Insurance

728x90

សមត្ថកិច្ច​គយ និង​កាំកុងត្រូល​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចំហ មិនដែល​ខ្វល់​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ឬ​កំណែទម្រង់​ស៊ីជម្រៅ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​

​ភ្នំពេញ​៖ តាម​ប្រភពពី​អ្នក​រត់ការ​ឯកសារ​ប្រតិវេទ​គយ​បាន​ទម្លាយ​ឲ្យ​ដឹងថា មាន​អំពើ​គាបសង្កត់ និង​បង្ខំ​ឲ្យ​ការរត់​ការនាំ​ទំនិញ​ចេញ យ៉ាងតិចណាស់​សម្រាប់​ឯកសារ​១​ច្បាប់ ត្រូវ​បង្គាប់​បង់​ឲ្យ​អង្គភាព​គយ ដែល​គ្រប់គ្រង​ដោយ​លោក ខៀវ សំអាន ចំនួន​៤០​ដុល្លារ ចំណែក​ឯកសារ​នាំចូល​វិញ​ត្រូវ​បង់ប្រាក់​ចំនួន​៧៥​ដុល្លារ​។ ក្នុងនោះ​ឯកសារ​នាំចេញ​ត្រូវ​ចំណាយ​ទៅលើ​មន្ត្រី​គយ​ទទួល​ផ្នែក​ខាង​ចុះ​លេខ ចំនួន​៥​ដុល្លារ ផ្នែក​ត្រួតពិនិត្យ​១០​ដុល្លារ ផ្នែក​បង្កាន់ដៃ​១៥​ដុល្លារ និង​អនុប្រធាន​ចំនួន​៥​ដុល្លារ​។ រីឯ​ឯកសារ​នាំ​ទំនិញ​ចូល អ្នក​រត់ការ​ត្រូវ​បង់ប្រាក់​ឲ្យ​មន្ត្រី​គយ​ផ្នែក​ចុះ​លេខ​ចំនួន​៥​ដុល្លារ ផ្នែក​បង្កាន់ដៃ​ចំនួន​២០​ដុល្លារ ផ្នែក​ប័ណ្ណ​បញ្ចេញ​ទំនិញ​៥​ដុល្លារ ផ្នែក​ត្រួតពិនិត្យ​១០​ដុល្លារ អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​១៥​ដុល្លារ និង​ផ្នែក​កាន់​ស្តុក​២០​ដុល្លារ​។ ក្នុង​មួយថ្ងៃៗ​មាន​ឯកសារ​ឆ្លងកាត់​សមត្ថកិច្ច​គយ​មិន​ក្រោម​ពពី​១៥០​ច្បាប់​នោះទេ​។ ករណីនេះ​បាន​ប្រព្រឹត្ត​យូរយារ​មកហើយ​តាំ​ពី​ជំនាន់ លោក ប៉ែន ស៊ីម៉ន ជា​អគ្គនាយក​គយ និង រដ្ឋាករ​កម្ពុជា​រហូត​មកដល់​សព្វថ្ងៃ ហើយ​បើទោះជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់ធ្វើ​ការណែនាំ និង​ព្រមាន រួចហើយ​ក៏ដោយ ក៏​ក្រុម​អ្នករត់​ការ​ថា​គ្មាន​ការកែប្រែ​អ្វី​បន្តិច​ឡើយ​។​


