Insurance

728x90

វិធីសាស្រ្ត ងាយ​ៗធ្វើ អោយធ្មេញ សភ្លឹក្នុងរយៈពេល ១៥នាទី

មានវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពជាច្រើនដែលធ្វើអោយធ្មេញរបស់អ្នកសភ្លឹ​ យ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ ចំណាយថវិកា​ច្រើន ។


១. សំបកចេក


តាមការសិក្សាស្រាវជ្រាវ ចេក គឺជាផ្លែឈើមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព ចំណែកឯសំបក របស់វាក៏មានអត្ថប្រយោជន៍ក្នុងការធ្វើអោយធ្មេញសផងដែរ ។ អ្វីដែលលោកអ្នកគួរធ្វើ គឺយកសំបកចេកមកដុស នឹងធ្មេញរបស់អ្នក រយះពេល ២​ នាទី បន្ទាប់មកយកច្រាសមកដុសលើធ្មេញម្តងទៀត និង​ លាងសំអាតមាត់ចេញ​ ។ វីតាមីន D និងសារធាតុរ៉ែមាននៅក្នុងសំបកចេកធ្វើអោយធ្មេញរបស់អ្នកសភ្លឺ និង​មានស្នាមញញឹមយ៉ាងស្រស់ស្អាត ។


amazing-natural-remedies-warts-banana-peel


២. ទឺកក្រូចឆ្មា ក្រូចលឿង


អ្នកអាចប្រើទឹកក្រូចឆ្មា ឬ ទឹកក្រូចលឿង​ដោយសារតែក្រូចទាំងពីរនេះមានជាតិជូរពីធម្មជាតិ។ លាយ ទឹកក្រូចឆ្មា ឬ ទឹកក្រូចលឿង​មួយស្លាបព្រាកាហ្វេជាមួយនឹងម្ស៉ៅ soda​​ (ក្នុងរូបភាព) ។ ប្រើល្បាយនេះដុសធ្មេញជាទៀងទាត់ គឺជាវិធី មួយដែលជួយឱ្យអ្នកមានធ្មេញពណ៌សភ្លឺរយ៉ាងហ័ស។


meo-lam-trang-rang-nhanh-chong-trong-15-phut


៣. ផ្លែស្ត្របឺរី


ផ្លែស្ត្របឺរី មានផ្ទុកអាស៊ីត malic, ដើម្បីជួយកំចាត់ និងទប់ស្កាត់នៃការកកើតនូវកំណកកំបោរនៅលើធ្មេញ ជួយធ្វើ អោយធ្មេញស។ អ្នកអាចលាយ ផ្លែស្ត្របឺរីដែលកិនម៉ត់បន្តិចជាមួយនឺង​​ ម្ស៉ៅ soda ចំនួនពាក់កណ្តាលស្លាបព្រា កាហ្វេ ។ ប្រើច្រាស ឬម្រាមដៃរបស់អ្នកទៅលាយអោយសព ហើយលាបលើធ្មេញរបស់អ្នក ។ ទុកប្រហែល 10 នាទីបន្ទាប់មក លាងជំរះចេញ ។ ក្រៅពី ម្ស៉ៅ soda, អ្នកក៏អាចប្រើអំបិលឬតែខ្សោយ ផងដែរ ។


meo-lam-trang-rang-nhanh-chong-trong-15-phut (1)


៤. Hydrogen peroxide និងម្ស៉ៅ soda


លាយពីរ ស្លាព្រា នៃ hydrogen peroxide ជាមួយម្ស៉ៅ soda បីស្លាបព្រាកាហ្វេ​ ហើយយកល្បាយនោះទៅលាយ ថ្នាំដុសធ្មេញដើម្បីនាំមកនូវអារម្មណ៍ត្រជាក់។ អនុវត្ត 3 ដង ក្នុង ១ សប្តាហ៍ដើម្បីអោយធ្មេញសភ្លឺ ។


meo-lam-trang-rang-nhanh-chong-trong-15-phut (2)


៥. ប្រេងដូង


ខ្ពុរមាត់ជាមួយប្រេងដូង ១ ស្លាបព្រាកាហ្វេមួយនៅពេលព្រឹកនឹងជួយឱ្យអ្នកក្នុងការថែរក្សាអនាម័យមាត់។ អ្នកក៏ អាចដុសប្រេងដូងលើធ្មេញរបស់អ្នកហើយទុកប្រហែល​ ១​ម៉ោង។ បន្ទាប់មកលាងជំរះមាត់របស់អ្នកនិងដុសធ្មេញ របស់អ្នកជាធម្មតា។


meo-lam-trang-rang-nhanh-chong-trong-15-phut (3)


ដោយ៖ ខ្មែរណូត


ប្រភព៖ បរទេស


trang-rang-1425246610032-29-0-233-400-crop-1425246657575






from Khmernote - The best entertainment website in Cambodia http://ift.tt/1BARiMG
វិធីសាស្រ្ត ងាយ​ៗធ្វើ អោយធ្មេញ សភ្លឹក្នុងរយៈពេល ១៥នាទី វិធីសាស្រ្ត ងាយ​ៗធ្វើ អោយធ្មេញ សភ្លឹក្នុងរយៈពេល ១៥នាទី Reviewed by yim PH on 10:28 AM Rating: 5
Powered by Blogger.