងចាំរបស់ខួរក្បាលផងដែរ ។
៥. កាត់បន្ថយភាពតានតឹង
ប្រសិនបើអ្នកមានភាពតានតឹងក្នុងអារម្មណ៍ អាចនឹងបណ្ដាលឲ្យមានផលប៉ះពាល់ ដល់សុខភាពខួរក្បាលរបស់អ្នកបាន ហេតុដូចនេះ អ្នកគួរមានវេលាខ្លះ ក្នុងការដើរលំហែកាយ ជាមួយនឹងមិត្តភក្ដិ ដើម្បីបន្ធូរបន្ថយភាពតានតឹង ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1C4NHln