Insurance

728x90

ប្រេងដូងជួយការពារ ជំងឺ​ពុកធ្មេញ

ក្រុមអ្នកស្រាវជ្រាវ ជនជាតិអៀកឡង់ និយាយថា ប្រេងដូង អាចការពារ ពពួកបាក់តេរី ដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវ បានចូលរួមនៅក្នុងការ បង្កើតផលិតផល សម្រាប់ថែរក្សាធ្មេញ របស់ក្រុមទន្តពេទ្យ ទៀតផង ។


ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើ សកម្មភាពប្រឆាំងនឹង ពពួកបាក់តេរី នៃប្រេងដូង នៅក្នុងលក្ខខ័ណ្ឌ ធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបាន ប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីម នៅក្នុងមាត់ដើម្បីទប់ស្កាត់ ពពួកបាក់តេរី ដែលធ្វើឲ្យធ្មេញពុក ។


ជាមួយគ្នានេះដែរ ការសិក្សាបានរកឃើញថា ការប្រែប្រួលនៃអង់ស៊ីម ជាមួយនឹងប្រេងដូង បានធ្វើការទប់ទល់យ៉ាងខ្លាំង ជាមួយនឹងពពួកបាក់តេរី ដែលត្រូវបានគេស្គាល់ថា Streptococcus ដែលជាបាក់តេរីអាស៊ីត ដែលងាយនឹងធ្វើឲ្យ ធ្មេញពុក ។


គួរបញ្ចាក់ដែរថា ការរកឃើញនេះ ត្រូវបានធ្វើបទបង្ហាញ នៅក្នុងសិន្និសីទកាសែត រដូវស្លឹកឈើជ្រុះ របស់ផ្នែកខាង អតិសុខុមជីវសាស្រ្តសង្គម ទូទៅនៅឯមហាវិទ្យាល័យ Warwick ចក្រភពអង់គ្លេស ៕


hour-00043






from Khmernote - The best entertainment website in Cambodia http://ift.tt/1B4A89E
ប្រេងដូងជួយការពារ ជំងឺ​ពុកធ្មេញ ប្រេងដូងជួយការពារ ជំងឺ​ពុកធ្មេញ Reviewed by yim PH on 10:30 AM Rating: 5

Entertainment

ads
Powered by Blogger.