Insurance

728x90

ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម

ស្ទឹងត្រែង ៖ អំពើឃាតកម្ម យ៉ាងសាហាវ មួយករណីទៀតហើយ នៅខេត្ដស្ទឹងត្រែង នោះគឺប្ដីបាញ់ សម្លាប់ភរិយា របស់ខ្លួន ចំនួន៣ គ្រាប់ បណ្ដាលឱ្យស្លាប់នៅលើអង្រឹងក្នុងតូប លក់ខោអាវផ្សារស្ទឹងត្រែង កាលពីវេលា ម៉ោង២ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥។


យោងតាមមន្ដ្រីនគរបាលខេត្ដស្ទឹងត្រែង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យប្ដីបាញ់សម្លាប់ប្រពន្ធ៣ គ្រាប់ បណ្ដាលឱ្យ ស្លាប់មួយរំពេច ដោយគ្មានស្ដាយស្រណោះនោះ គឺផ្ដើមចេញ ពីការសុំរស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនព្រម ក្រោយពីពួកគេបានបែកគ្នាអស់រយៈពេលមួយឆ្នាំមកនោះ ។


មន្ដ្រីនគរបាលបានបញ្ជាក់ទៀតថា ជន រងគ្រោះឈ្មោះរស្មី ស្រីខួច អាយុ២២ឆ្នាំ ដោយឡែកប្ដីមិន ទាន់ត្រូវបានបញ្ជាក់ពីអត្ដសញ្ញាណនៅឡើយទេ ។


តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីបែកគ្នាអស់រយៈពេល១ឆ្នាំមកនោះ ដោយមិនទាន់ដឹងមូលហេតុ ស្រាប់តែបុរសជាប្ដី បានមករកប្រពន្ធរបស់ខ្លួនវិញ ដោយចង់រួមរស់នៅជាមួយគ្នា ដូចដើម ។


ប៉ុន្ដែស្ដ្រីជាភរិយាបានបដិសេធនិងមិនចង់រស់នៅជាមួយ ទើបធ្វើឱ្យជនសង្ស័យជាប្ដីនោះបាញ់ប្រហារនិងអាវុធខ្លី ចំនួន៣គ្រាប់ ខណៈដែលស្ដ្រីជាភរិយា កំពុងដេកលើអង្រឹងនៅតូបលក់ខោអាវក្នុង ផ្សារស្ទឹងត្រែង ទីរួម ខេត្ដស្ទឹងត្រែងតែម្ដង រួចហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។


ក្រោយការបាញ់ប្រហារ ប្រពន្ធរបស់ខ្លួន រួចមក បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងប្រជាពលរដ្ឋ ទាំង អាជីវករនៅក្នុងផ្សារ និងសមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុពិនិត្យនិងអន្ដរាគមន៍ ហើយតាមចាប់ខ្លួន បុរសជាប្ដី ។


បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។


20-07-03-2015--16-21-00


21-07-03-2015--16-21-07


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1NtHSXY
ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម ប្ដីបាញ់សម្លាប់ប្រពន្ធ ខឹងសុំរួមរស់ ជាមួយគ្នាវិញ មិនព្រម Reviewed by yim PH on 9:45 PM Rating: 5

Entertainment

ads
Powered by Blogger.