ហ្វីហ្វី ចេញពីមន្ទីរពេទ្យ មកសំងំព្យាបាលរបួសនៅផ្ទះ
ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែងសិចស៊ីកញ្ញា ហ្វីហ្វី បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា បណ្តាលឲ្យនាង រងរបួសសន្លប់ស្តូកស្តឹង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចមក រហូតដល់ព្រឹកថ្ងៃទី០៥ ខែមីនានេះ ហ្វីហ្វី កំពុងតែមកសំងំព្យាបាលជំងឺ នៅក្នុងគេហដ្ឋានរបស់នាងម្ដុំបឹងត្របែក ខណៈដែលនាងបានចេញពីមន្ទីរពេទ្យ តាំងពីល្ងាចថ្ងៃទី០៤ម្សិលមិញមកម៉្លេះ ។
បើតាមប្រភពពីតារាសម្តែង អ៊ឹម ជីវ៉ា បានឲ្យដឹងថា “ស្ថានភាពជំងឺកញ្ញា ហ្វីហ្វី ដែលរងគ្រោះថ្នាក់ចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៤ ពេលត្រឡប់មកពីមើលម្តាយឈឺ នៅក្រុងព្រះសីហនុមកភ្នំពេញវិញ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវ បុកដើមឈើ បណ្តាលឲ្យកញ្ញា ហ្វីហ្វី សន្លប់ ហើយមិត្តភក្តិម្នាក់ទៀតបែកក្បាល ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្បែនោះ ចេញមកជួយសង្គ្រោះនោះ ពេលនេះបានធូរស្រាល ហើយស្ថានភាពជំងឺរបស់នាង មិនមានអាការៈធ្ងន់ធ្ងរខ្លាំងនោះទេ” ។
លោកបានបន្តទៀតថា “បន្ទាប់មកកញ្ញា ហ្វីហ្វី និងមិត្តភក្តិ ធ្វើដំណើរមកភ្នំពេញវិញ សម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជនវិជ្ជបុត្រ នៅម្តុំផ្សារដើមស្កូវ ឯរថយន្តរបស់នាង យកទៅជួសជុលនៅការ៉ាស ។ ដោយស្ថានភាពជំងឺហ្វីហ្វី រងរបួសស្រាល នាងក៏ចេញពីពេទ្យ មកព្យាបាលបន្តនៅផ្ទះ ម្តុំបឹងត្របែក វេលាម៉ោង៧:២០នាទីយប់ ថ្ងៃទី០៤ ខែមីនាម្សិលមិញនេះ” ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ម្សិលមិញនេះ តារាសម្តែងសាច់ស និយមលេងខ្លួនឆើតឆាយកញ្ញា ហ្វីហ្វី និងមិត្តភក្តិម្នាក់ទៀតឈ្មោះ ថោន កនិកា បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបានរេចង្កូតទៅបុកគល់ឈើ នៅផ្លូវជាតិលេខ៤ បណ្តាលឲ្យរបួសទាំងអស់គ្នា ។ ហេតុការណ៍នេះបានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ដោយរថយន្តគ្រោះថ្នាក់ ខាងលើម៉ាកកាមរីបាឡែន ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2N-5877 បើកក្នុងទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះមកភ្នំពេញ មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តំាដៃ បុកគល់ឈើដោយខ្លួនឯងតែម្ដង ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1B9ciZf