Insurance

728x90

ព្រូរថយន្តបើក ថយក្រោយ ទៅបុកនិងសរសរ ភ្លើងបាក់ ដាច់ចរន្តភ្លើងជាង មួយម៉ោងក្នុងខេត្ត

បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ ចរាចណ៍ មួយបានកើតឡើង រវាងរថយន្តយីឌុប ដឹកទំនិញគ្រឿង បន្លាស់គោយន្ត ដោយសារតែអ្នកបើកបរ រវល់ បានឲ្យព្រូឡើង បើកថយក្រោយ ដាក់ឥវ៉ាន់ចូលផ្ទះ ស្រាប់តែទៅបុក និងសរសរភ្លើងធំ របស់រដ្ឋ បាក់សង្កត់ រថយន្តតូចមួយគ្រឿង និងដាច់ចរន្ត អគ្គីសនីជាងមួយម៉ោង ក្នុងខេត្ត ។


ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ នៅចំណុចខាងជើង ជាងគំនូរទន្សាយមាស ប្រហែល១០ម៉ែត្រ តាមដងផ្លូវជាតិលេខ ៥៦ ស្ថិតនៅភូមិ កំពង់ស្វាយ ឃុំកំពង់ស្វា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


លោកស៊ីវ សុជាតិ អធិការនគបាលក្រុង សិរីសោភ័ណ បានឲ្យដឹងថា ម្ចាស់រថយន្ត បង្កបើកបរ មាន ឈ្មោះហេង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយីឌុប ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A-០៤៦៧ ដឹកទំនិញពេញ ម៉ាកកូបូតា របស់ម្ចាស់ឈ្មោះឈិន នៅភូមិ ឃុំកើតហេតុខាងលើនេះ។


លោកបន្តថា មុនពេលកើកហេតុ តាមម្ចាស់រថយន្តជាអ្នកបើកបរ ធ្លាប់បើករថយន្តនោះ ដោយខ្លួនរវល់ជាប់ ទៅបើករថយន្តមួយទៀត ក៏ឲ្យព្រូទៅបើកជំនួស បែរជាថយក្រោយបុកបង្គោល ភ្លើងសង្កត់ រថយន្ត មួយគ្រឿងទៀត។


លោកបានបញ្ជាក់ទៀតថា ដោយសារ តែព្រូនោះចេះបើករថយន្តស្ទើរៗ ក៏ឡើងបើកថយក្រោយ ដាក់ឥវ៉ាន់ ចូលផ្ទះក៏ទៅបុកនិងសរសភ្លើងធំ របស់រដ្ឋមួយដើមបាក់ស្ទើររាបដល់ដី ហើយសង្កត់លើ រថយន្តមួយគ្រឿងទៀត កំពិតខ្ទេច មានម៉ាកកាមរី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២C-២២៤១ ។


លោកបានបន្ថែមទៀតថា ក្រោយពេលកើតហេតុរួច គេឃើញមន្ត្រីអគ្គីសនីមួយក្រុម និងសមត្ថកិច្ចចុះមកធ្វើ អន្តរាគមន៍ ហើយក៏បានយក រថយន្តស្ទូច របស់ក្រុមហ៊ុនអគ្គីសនី មកស្ទូចសរសភ្លើង បាក់ផ្លាស់ដាក់សរសរភ្លើងថ្មី ជំនួសវិញ ដើម្បីភ្លើងឲ្យដំណើរការអគ្គិសនីឡើងវិញ សំរាប់ពលរដ្ឋប្រើប្រាស់ដូចដើម។


ក្រោយមកសមត្ថកិច្ច ជំនាញបានយករថយន្តបង្ក និងរថយន្តរងគ្រោះបាន អូសយកទៅទុកនៅអធិការ ក្រុងសិរីសោភ័ណ ដើម្បីដោះ ស្រាយតាមច្បាប់ នាពេលក្រោយ ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


Hong-0373






from Khmernote - The best entertainment website in Cambodia http://ift.tt/1IdtPRZ
ព្រូរថយន្តបើក ថយក្រោយ ទៅបុកនិងសរសរ ភ្លើងបាក់ ដាច់ចរន្តភ្លើងជាង មួយម៉ោងក្នុងខេត្ត ព្រូរថយន្តបើក ថយក្រោយ ទៅបុកនិងសរសរ ភ្លើងបាក់ ដាច់ចរន្តភ្លើងជាង មួយម៉ោងក្នុងខេត្ត Reviewed by yim PH on 1:01 PM Rating: 5

Entertainment

ads
Powered by Blogger.