ទើបចេញពីពន្ធនាគារបានមួយខែ ប្រកបមុខរបរចាស់ជួញដូរ និងចែកចាយថ្នាំញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន ម្តងទៀត
ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់មិនព្រមកែខ្លួនទើបតែចេញពីពន្ធនាគារ១ខែកំពុងចែកចាយថ្នាំញៀនត្រូវសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួនបានរួមនឹងថ្នាំញៀន២កញ្ចប់តូច ចំណែកបក្ខពួកគេម្នាក់ទៀតបានគេចខ្លួនបាត់។ ការបង្ក្រាបជនល្មើសខាងលើនេះបានធ្វើឡើងនៅម៉ោង៣ និង៣០នាទី ល្ងាចថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ឮលោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ មុខស ញ្ញាចាស់ជាមេចែកចាយថ្នាំញៀនដ៏សកម្ម ដែលបានចាប់ខ្លួននេះមានឈ្មោះ គ្រុយ ស៊ីដេត អា យុ១៧ឆ្នាំ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រូបគេទើបតែចេញពីពន្ធនាគារបាន ១ខែ ដោយជាប់ចោទពីបទជួញដូរនិងចែកចាយថ្នាំ្ញញៀនដូចគ្នានេះ។
មុនពេលចាប់ខ្លួនមុខសញ្ញាចាស់នេះកម្លាំងសម្ងាត់របស់សមត្ថកិច្ចបានតាមដានយូរថ្ងៃមកហើយ ដោយដឹងថាគេមិនព្រមកែខ្លួនឡើយនៅតែប្រកបមុខរបរលក់ដូរនិងចែកចាយថ្នាំដ ដែល ហើយដឹងទៀតថាក្រោយពីលក់ដូរថ្នាំញៀនគេបានវេលុយតាមវីងទៅអោយមេជួញដូរ ថ្នាំញៀននៅទីក្រុងភ្នំពេញម្តងពី២លានទៅ៣លានរៀលជាច្រើនលើក។
នៅម៉ោងពេលខាងលើពេលគេឃើញរូបគេនិងបក្ខពួកម្នាក់ទៀតកំពុងចែកចាយថ្នាំញៀននៅចំណុចខាងលើ សមត្ថកិច្ចនគរបាលក្រុងបានសហការគ្នាជាមួយមន្ត្រីនគរបាលក្នុងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នាំគ្នាឡោមពទ្ធ័ចាប់ខ្លនគេបានតែម្តង វត្ថុតាងដែលដកហូតបានគឺថ្នាំញៀនម៉ាទឹកកក២កញ្ចប់តូច លុយ២ម៉ឺនរៀល និងទូរស័ព្ទដៃ១គ្រឿង ចំណែកបក្ខពួកគេម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ជនល្មើសខាងលើនេះត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តកសាងសំណុំរឿង ដោយចោទប្រកាន់ពីបទ៖ រក្សាទុក ជួញដូរ និងចែកចាយថ្នាំញៀន ហើយត្រូវបញ្ជូនខ្លួននិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០៦ ខែមិនានេះ ដើម្បីអោយតុលាការខេត្តផ្តន្ទាទោសរូបគេតាមបញ្ញត្តិច្បាប់៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1Emlg9d