បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥ នៅផ្លូវជាតិលេខ៥ ភូមិគោរដ្ឋានសង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ក ដោយរថយន្ត ធំយីឌុប ដឹកស៊ីម៉ងត៍ បានដាច់ហ្វ្រាំង និងបែកកង់មុខ ខាងស្តាំ ក៏បានជ្រុលចង្កូតទៅ បុករះឡានតូច ២គ្រឿង ហើយបន្ត ទៅបុកខ្ទេច របងនិងខ្លោងទ្វារវីឡា មួយចំកណ្តាលក្រុងសិរីសោភ័ណ ។
នគរបាលចរាចរណ៍ជើងគោក បានអោយដឹងថា រថយន្តបង្កម៉ាកហុីយាន់ដាយ កង់១៦ ពាក់ស្លាកលេខស្វាយរៀង 3A-0727 បើកបរដោយឈ្មោះស ប៊ុនរើន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិរលំស្វាយ ឃុំសឹង្ហ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរបួសធ្ងន់បាក់ជើង ហើយទាល់តែអ្នកសង្គ្រោះចំណាយពេល យូរទើប គាស់ចេញហើយនាំទៅ មន្ទីរពេទ្យបង្អែកមិត្តកម្ពុជា ជប៉ុនមង្គលបូរី ។ ឯជនរងគ្រោះមានរថយន្តតូចៗម៉ាកតូយ៉ូតា ២គ្រឿង ១គ្រឿងពណ៌ ស ពាក់លេខតាកែវ 2A-1451 និង១គ្រឿងទៀតពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2-G2895 រថយន្ត ទាំង២គ្រឿងនេះ គឺខូចខាតធ្ងន់ធ្ងរដែរ តែសំណាងល្អដែរ ដោយអ្នកបើកទាំងពីរនាក់មិនមាន គ្រោះថ្នាក់ដល់ជីវិតនោះទេ។ ក្រោយបុករថយន្តតូចៗ រថយន្តបានបន្តទៅបុក វីឡាក្រុមហ៊ុន អៃយ៉ារ៉ាផ្លេនីត លក់ផលិតផល អាហារបំប៉ន វីឡានេះខូចខាតខ្ទេចរបង ខ្លោងទ្វារនិងប៉ះដល់សសរផង។
ប្រភពបន្តថា គ្រោះថ្នាក់នេះគឺរថយន្តធំបង្កបានបើកបរ ពីទិសលិចទៅត្បូងតាមផ្លូវជាតិលេខ៥ កណ្តាលក្រុង សិរីសោភ័ណ ហើយជួបបញ្ហាដាច់ហ្វ្រាំង និងបែកកងមុខខាងស្តាំរួចក៏រុលទាំងកម្រោលទៅបុករះឡាន តូប២គ្រឿង និងបុករបង ខ្លោងទ្វារវីឡាដូច្នេះ ឭដូចស្នូររលំភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ និងវាស់វែង ហើយស្ទួចយករថយន្តរងគ្រោះ និង រថយន្តធំបង្កយកទៅរក្សាទុក នៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីរងចាំការដោះស្រាយគ្នាទៅតាមនីតិវិធី ច្បាប់នាពេលក្រោយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1wN6VuD