Insurance

728x90

ឃាតក​ជា​បងធម៌​ប្លន់​សម្លាប់​ប្អូនស្រី យក​ភួយ​រុំ​សព​យកទៅ​ប្លុង​ចោល​

​ខេត្តកណ្តាល ៖ កម្មការិនី​រោងចក្រ តា​ក់សាន់ ម្នាក់ និង​ជា​អ្នករកស៊ី​ចងការ​ប្រាក់ ឲ្យ​កម្មករ​រោងចក្រ ត្រូវ​បងធម៌​របស់ខ្លួន​បញ្ឆោទ​យកទៅ វាយ​សម្លាប់​ប្លន់​យក ម៉ូតូ គ្រឿងអលង្ការ និង​លុយ ១៥០០​ដុល្លារ ដែល​នាង​បាន​បាត់​ខ្លួន តាំងពី​យប់​ថ្ងៃ​សុក្រ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ ហើយ​បងធម៌​ជា​ឃាត​កបាន​យក​សព​នាង ទៅ​បោះចោល តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦១ ត្រង់ចំណុច​ភូមិ ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅ​រសៀល ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុង​សភាព ហើម​ស្អុយរលួយ ទៅហើយ​។​


​សមត្ថកិច្ច​នគរបាល ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា នារី​ជនរងគ្រោះ​មានឈ្មោះ សាន់ អា​ស្រស់ មាន អាយុ ២២​ឆ្នាំ ជួល​បន្ទប់​ស្នាក់​នៅជាប់​រោងចក្រ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក កំណើត នៅ​ភូមិ​ស្វាយទាប ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ។ ឪពុក​នារី​រងគ្រោះ មានឈ្មោះ លី សាន់ អាយុ​៤៦​ឆ្នាំ ម្តាយ​ឈ្មោះ ចេះ ម៉ា​រី អាយុ​៤៤​ឆ្នាំ ជា​កសិករ​។ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពី​ឪពុកម្តាយ​ជនរងគ្រោះ​សមត្ថកិច្ច​កំណត់ អត្តសញ្ញាណ​ជនល្មើស បាន​ហើយ គឺ​ឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ស្នាក់នៅ​បន្ទប់​ជួល ក្បែរ​នារី​រងគ្រោះ ហើយ​បាន​រាប់អាន​គ្នា ជា​បងធម៌​ប្អូនធម៌ ជាមួយ​នារី​រងគ្រោះ ។​


ឪពុក​នារី​រងគ្រោះ​បាន​រៀបរាប់ថា កូនស្រី​របស់គាត់ ត្រូវបាន​ជនល្មើស វាយ​សម្លាប់​នៅក្នុង​បន្ទប់ កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ខណៈដែល​នាង​នៅតែ​ម្នាក់ឯង ហើយ​បាន​ប្រមូល យក​ទ្រព្យសម្បត្តិ រួមមាន ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃ​ប្រហែល ២.០០០​ដុល្លារ​, ខ្សែក​ផ្លាក​ទីន ចំនួន​០១​ខ្សែ ទម្ងន់​ប្រហែល ៥​ជី​, កងដៃ​ចំនួន ០១ ទម្ងន់​ប្រហែល ៥​ជី​, ទូរស័ព្ទដៃ​ចំនួន ០២ គ្រឿង ម៉ាក ណូគា និង ហូ​វៃ និង​លុយ ១.៥០០​ដុល្លារ​។​


​ឪពុក​នារី​រងគ្រោះ​បាន​បន្ដថា នៅ​យប់​ថ្ងៃកើតហេតុ កូនស្រី​របស់គាត់ នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ខណៈ​អ្នក​នៅ​ជិតខាង បាននាំគ្នា​ទៅធ្វើ​ការ រោងចក្រ​វេន​យប់ ហើយ​នាង​បាន ទូរស័ព្ទ​ហៅ​បងធម៌​របស់ខ្លួន ឲ្យ​មកជួយ​មើល​ទុយោ​ទឹក ដែល​បែកធ្លាយ​។ ដោយ​ឃើញ​ឱកាសល្អ ជនល្មើស​ជា បងធម៌ បានធ្វើ​សកម្មភាព សម្លាប់​នារី​រងគ្រោះ ប្លន់​យក​ទ្រព្យសម្បត្តិ​តែម្តង ដ្បិត​ជនល្មើស បានដឹងថា នារី​រងគ្រោះ ជា​អ្នកមាន​លុយ​ច្រើន​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ គ្មាន​នរណាម្នាក់​ដឹងថា នារី​រងគ្រោះ​បាន​បាត់​ខ្លួន ទៅណា​នោះទេ​។​ ​តែ​ដោយ​មានការ ជជីក​សួរ​ខ្លាំង ទៅលើ​ភរិយា​ជនល្មើស ក៏ដូចជា​ជនល្មើស ឈ្មោះ សំអុល មុន្នី ធ្វើ​ឲ្យ​ជនល្មើស​រអើល​ខ្លួន ភ័យខ្លាច​គេ​ដឹង បាន​ព្យាយាម​គេចខ្លួន លែង​ហា់ន​ទាំង​ទៅធ្វើ​ការ​ទៀតផង​។


រយៈពេល​៥​ថ្ងៃក្រោយ នៃ​ការបាត់​ខ្លួន​នារី​រងគ្រោះ ជនល្មើស​ឈ្មោះ សំអុល មុន្នី បាន​ទូរស័ព្ទ​សារភាព ប្រាប់​ភរិយា​របស់ខ្លួន​ថា ខ្លួន​ជា​អ្នកធ្វើ​សកម្មភាព សម្លាប់​នារី​រងគ្រោះ ដែលជា​ប្អូនធម៌ ហើយ​យកទៅ​បោះចោល នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៦១ ត្រង់ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ក៏​នាំគ្នា​ទៅ​មើល ប្រទះឃើញ​សព​រុំ​ក្នុង​ភួយ ដែល​នាង​ប្រើប្រាស់​រាល់ថ្ងៃ​។ សមត្ថកិច្ច​បាប​ធ្វើ​កោសល្យវិច័យ​លើស​ព្វ​នារី​រងគ្រោះ កសាង​ឯកសារ និង​កំពុងតែ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕


KA-2606497829291017193_n KA-7754474904494779864_n KA-5967282175955336811_n KA-87945012067202355_n




http://ift.tt/1vRmJRK
ឃាតក​ជា​បងធម៌​ប្លន់​សម្លាប់​ប្អូនស្រី យក​ភួយ​រុំ​សព​យកទៅ​ប្លុង​ចោល​ ឃាតក​ជា​បងធម៌​ប្លន់​សម្លាប់​ប្អូនស្រី យក​ភួយ​រុំ​សព​យកទៅ​ប្លុង​ចោល​ Reviewed by yim PH on 2:53 PM Rating: 5

Entertainment

ads
Powered by Blogger.