Insurance

728x90

កាណូត​ដឹកគោ​យន្ត បុក​កាណូត​ដឹក​ត្រី​លិច មនុស្ស​៥​នាក់​រងរបួស

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ទន្លេ​ប្រុស​ស្រី​៥​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវទឹក​ពេលយប់ ដោយ​កាណូត​ឌុ​ក​ដឹក​ត្រី​បើក​បត់​កាត់មុខ ត្រូវ​កាណូត​ដឹកគោ​យន្ត​បុក​លិច​ក្នុង​ទន្លេ​។ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ និង​១០​នាទី​យប់​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អន្លុង​កញ្ចុះ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​។​


​លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង​បានអោយដឹងថា​៖ ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ខាងលើ​មាន​៖ ១.​ឈ្មោះ ហម សា​ខន អាយុ​៤០​ឆ្នាំ ភេទ​ប្រុស​របួសធ្ងន់ ២. ​ឈ្មោះ ហឹម កញ្ញា អាយុ​៣៧​ឆ្នាំ ភេទ​ស្រី របួសធ្ងន់ ៣.​ឈ្មោះ រិ​ន សុផល អាយុ​៤​ឆ្នាំ ភេទ​ប្រុស​ ​របួសស្រាល ៤.​ឈ្មោះ យឹម ឌៀប អាយុ​៣៧​ឆ្នាំ ភេទ​ស្រី​របួសស្រាល ពួកគាត់​ជិះ​កាណូត​ដឹក ត្រី រ​សើ​នៅក្នុង​ភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ទី​៥​ឈ្មោះ ឃឹម ធៀ​ម អាយុ​៣៥​ឆ្នាំ​ ​ភេទ​ស្រី មាន​ផ្ទៃពោះ​៥​ខែ​របួសធ្ងន់ ជិះ​លើ​កាណូត​ដឹកគោ​យន្ត គាត់​រស់នៅ​ក្នុងភូមិ​សំរោង ឃុំ​ ​ពោធិ ស្រុក​កំពង់លែង​។​


​មុនពេល​កើតហេតុ​កាណូត​មាន​ដំបូល​ដឹកគោ​យន្ត​ជិះ​គ្នា​៦​នាក់​បាន​បើកបរ​ពី​កើ​តទៅ​លិច ពេល​ដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​កាណូត​ដឹក​ត្រី​ក្នុង​ទិស​ច្រាស់​គ្នា​មាន​ភ្លើង​ហ្វា​ផងដែរ​ ​បាន​បើក​គេច​ពី​កំប៉ោង​បត់​មក​ស្តាំ​កាត់មុខ​កាណូត​ដឹកគោ​យន្ត បណ្តាលអោយ​កាណូត​ដឹកគោ​ ​យន្ត​បុក​កិន​ពីលើ​កាណូត​ដឹក​ត្រី​លិច​ក្នុង​ទឹក បង្កអោយមាន​អ្នករបួស ធ្ងន់​និង​ស្រាល​ដូច​ខាង លើ តែម្តង និង​ធ្វើអោយ​ត្រី​ជាង​៤០០​គីឡូ​ធ្លាយ​ចេញ​អស់​។​


​ក្រោយពេល​កើតហេតុ​ជង​រងគ្រោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ស្រង់​ពី​ទឹក និង​ដឹក​បញ្ជូនទៅ​ព្យាបាល​របួស​នៅផ្ទះ​ពេទ្យ​ឯកជន​ក្នុង​ឃុំ​ប្រឡាយ​មាស និង​ស្ត្រី​ពោះធំ​ម្នាក់​បានដឹង​មក​សង្គ្រោះ​ ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។​ចំណែក​កាណូត​ទាំង​២​គ្រឿង​ត្តូ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​ ​បញ្ជូនមក ការិយាល័យ​ចរ​រាច​ណ៍​ផ្លូវទឹក កសាង​សំណុំរឿង​តាម​និតិ​វិធី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​នេះ​ជា​ករណី​ទី​២​ហើយ ដែល​លើក​ទី​១​កាលពី​យប់​ថ្ងៃទី​៣ ខែ​មិន​នា ក៏មាន​កាណូត​ឈើ​១​គ្រឿង​បុក​កាណូត​បា​ឡា​ស្មាច់ ក្នុង​ឃុំ​ឆ្នុកទ្រូ បណ្តាលអោយ​មនុស្ស​ម្នាក់​ស្លាប់​និង​ឪពុក​កូន ២​នាក់​របួសធ្ងន់ និង​ស្រាល​៕ ដោយ រិ​ទ្ធិ ជ័យ


KA-01890 KA-01895




http://ift.tt/1B9VCAF
កាណូត​ដឹកគោ​យន្ត បុក​កាណូត​ដឹក​ត្រី​លិច មនុស្ស​៥​នាក់​រងរបួស កាណូត​ដឹកគោ​យន្ត បុក​កាណូត​ដឹក​ត្រី​លិច មនុស្ស​៥​នាក់​រងរបួស Reviewed by yim PH on 5:40 PM Rating: 5

Entertainment

ads
Powered by Blogger.