ក្រសួងកសិកម្មបញ្ចេញឈើប្រណីតក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងដែលចាប់បានពីបទល្មើស ប្រគល់ឲ្យក្រុមហ៊ុនទ្រីភាពដែលល្បីល្បាញខាងបំផ្លាញព្រៃឈើ ធ្វើឡើងដោយស្ងាត់ៗ
ខេត្តកំពង់ឆ្នាំង៖ ឈើប្រណីតច្រើនប្រភេទរាប់ម៉ែត្រគុប នៅក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងត្រូវបានលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រគល់អោយក្រុមហ៊ុន ទ្រី ភាព ដែលជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញខាងនៅពីក្រោយ នៃការបំផ្លាញព្រៃឈើនៅស្រុកខ្មែរដោយគ្មានអ្នកណាបានដឹងពីការដេញថ្លៃត្រឹមត្រូវនោះ បានដឹកជញ្ជូនឈើប្រណីតចេញ នៅរសៀលថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ នេះ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានប្រាប់អោយដឹងថា ក្រុមហ៊ុនទ្រី ភាព ដេញថ្លៃបានពីក្រសួងកសិកម្មរួចហើយ។ ទោះយ៉ាងណាគ្មានអ្នកណាប្រាប់ឲ្យដឹងថាមានក្រុមហ៊ុនប៉ុន្មាន ឈ្មោះអ្វីខ្លះនោះទេ គេសង្ស័យថាទំនងអាចមានតែក្រុមហ៊ុនទ្រីភាព១ប៉ុណ្ណោះដែលកំពុងបិទបាំងដោយមន្ត្រពាក់ព័ន្ធផលប្រយោជន៍
ខណៈអ្នកសារព័ត៌មានចង់ដឹងនៅក្នុងការប្រគល់ឈើប្រណីតទាំងនេះ គឺពុំមានមន្ត្រីណាម្នាក់ហ៊ាន បង្ហាញឯកសារ ពីការដាក់ អោយ ដេញថ្លៃនោះទេ ដោយគ្រាន់តែប្រាប់ថា៖ ឈើប្រណីតទាំងនោះដែលបង្ក្រាបបានពីបទល្មើសក្នុង រយៈកាលកន្លងមកត្រូវបានក្រុមហ៊ុន ទ្រី ភាព ជាអ្នកដេញថ្លៃបានពីក្រសួងកសិកម្ម។ ចំណែកមន្ត្រីរដ្ឋបាលព្រៃឈើពុំបានពាក់ព័ន្ធក្នុងរឿងនេះទេ គ្រាន់តែទទួលបទបញ្ជាពីថ្នាក់លើ អោយប្រគល់ឈើអោយក្រុមហ៊ុន ទ្រី ភាព តែប៉ុណ្ណោះ។
នៅក្នុងការប្រគល់ឈើប្រណីតខាងលើនេះ មន្ត្រីក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនិយាថា៖ មិនអាច ប្រាប់ពីចំនួនឈើនោះបានទេ និងចំនួនឈើដែលត្រូវប្រគល់អោយក្រុមហ៊ុនខាងលើនេះ ពិត ប្រាកដនោះទេ តែបានត្រឹមប្រាប់អោយដឹងថា៖ ឈើទាំងនេះជាឈើបង្ក្រាបបានតាមដំណាក់កាល ដែលតុលា ការខេត្តបានចេញសាលក្រមដកហូតជាសម្បត្តិរដ្ឋរួចហើយ។ ការប្រគល់នេះគឺប្រគល់អោយក្រុមហ៊ុនទ្រីភាពទៅតាមសំណុំរឿនិមួយៗ លុះពេលស្ទូចលើកឈើដាក់លើរថយន្តពេញហើយទើបដឹងចំនួន និង បន្តស្ទូចដាក់រថយន្តផ្សេងទៀត រហូតអស់ឈើ ដែលក្រុមហ៊ុនដេញថ្លៃបាន។
