Insurance

728x90

PM​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៥​គ្រាប់​តូចៗ បញ្ជូន​ឡើង​តុលាការខេត្ត​

​ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ ជា​ម្ចាស់​ទីតាំង​លក់​សំបុត្រ​រថយន្ដក្រុង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ពីបទ​ចែកចាយ​ថ្នាំញៀន​រួមទាំង​វត្ថ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​៥​គ្រាប់ និង​វត្ថុតាង​មួយចំនួនទៀត​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ដ បា​លិ​លេ​យ្យ​ប៉ែក​ខាងលិច ស្ថិត​ក្នុងភូមិ ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់អោយដឹង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥​នេះ​ថា ក្រោយពី​កម្លាំង​ជំនាញ​យើង​បានដាក់​ការស្រាវជ្រាវ តាមដាន​រហូត​ឈាន​មកដល់​ការឃាត់ខ្លួន និង​ចែក​ឆេរ​រកឃើញ​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន យ៉ា​មា ចំនួន​៥​គ្រាប់ អាវុធខ្លី កែច្នៃ (​ខ្យល់​) ចំនួន​១​ដើម ពូថៅ ១ ទូរស័ព្ទដៃ ១​គ្រឿង ដែក​ថ្ត​ក់ក​ង្ហា ចំនួន​៣ និង​កាំបិត​ខ្លី ១​ដើម ។​


លោក​មេ​បញ្ជាក​បន្តថា ទាំងអស់នេះ​គឺមាន​ការចុះ​អន្តរាគមន៍​ផ្ទាល់ ដោយ​លោក​តែម ប៉ូ​ឡា មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​លោក រស់ សា​ហាន​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដោយមាន​ការបញ្ជា​ផ្ទាល់​ដោយ​ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ទើប​មានការ​បង្ក្រាប​បានករ​ណី​ខាងលើនេះ​សម្រេច ។​


ជនសង្ស័យ​មានឈ្មោះ​ចាន់ ពៅ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មានមុខ​រប​ជា​អ្នកលក់​សំបុត្រ​រថយន្តក្រុង បញ្ជាក់​ជនសង្ស័យ​នេះ​គឺ​ពូកែ​ខាង​គាប​ជម្រិត​បោក​លក់​សំបុត្រ​រថយន្ត មានតម្លៃ​កប់​ពពក ប៉ោយប៉ែត ទៅ​ភ្នំពេញ​មានតម្លៃ​៥០០​បាត ស្មើនឹង​៦៥០០០​រៀល ក្នុង​ម្នាក់​សំរាប់​ពលករ​ដែល​មក​ពី​ប្រទេស​ថៃ តែ​តម្លៃពិត​ត្រឹមតែ ២៥០០០​រៀល​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​សាង​សំណំ​រឿង​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​យុវតី​ក្រុង​ប៉ោយប៉ែត​ ​


KA-31-03-2015-06




http://ift.tt/19HduJB
PM​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៥​គ្រាប់​តូចៗ បញ្ជូន​ឡើង​តុលាការខេត្ត​ PM​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​៥​គ្រាប់​តូចៗ បញ្ជូន​ឡើង​តុលាការខេត្ត​ Reviewed by yim PH on 9:25 AM Rating: 5

Entertainment

ads
Powered by Blogger.