​ស្របពេល​ជាមួយគ្នា​នោះដែរ សមត្ថកិច្ច​កាំកុងត្រូល​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ប្រចាំ​ការអនុវត្ត​ការងារ​សម្រួល​ជាមួយ​ការងារ​គយ​នោះ ក្រោម​ការគ្រប់គ្រង​រប​ស់លោក សៀង ពុទ្ធា ក៏​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នកវិនិយោគ និង​ក្រុម​អ្នកជំនួញ យ៉ាងខ្លាំង​។ ប្រភពពី​អ្នក​រត់ការ​ឯកសារ​បាន​ឲ្យ​ដឹងថា រាល់​ឯកសារ​ទំនិញ​ឆ្លងកាត់​ខាង​មន្ត្រី​កាំកុងត្រូល​តម្រូវ​ឲ្យ​បង់លុយ​១ ម៉ឺន​រៀល ថ្លៃ​ការងាររដ្ឋបាល​ចំណាយ​ទៅលើ​ក្រដាស បេ​ទ្បា និង​ចុះ​លេខ​។ ប្រភព​បាន​បញ្ជាក់ថា ដោយ​គោល​ការបង់ពន្ធ​០.១​ភាគរយ ទៅ​ក្រសួងពាណិជ្ជកម្ម លោក សៀង ពុទ្ធា បាន​ឆ្លៀតឱកាស​ទាញយក​ផលប្រយោជន៍ ហើយ​បានកំណត់​ឲ្យ​អ្នករត់​ការបង់ប្រាក់ បើ​ឯកសារ​ដែលមាន​ទំនិញ​ក្រោម​៥​កា​តុង ត្រូវ​បង់ប្រាក់​ចំនួន​២៦​ដុល្លារ ហើយ​បើ​លើសពី​៥​កា​តុង ទៅ​រាប់ពាន់​រាប់ម៉ឺន​កា​តុង​ត្រូវ​បង់​១​ឯកសារ ៣០​ម៉ឺន​ដុល្លារ ដែល​១​ថ្ងៃៗ ជាង​១០០ ឯកសារ ។ អំពើពុករលួយ​របស់​សមត្ថកិច្ច​គយ និង​កាំកុងត្រូល​ប្រចាំ​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​បែបនេះ​មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ទើប​អាច​ចាត់វិធានការ​លុបបំបាត់​បាន ដើម្បី​ឆ្លើយតប​នឹង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​។​


ក្រុម​អ្នក​រត់ការ​បានលើកឡើង​ថា អំពើពុករលួយ​ដែល​កើតចេញពី​ការប្រើ​អំណាច​បង្ខំ​របស់​សមត្ថ​កិច្ច​គយ និង​សមត្ថកិច្ច​កាំកុងត្រូល​នៅ​ច្រក ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះបាន​ប្រព្រឹត្តឡើង មិនដែល​កោតញញើត​នឹង​ច្បាប់​អ្វី​ឡើយ ហើយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន វិនិយោគទុន និង​អាជីវករ​មួយចំនួន ហេតុនេះ លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក៏ដូចជា លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល សមគួរ​ដល់ពេល​ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​នេះហើយ ព្រោះ​រឿង​អា​ស្រួ​វ​នេះ ក្រុមហ៊ុន​វិនិយោគ​ផ្នែក​វាយនភ័ណ្ឌ ក៏ដូចជា​ក្រុមហ៊ុន​នាំ​ទិ​និ​ញ​បង់ពន្ធ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​បាន​លើកទ្បើង​ពី​វប្បធម៌ នៃ​អំពើពុករលួយ​ដោយ​សមត្ថកិច្ច គយ​និង​កាំកុងត្រូល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​របស់​ពួកគេ​យ៉ាង គួរ​ឲ្យ​ធុញទ្រាន់​។ ជាមួយគ្នា​ន​នេះ ពួកគេ​ក៏​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក៏ដូចជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ត្រូវ​ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ របស់​សមត្ថកិច្ច​ក្រោម​ឱវាទ​ជាបន្ទាន់​។​៕ ដោយ កញ្ញា សុភាព ​


KA-565688KK KA-77799PP




http://ift.tt/1GWjqtS
សមត្ថកិច្ច​គយ និង​កាំកុងត្រូល​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចំហ មិនដែល​ខ្វល់​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ឬ​កំណែទម្រង់​ស៊ីជម្រៅ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​ សមត្ថកិច្ច​គយ និង​កាំកុងត្រូល​នៅ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ចំហ មិនដែល​ខ្វល់​នឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ឬ​កំណែទម្រង់​ស៊ីជម្រៅ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ឡើយ​ Reviewed by yim PH on 1:04 PM Rating: 5

Entertainment

ads
Powered by Blogger.