ជុំវិញករណីនេះ សមត្ថកិច្ចមួយចំនួនដែលបានសហការបង្ក្រាបបទល្មើសព្រៃឈើបាននិយាយថា៖ នៅក្នុងពេលបង្ក្រាបបានលើកគ្នាស្ទាក់ចាប់ ដូចស្រមោចពេលខ្លះ សមត្ថកិច្ចបានផ្សងនឹងគ្រោះថ្នាក់ គ្រប់បែបយ៉ាង ព្រោះរថយន្តដឹកឈើជនល្មើស សុទ្ធជើងខ្លាំង និងប្រើប្រាស់ថ្នាំញៀន អ្នកខ្លះហ៊ានបើក រថយន្តល្មើស បុករថយន្តសមត្ថកិច្ចទៀតផង។ កន្លងមករថយន្តសមត្ថកិច្ចមិនតិចទេដែលរងគ្រោះមាន ក្រឡាប់ មានធ្លាក់ស្រែ ដោយសារតែរថយន្តដឹកឈើល្មើសច្បាប់ទាំងនោះដេញបុក និងកៀរ ។ ប៉ុន្តែពេល លក់ឡាយឡុងដេញថ្លៃ និងប្រគល់អោយក្រុមហ៊ុន ស្រាប់តែធ្វើស្ងាត់ៗ (តាមរបៀបចងមុង) មិនអោយសមត្ថកិច្ចចម្រុះ និងអ្នកកាសែតដឹងទៅវិញ គឺមិនតម្លាភាពទាល់តែសោះដែលធ្វើឲ្យគេសង្ស័យអ្នកចាត់ការរឿងនេះអាចប្រព្រឹត្តអំពើពុករលួយ។
ម្យ៉ាងវិញទៀតក្នុងការប្រគល់ ឈើប្រណីតទាំងនេះ ក្រុមហ៊ុនទ្រីភាព និងមន្ត្រីរដ្ឋបាលព្រៃឈើ មានតែ ២ភាគី គ្មានសមត្ថកិច្ចចំរុះ គ្មានស្ថាប័នតុលាការ ដូចពេលចាប់នោះទេ។ ក្នុង រឿងនេះ គេអាចសសេរតួលេខ និងប្រគល់ឈើតាមចិត្តក៏ថាបាន ដែលនេះ ត្រូបានមន្ត្រីរាចការ និងពលរដ្ឋធ្វើការរិះគន់ថា មន្ត្រីរដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនទ្រីភាព ក្រោមការបើកភ្លើងខៀវរបស់ក្រសួងកសិកម្ម មិនអោយគេដឹងជាសាធារណៈតើអ្នកណាគេជឿទៅ ។ ចំណែកតម្លៃឈើប្រណីតដែលក្រុមហ៊ុនត្រូវដឹកចេញ គឺមានរាប់សែនដុល្លារ និងមិនដឹងថា អប្បហារបស់សមត្ថកិច្ចចំរុះដែលខំបង្ក្រាបននោះបានប៉ុន្មានទៅ?។
ករណីនេះ លោក ស៊ិន កុសល នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង មិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទលោក ចូលតែគ្មានអ្នកលើក ចំណែកមន្ត្រីជំនាញវិញបានត្រឹមតែឆ្លើយដាក់គ្នា អោយអ្នកកាសែតសុំឯកសារពីអ្នកនោះ ពីអ្នកនោះ គ្មានអ្នកហានអោយឡើយ។ #ដោយឡែកកន្លងមកនៅក្នុងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ត្រូវបានចោរផ្ទៃក្នុងលួចកាត់សោរឃ្លាំងយកឈើប្រណីត អស់ជាច្រើនសន្លឹក ហើយតុលាការខេត្តបានស្រាវជ្រាវជាច្រើនឆ្នាំ តែរកពួកចោរផ្ទៃក្នុងលួចយកឈើទៅលក់បានរាប់សែនដុល្លារ ទាំងអស់នោះមិនឃើញឡើយរហូតមកដល់ពេលនេះ ដែលអ្នកខ្លះគេរិះគន់ថាធ្វើជាសមត្ថកិច្ចផងធ្វើជាចោរផងគឺបានផលទាំងសងខាងគ្មានថ្នាក់ណាឈឺ ក្បាលនោះឡើយ៕ ដោយ ផ្កាច័ន្ទ
http://ift.tt/1GZ4M4U