Insurance

728x90

ជនជាតិភាគតិច បោះបង់​សំលៀកបំពាក់​ប្រពៃណី បែរមក​ស្លៀក​សំលៀកបំពាក់​ទាន់សម័យ​

​ខេត្តមណ្ឌលគិរី​៖ ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​តំបន់​ភូមិភាគ​ឦសាន ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​មួយ​នេះ​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​(​ព្នង​)​។ គេ​ប្រា​ដក​ជា​នឹកឃើញ​អំពី​រូបភាព​នៃ​ការ​ស្លៀក​សំលៀកបំពាក់​បែប​ប្រពៃណី​របស់​ជនជាតិភាគតិច​ឬ​ខ្មែរលើ តែ​នា ពេលបច្ចុប្បន្ន​គេ​កម្រ​បានឃើញ​ពួកគាត់ ប្រើប្រាស់​ខោអាវ​បុរាណ​នោះ​ខ្លាំងណាស់ ព្រោះតែ​ការវិវត្តន៍​របត់​នៃ​សង្គម ភាពទាន់សម័យ​បានធ្វើ​ឲ្យ​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា​ជនជាតិ ភាគតិច​ត្រូវ ប្រឈម​នឹង​ការបាត់បង់​បន្តិច​ម្តងៗ​។​


លោកពូ​ម៉ុ​ប គ្រែ​ត អាយុ ៥៤​ឆ្នាំ ជា​ជនជាតិ​ព្នង​រស់នៅ​ភូមិ​ពូ​លូ​ង សង្កាត់​រម្យ​នា ក្រុង​សែន​មនោ​រម្យ​បាន​និយាយ​ទាំង​ដកដង្ហើម​វែងៗ​ថា​៖ «​ធ្វើ​មិច​ក្មួយ​សម័យនេះ​គេ​លែង​ពាក់​ហើយ អា​ខោអាវ​ពីមុន​នោះ​…​ព្រោះ​ក្មេង​ឥឡូវ​គេ​ចូលចិត្ត​…​អាណា​ទាន់សម័យ​»​។ បើទោះជា​យ៉ាងណា គេ​នៅ​សង្កេតឃើញ​សំលៀកបំពាក់ ដូច​តា​របស់​ជនជាតិភាគតិច នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់ អ្នក​ផលិត​កុន និង​ចម្រៀង កាយវិការ​មួយចំនួន បានជ្រើសរើស​យក​សំលៀកបំពាក់​ប្រពៃណី​របស់​ជនជាតិ​ភាគ ទៅ​ស្លៀកពាក់​សម្តែង​ដើម្បី​ទទួលបាន​ការចាប់ អារម្មណ៍ ពី​ទស្ស​និជ​ន​។​


​កញ្ញា មុំ ពិសី អ្នករស់នៅ​ខេត្តកំពង់ចាម​ដែល​បាន​មកលេង​ទឹកជ្រោះ​ប៊ូ​ស្រា​ជាមួយ​គ្រួសារ​នាង​នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា​៖ «​វា​រាង សិច​ស៊ី​បន្តិច​មែន​បង​…​ប៉ុន្តែ​វា​ក៏​ស្អាត​ម្យ៉ាងដែរ​..​ហើយ​បើ​យើង​មកលេង​នៅ តំបន់ នេះហើយ​មិនបាន​ស្លៀក​ថត​អួត​មិត្ត​ភ័ក្ត្រ​គឺ ពិតជា​គួរ​ឲ្យ​ស្តាយ ខ្លាំងណាស់ ព្រោះ​មិន​ងាយ​បានមក លេង​ទេ​….»​។ ស្ថិតនៅ​ក្នុងន័យ​ស្រដៀង​គ្នា​នេះ​ដែល​លោក​សុវណ្ណ បញ្ញា និ​សិ​ត្ស​មកពី​រាជធានី​ភ្នំពេញ​បាន បញ្ចេញយោបល់​ថា​៖ «​ដំបូង​ខ្ញុំ​មិន​ហ៊ាន​ស្លៀកពាក់​ទេ​…​ដូចជា​អៀនៗ​ខ្លួនឯង​ម៉េច​មិនដឹង​ទេ​…​តែ​នៅពេល​មិត្ត​ភ័ក្ត្រ​ជំរុញ​ឲ្យ​ស្លៀក​ដើម្បី​ថតរូប ជុំគ្នា​ទុកជា​អនុស្សាវរីយ៍ ខ្ញុំ​ក៏​ដាច់ចិត្ត​ស្លៀក​តែម្តងទៅ​»​។​


