Insurance

728x90

រថយន្ត​កុង​តឺ​ណឺ បុក​រថយន្ត​ឡុ​ច​ស៊ី​ស ខ្ទេច​អស់​មួយ​ជំ​ហៀ​ង ហើយ​បើករ​ត់ដល់​ស្រុក​បរិបូរ​ណ៌​ទើប​សមត្ថកិច្ច​ចាប់បាន​

​ខេត្តកំពង់ឆ្នាំង​៖ រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​RX.300 មួយគ្រឿង​បាន​រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈដែល​រថយន្ត​កុង​តឺ​ណឺ​មួយគ្រឿង​បុក​ចំ​ពី​ជំ​ហៀ​ង​រថយន្ត​រងគ្រោះ ក្នុង​ទិស​ខ្វែងគ្នា ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ០​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​បេនឡាន​ផ្សារលើ ស្ថិត​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​


សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​និយាយថា​៖ រថយន្ត​ម៉ា​ឡុ​ច​ស៊ី​រងគ្រោះ​ខាងលើ​ពណ៌​ស្ករ​ ​ពាក់​ស្លាក​លេខ ភ្នំពេញ 2T. 5163 បើកបរ​ដោយ​មន្ត្រី​អង្គរក្ស​ម្នាក់ នៅ​ទីក្រុង​ភ្នំពេញ ចំណែក​រថយន្ត បង្ក​ ​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A. 0990 ជា​របស់​ក្រុមហ៊ុន ផែស្ងួត តេង ឡាយ បើកបរ​ដោយ​ជន​ពុំ​ស្គាល់​ ​ឈ្មោះ ។ មុនពេល​កើតហេតុ​ហេតុ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​ដែល​បើកបរ​ដោយ​អង្គរក្ស​ម្នាក់ រួម​ដំណើរ​ជា​ ​មួយ​បងប្អូន​ម្នាក់ទៀត ជា​មន្ត្រីនគរបាល​ពន្លត់​អគ្គីភ័យ​ខេត្ត បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត លុះដល់​ផ្លូវ​បំ​ ​បែក​ជា​៤​ស្រាប់​តែមាន​រថយន្ត​កុង​តឺ​ណឺ បើកបរ​ពី​ត្បូង​មក​ជើង ក្នុង​ទើស​ខ្វែងគ្នា មក​បុក​ចំពាក់​កណ្តាល​ ​រថយន្ត​ឡុ​ច​ស៊ី​ស បណ្តាលអោយ​ខ្ទ​ច​អស់​មួយ​ជំ​ហៀ​ង ។


ក្រោយពេល​បុក​រថយន្ត​ឡុ​ច​ស៊ី​ស​ហើយ រថយន្ត​កុង​តឺ​ណឺ​បាន​បន្តដំណើរ​គេច​រហូតដល់​ស្រុក បរិបូរ​ណ៌ ដែលមាន​ចម្ងាយ​ជាង​៣០​គីឡូ​មែត្រ​ទើប​ទៅមុខ​លែងរួច​ព្រោះ​បែក​ធុង​ទឹក ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​តែម្តង តែ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់​។ ក្នុង​ហេតុ​ការ​នេះ​មិនមាន​នរណា​រងរបួស​នោះទេ ។​ រថយន្ត​ឡុ​ច​ស៊ី​ស​ដែល​រង​ការខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង ជាមួយ​ក្បាល​រថយន្ត​កុង​តឺ​ណឺ ដើ​ម្ប​កសាង​សំណុំរឿង រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-015256 KA-01523 KA-01524




http://ift.tt/1DSzt8L
រថយន្ត​កុង​តឺ​ណឺ បុក​រថយន្ត​ឡុ​ច​ស៊ី​ស ខ្ទេច​អស់​មួយ​ជំ​ហៀ​ង ហើយ​បើករ​ត់ដល់​ស្រុក​បរិបូរ​ណ៌​ទើប​សមត្ថកិច្ច​ចាប់បាន​ រថយន្ត​កុង​តឺ​ណឺ បុក​រថយន្ត​ឡុ​ច​ស៊ី​ស ខ្ទេច​អស់​មួយ​ជំ​ហៀ​ង ហើយ​បើករ​ត់ដល់​ស្រុក​បរិបូរ​ណ៌​ទើប​សមត្ថកិច្ច​ចាប់បាន​ Reviewed by yim PH on 10:15 PM Rating: 5

Entertainment

ads
Powered by Blogger.