វីធីសាស្រ្តងាយៗ បែបធម្មជាតិ ទាំង១០យ៉ាង ដែលអាចជួយ កំចាត់មុន បានយ៉ាង ឆាប់រហ័ស
ការកើតមុននៅលើផ្ទៃមុខ គឺជាការរំខានបំផុតសំរាប់មនុស្សគ្រប់វ័យ ទាំងបុរស និងនារី ទោះបីជាគេកើតមក មានមុខ ស្អាតយ៉ាងណាក៏ដោយ ។ តើអ្នកអាចធ្វើអ្វីដើម្បីដោះស្រាយបណ្ហាមុននេះ ដោយមិនចាំបាច់ចំណាយប្រាក់ច្រើនទៅ លើការព្យាបាលវាដែរឬ ទេ ? ប្រាកដណាស់ បណ្ហានេះនឺងត្រូវបានដោះស្រាយ ។ សូមព្យាយាម អនុវត្ត វីធីសាស្រ្ត ងាយៗ បែបធម្មជាតិ ១០ យ៉ាងខាងក្រោមនេះ ដែលអាចជួយកំចាត់មុនបានយ៉ាងឆាប់រហ័ស ៖
១. ថ្នាំអាស្ពីរីន
ថ្នាំអាស្ពីរីន គឺជាថ្នាំប្រឆាំងនឹងការរលាកដូច្នេះវាអាចជាមធ្យោបាយលឿននិងមានតំលៃថោកដើម្បីជួយកាត់បន្ថយមុន។ ម្យ៉ាងទៀតនោះគឺថាមនុស្សភាគច្រើន តែងតែមានថ្នាំអាស្ពីរីននៅឯផ្ទះ។ វិធីសាមញ្ញបំផុតដើម្បីប្រើវាគឺលាយទឹក ៣ ភាគជាមួយ អាស្ពីរីន មួយ 1 ភាគ ។ នៅពេលដែលល្បាយដែលបាន ឡើងខាប់ យកទៅបន្តក់លើមុន ទុករយៈពេល កន្លះម៉ោង រួចលុបមុខចេញ ។
២. ធ្វើអោយស្បែកមានសំណើម
ប្រសិនបើអ្នកមានអាងទឹកមួយនៅផ្ទះរួចទៅហើយ, សូមព្យាយាមហែលទឹកអោយបានញឹកញាប់ ។ ក្លរីនត្រូវបានគេ ដឹងថា អាចបំបាត់ភាពស្ងួតចេញស្បែក ដែលជារឿងដ៏ល្អសម្រាប់ជួយកម្ចាត់មុនរបស់អ្នក។ ដូចច្នេះ ត្រួវប្រាកដថា ស្បែករបស់អ្នកសំណើម ។
៣. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិ ៣ យ៉ាង៖ វាមិនត្រឹមតែធ្វើអោយស្បែករបស់អ្នកត្រជាក់ដែលធ្វើអោយអ្នកមាន អារម្មណ៍ស្រស់ថ្លាប៉ុននោះទេ វាថែមទាំងជួយកាត់បន្ថយ ការរលាក កន្តួលក្រហម នៃស្បែក ហើយអាចជួយ កំចាត់ ជាតិខ្លាញ់នៅលើស្បែកផងដែរ ។
៤. ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញ គឺ ជាជម្រើសដ៏ល្អប្រសិនបើអ្នកមានមុនធំៗ ហើយចង់បព្យាបានអោយជាយ៉ាងឆាប់រហ័ស ។ វាគឺ ជាការ ដ៏មានប្រសិទ្ធិភាពព្រោះវាមានសារធាតុស៊ីលីកាដែលជាសារធាតុដូចគ្នានេះដែរដែលអាចត្រូវបានរកឃើញ ថាអាច រក្សាសំណើម។ ។ លោកអ្នកគ្រាន់តែអនុវត្តលាបថ្នាំដុសធ្មេញចំពីលើមុន មុនពេលគេងនិងលាងវាចេញ នៅ ពេលព្រឹក។
៥. ទឹកឃ្មុំ