ជាការ​ពិត​ការរស់នៅ​របស់​មនុស្ស​បច្ចុប្បន្ន​រមែង​មានការ​ផ្លាស់ប្តូរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មនុស្ស​គ្រប់ៗ​រូប​ដែល ចង់បាន​ភាពងាយស្រួល ក្នុងការ​រស់នៅ ដូច្នេះហើយ​ការអភិវឌ្ឍន៍​របស់​ស​ង្គ​ម​ជាតិ តែង​ជួបប្រទះ​នូវ​ការប៉ះពាល់ ដល់​ប្រពៃណី​វប្បធម៌​មួយចំនួន​របស់ មនុស្ស​ជំនាន់​ដើម​។ បច្ចុប្បន្ន​ជនជាតិភាគតិច​ដែល​រស់នៅ​ខេត្តមណ្ឌលគិរី​ស្ទើរ​១០០%​បាន​កំពុង​បោះបង់ចោល នូវ​របៀប​រស់នៅ​តាម​យថាកម្ម ដូច​ការ​ពីមុន ដោយ​ពួកគាត់​បាន​រៀន​របៀប​រស់នៅ​តាម​បងប្អូន​ខ្មែរ​កណ្តាល រាល់ពេល​ឈឺ​ថ្កាត់​ទៅ​មន្ទីរពេទ្យ បញ្ជូន​កូន​ទៅ​សាលារៀន ចេះ​ចិញ្ចឹមសត្វ​និង បង្កបង្កើនផល​កសិក​ម្ម​តាមបែប​សម័យ​ទំនើប​។ សូម្បីតែ​ខោអាវ​ប្រពៃណី​ដូនតា (​ប៉ឹង​) ក៏​គេ​កម្រ​បានឃើញ​ពួកគាត់​ស្លៀកពាក់​ជា​សាធារណៈ ណាស់​។ គឺ​ពួកគាត់​ស្លៀកពាក់​តាមរបៀប អ្នករស់នៅ​តំបន់​ភូមិភាគ​កណ្តាល មាន​ខោជើងវែង អាវដៃវែង នឹង​ខោអាវ​ម៉ូត​សម័យ​ផ្សេងៗ ទៀត ខុសប្លែក​កាលពីមុន​ស្រុក​មិនទាន់មាន​សុខសន្តិភាព​ពេញលេញ ការ​ស្លៀកពាក់​របស់​ពួកគាត់​គឺ​នៅ​ប្រើប្រាស់​បែប​ប្រពៃណី​ច្រើន តួយ៉ាង​ដូចជា​៖ ស្ត្រី​មាន​ស្លៀក​តែ​សំពត់ លែង​ល្វែងលើ ចំណែក​បុរស​គ្រាន់តែ​យក​ក្រណាត់​មក​បិទ​លាក់ កន្លែង​កេរ្តិ៍ខ្មាស់​ប៉ុណ្ណោះ​។​


យោងតាម​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​បាន​ឲ្យ​ដឹងថា​៖ ទោះបី​ប្រជាពលរដ្ឋ​ជនជាតិភាគតិច​បាន​បោះបង់​លែង​ស្លៀកពាក់​សំ​លៀ​ល​បំពាក់ ប្រពៃណី​ក៏ដោយ ប៉ុន្តែ​មន្ទីរជំនាញ​ខេត្ត​បាន​យកចិត្តទុកដាក់ ចូលរួម​អភិរក្ស​មិន​ឲ្យ​មានការ​បាត់បង់​ឡើយ «​យើង​មាន​បង្កើត​ក្រុម របាំ​ប្រពៃណី ជនជាតិ​ដែល មាន​ស្លៀក​សំលៀកបំពាក់​បុរាណ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នៅតាម​ទី​រមណីយដ្ឋាន​មួយចំនួនធំ​ក្នុង​ខេត្ត ក៏មាន​កន្លែង​សម្រាប់​ជួល​ខោ អាវ ជនជាតិ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ផងដែរ​៕ ដោយ​ឦសាន​២ ​


KA-0044 KA-942925735_n 20121009_064338




http://ift.tt/1KqnQ1D
ជនជាតិភាគតិច បោះបង់​សំលៀកបំពាក់​ប្រពៃណី បែរមក​ស្លៀក​សំលៀកបំពាក់​ទាន់សម័យ​ ជនជាតិភាគតិច បោះបង់​សំលៀកបំពាក់​ប្រពៃណី បែរមក​ស្លៀក​សំលៀកបំពាក់​ទាន់សម័យ​ Reviewed by yim PH on 5:56 PM Rating: 5

Entertainment

ads
Powered by Blogger.