កម្មករម្នាក់ឡើងដោះដូរផ្លាកផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនទូរស័ព្ទស្មាតឆក់ភ្លើងអគ្គីសនីរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង៖ បុរសជាកម្មករម្នាក់ឡើងដោះដូរស្លាកផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនទូរស័ព្ទស្មាត(Smart)បានឆក់ចរន្តភ្លើងនៅលើផ្លាកទាំងព្រឹកបណ្តាលសន្លប់ និងរងរបួស ធ្ងន់ទើរនៅលើផ្លាកក្រុមហ៊ុនទូរស័ព្ទស្មាតនៅលើផ្លូវជាតិទាំងព្រឹកធ្វើអោយមនុស្សម្នារជាច្រើននាក់មានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង វេលាម៉ោង៧និង៣៥នាទី ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥។
សមនត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ បុរសរងគ្រោះរូបនេះមានឈ្មោះ ម៉ម រចនា អាយុ៣០ឆ្នាំរស់នៅខេត្តព្រៃវែង ជាកម្មករធ្វើផ្លាកផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនទូរស័ព្ទស្មាតស្នាក់នៅក្នុងក្រុងភ្នំពេញ។ មុនពេលកើតហេតុរូបគេនិងមិត្តភក្រជាកម្មករមួយចំនួនទៀតបានដឹកផ្លាកផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរស័ព្ទស្មាតពីក្រុងភ្នំពេញយកមកដោះដូរនៅចំណុចខាងលើក្នុងក្រុងកំពង់ឆ្នាំង ចៃដន់មិនល្អនៅពេលគេកំពុងធ្វើការដោះដូរផ្លាក៏បានឆក់ខ្សែភ្លើងដែលគេរាយជាប់ជាមួយផ្លាក បណ្តាលអោយរូបគេរងរបួសធ្ងន់ និងសន្លប់ទើជាប់និងបង្គៀបផ្លាក។ភ្លាមៗនោះដែរមិត្តភក្ររបស់គេបានធ្វើការជួយសង្គ្រោះដោយរាយការណ៍សុំអោយភ្នាក់ងារអាគ្គីសនីក្នុងខេត្តជួយផ្តាច់ចរន្តអាគីសនីដើម្បីអោយរថយន្តស្ទូចៗបុរសរងគ្រោះពីលើផ្លាកដាក់មកដីដើម្បីដឹកយកបុរសរងគ្រោះទៅមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំងជួយសង្គ្រោះជីវិត។
ករណីខាងលើនេះបានធ្វើអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋជាច្រើនដែលធ្វើដំណើរឆ្លងកាត់ចំណុចនេះ និងអោយមានការស្ទះចរាចរណ៍ជិតមួយម៉ោងផងដែរ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា៖ ករណីខាងលើនេះគឺជាការធ្វេសប្រហែសដោយមិនបានប្រុងប្រយ័ត្នរបស់បុរសរងគ្រោះនិងក្រុមកម្មករដែលជាមិត្តភក្ររបស់គេ ទើបបណ្តាលអោយមានគ្រោះថ្នាក់បែបនេះ៕ ដោយ រិទ្ធិ ជ័យ
http://ift.tt/1G2ULXj