បន្ថែមពីលើរសជាតិដ៏ផ្អែមឆ្ងាញ់, ទឹកឃ្មុំគឺជាថ្នាំធម្មជាតិជួយកំចាត់បាតេរី ដែលមានគុណសម្បត្តិល្អឥតខ្ចោះសម្រាប់ ការព្យាបាលនិងការកាត់បន្ថយការកើតមុន។ លាបទឹកឃ្មុំ ទឹកឃ្មុំលើមុខប្រហែលដប់នាទី បន្ទាប់មកលាងវាចេញ ជាមួយទឹកក្តៅ ។
៦. ខ្ទឹមស
ខ្ទឹមសមានគុណសម្បត្តិអស្ចារ្យមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងការកើតមុនដោយសារតែវាមានសារធាតុប្រឆាំង អុកស៊ីតកម្ម ប្រឆាំងនឹងបាក់តេរី ប្រឆាំងផ្សិត កម្រិតខ្ពស់ ។ មានវិធីពីរយ៉ាងដែលអ្នកអាចប្រើខ្ទឹមសដើម្បី កំចាត់មុន។ ទីមួយគឺ បន្ថែមខ្ទឹមសអោយច្រើនជាងនេះទៅក្នុងរបបអាហាររបស់អ្នក ។ វិធីទី ២ គ្រានតែយកខ្ទឹមស ទៅដុសនៅលើមុន ៣ ឬ ៤ ដងក្នុងមួយថ្ងៃ។
៧. ស្ទីម
ការ ស្ទីម អាចមានប្រយោជន៍សម្រាប់ការព្យាបាលមុនដោយសារតែវាអាចជួយបើករន្ធញើស, ដែលការពារពីការស្ទះ រន្ធញើសនៅលើមុខរបស់អ្នក។ ការស្ទីម ក៏ធ្វើអោយមានសំណើមដល់ ស្បែករបស់អ្នកដែរ ។
៨. ប្រេងពីរុក្ខជាតិតែ
ប្រេងនេះ មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងប្រឆាំងផ្សិតដែលធ្វើឱ្យវាមានប្រយោជន៍យ៉ាងខ្លាំងចំពោះការ ព្យាបាលមុន។ ជាការពិត, ការស្រាវជ្រាវដែលប្រៀបធៀបប្រេងពីរុក្ខជាតិតែ ជាមួយនឹងថ្នាំមុន benzoyl peroxide បានបង្ហាញវាឱ្យឃើញថាប្រេងពីរុក្ខជាតិតែមានប្រសិទ្ធិភាពជាង ។ គ្រាន់តែអនុវត្តលាបប្រេងនេះ ពីលើកន្លែង ដែលកើតមុន ។
៩. ត្រសក់
ត្រសក់មានតួនាទី ប្រឆាំងជាមួយនឹងការរលាកដែលជាមូលហេតុធ្វើអោយមនុស្សប្រើចំណិតត្រសក់ដើម្បីទប់ស្កាត់ នឹងភ្នែកហើម។ ត្រសក់ក៏មានតួនាទី សម្រាប់ការកំចាត់ការកើតមុននិងជួយកាត់បន្ថយការកន្ទួលក្រហម ។ អ្នកអាច ត្រសក់ពិន័យលាយជាមួយនឹង ទឹកក្រូចឆ្នា ពីរទៅបីស្លាបព្រាកាហ្វេ ហើយលាបលើមុខ។ ទុករយៈពេលដប់ទៅ ដប់ប្រាំនាទី រួចពេលលាងចេញ។
១០. កុំញ៉ិចមុនអោយសោះ
ការញ៉ិចមុនអាច បណ្តាលអោយមុខរបស់យើងមានស្លាកស្នាមបាន ហើយវាអាចបណ្តាលឱ្យបាក់តេរីដែលរស់នៅ មុនរីករាលដាលទៅរន្ធញើសផ្សេងទៀត ។ ដូច្នេះវា អាចបណ្តាលអោយកើតមានមុនកាន់តែច្រើននៅលើមុខរបស់ អ្នកយ៉ាងងាយស្រួល ។
ដោយ៖ ខ្មែរណូត
ប្រភព៖ បរទេស
from Khmernote - The best entertainment website in Cambodia http://ift.tt/1w9M0qD