Insurance

728x90

នាងក្រមុំ​អាយុ​២២​ឆ្នាំ​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ជនកំហូច​បញ្ឆោត​ឲ្យ​បើកទ្វារ រួច​ចាប់​សង្កត់ក​រំលោភ​តាម​អំពើ​ចិត្ត​

​ខេត្តបន្ទាយមានជ័យ​៖ កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ ជា​ច្រើ​នាក់​បាន​តាម​ប្រមាញ់​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បង្ខំ​រំលោភ​សេពសន្ថវៈ​បានសម្រេច​លើរូបនាងក្រមុំម្នាក់ដល់ទៅជម្រៅកាលពីវេលា​ម៉ោង​ប្រមាណ​ជា​២០​យប់ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥​កន្លងមកនេះ ហើយ​បាន​រត់គេចខ្លួនមួយរយៈ តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ ត្រង់ចំណុច​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃនេះ​ថា ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ថា មាន​ករណី​រំលោភ​សេពសន្ថវៈ នៅលើផ្ទះ​នារី​រងគ្រោះ លោក​ក៏បាន​បញ្ជាក​ឲ្យ លោក​ជា ពិសី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ ធ្វើការ​តាមដាន និង​ស្រាវជ្រាវ​រក​ជនល្មើស រហូត​ឈាន​មក​ការឃាត់ខ្លួន​ជនសង្ស័យ​បានសម្រេច​តែម្តង​។​


​លោក​បាន​ឲ្យ​ដឹងថា បើតាម​ការឆ្លើយ​សារភាព​របស់​ជនល្មើស​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​រងគ្រោះ មានឈ្មោះ ខ ល ភេទ​ស្រី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​ខាង​នេះ ខណៈពេល​ឪពុកម្តាយ​នាង​មិន​នៅផ្ទះ រវល់​តែ​ធ្វើ​ចំការ ឯ​ស្រុក​សំពៅ​លូន ដោយ​ជនសង្ស័យ​បាន​ប្រើល្បិច​ថា​ឪពុកម្តាយ​ខ​ល​ទូរស័ព្ទ​មកលេង ភ្លាមនោះ​នារី​រងគ្រោះ​ក៏បាន​បើកទ្វារ​ផ្ទះ ហើយ​ភ្លាមនោះ​ខ្លួន​(​ជនល្មើស​)​បានធ្វើ​សកម្មភាព​ចាប់បង្ខំ​រំលោភ​តែម្តង រហូត​បានសម្រេច ។​ ​


ហេតុការណ៍​រំលោភ​សេពសន្ថវៈ​នេះ នៅវេលា​ម៉ោង​ប្រមាណ​ជា​២០​យប់ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៥​កន្លងមកនេះ ។​ ​លោក​មេបញ្ជាការ​បន្ថែម​ថា ជនល្មើស​មានឈ្មោះ ម៉ាន ហ៊​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់​ភូមិ​កើតហេតុ​ជាមួយគ្នា​ខាងលើ​នោះ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​សាង​សំណំ​រឿង​ជនល្មើស និង​តាម​ការឆ្លើយ​សារភាព​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ​យុវតី​ប៉ោយប៉ែត​ ​


KA-31-03-2015-07




http://ift.tt/1FcSBRL
នាងក្រមុំ​អាយុ​២២​ឆ្នាំ​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ជនកំហូច​បញ្ឆោត​ឲ្យ​បើកទ្វារ រួច​ចាប់​សង្កត់ក​រំលោភ​តាម​អំពើ​ចិត្ត​ នាងក្រមុំ​អាយុ​២២​ឆ្នាំ​នៅផ្ទះ​ម្នាក់ឯង ត្រូវ​ជនកំហូច​បញ្ឆោត​ឲ្យ​បើកទ្វារ រួច​ចាប់​សង្កត់ក​រំលោភ​តាម​អំពើ​ចិត្ត​ Reviewed by yim PH on 5:19 PM Rating: 5

Entertainment

ads
Powered by Blogger.