Insurance

728x90

រថយន្ត​ម៉ាក​កាមរី ជែង​វ៉ា រថយន្ត​ហ៊ី​ណូ ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ច្រាស​ទិស​​ពេញ​ទំហឹងម្ចាស់​​ម៉ូតូ​បាក់​ជើង​ខ្ទេច ​និង​៤​នាក់​​ទៀតរ​បូស ​​​​​​​​ម្ចាស់​ឡាន​​បើកទ្វារ​ចុះ​ដាក់​មេ​ផាយ​

​ខេត្តកណ្តាល ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ រថយន្ត​ម៉ាក​កាមរី​១​គ្រឿង​បាន​បើក​បន្ថែម​ល្បឿន​វ៉ា​រថយន្ត​ហ៊ី​ណូ បាន​ជ្រុល​ទៅបុក​ជាមួយ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​១​គ្រឿង​បញ្ច្រាសទិស​គ្នា​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស ២​នាក់ រងរបួស​ធ្ងន់​ស្រាល រីឯ​រថយន្ត​កាមរី​បាន​ខ្ទាត​វិលវង់ ទៅ​ប៉ះ​រថយន្ត​ហ៊ី​ណូ បុក​អូស​ជាច្រើន​ម៉ែត្រ​ធ្វើ​ឲ្យ​មនុស្ស ៣​នាក់ ជិះ​ក្នុង​រថយន្ត​កាមរី រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង ៥​និង​៥០ នាទី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៥ នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦១ ត្រង់ចំណុច​ចន្លោះ គីឡូម៉ែត្រ​លេខ​១៤-១៥ ស្ថិតក្នុង​ភូមិ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ។​ ​


នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ម៉ាក កាមរី​គូថ​ហើម ពណ៌​ស បើកបរ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦១ ក្នុងទិសដៅ ពី​ស្ពាន​ព្រែក​ក្តាម ឆ្ពោះទៅ​ខេត្តកំពង់ចាម បាន​បើក​ជែង រថយន្ត​ម៉ាក​ហ៊ី​ណូ ដែល​បើកបរ​នៅខាងមុខ​ជ្រុល​ចូល​ចំណែក​ផ្លូវ​ម្ខាង​ទៀត​បាន​ជ្រុល​ទៅបុក ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ដែល​បើកបរ​បញ្ច្រាសទិស​គ្នា ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​រថយន្ត​កាមរី​រេ ទៅ​ប៉ះ​រថយន្ត​ហ៊ី​ណូ បុក​អូស​ជាច្រើន​ម៉ែត្រ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ទាំង​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក និង​រថយន្ត​រងរបួស​ធ្ងន់​ស្រាល ។​ ​


សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក មានឈ្មោះ ម៉ៅ វឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ បាន​របួសធ្ងន់​បាក់ជើង​ឆ្វេង និង​អ្នករួមដំណើរ​ជាមួយ ម្នាក់​ឈ្មោះ ពឿ​ន ភឿន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ របួសស្រាល ទាំង​២​នាក់ មាន​ទីលំនៅ ក្នុងភូមិ​គោ​ហេរ ឃុំរ​ការ​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ចំណែក​ជនរងគ្រោះ រួម​ដំណើរ​នៅក្នុង រថយន្ត​កាមរី រួមមាន ទី​១-​ឈ្មោះ គុណ ស៊ី​ដា​វីន ភេទ​ស្រី អាយុ ១៦​ឆ្នាំ របួសធ្ងន់ ទី​២-​ឈ្មោះ ហេង សៀ​ប ភេទ​ស្រី អាយុ ៧៤​ឆ្នាំ រងរបួស​ស្រាល ទាំង ២​នាក់ មាន​ទីលំនៅ ក្នុងភូមិ​កោះ​ថ្មី ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ទី​៣-​ឈ្មោះ សេង ស៊ីម ភេទ​ស្រី អាយុ ៤៤​ឆ្នាំ របួសស្រាល មាន​ទីលំនៅ​ក្នុងភូមិ​ប្អេ​រ ឃុំ​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​


​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើករថយន្ត ម៉ាក​ហ៊ី​ណូ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0997 និង​អ្នកបើករថយន្ត កាមរី​គូថ​ហើម ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2C8170 មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ ព្រោះ​ក្រោយពេល​កើតហេតុ ពួកគេ​បាន​ចែក​ជើង​គ្នា​រត់គេចខ្លួន បាត់ស្រមោល​៕ ​


KA-12-03-2015-01 KA-12-03-2015-02 KA-12-03-2015-03




http://ift.tt/1B6X0Rd
រថយន្ត​ម៉ាក​កាមរី ជែង​វ៉ា រថយន្ត​ហ៊ី​ណូ ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ច្រាស​ទិស​​ពេញ​ទំហឹងម្ចាស់​​ម៉ូតូ​បាក់​ជើង​ខ្ទេច ​និង​៤​នាក់​​ទៀតរ​បូស ​​​​​​​​ម្ចាស់​ឡាន​​បើកទ្វារ​ចុះ​ដាក់​មេ​ផាយ​ រថយន្ត​ម៉ាក​កាមរី ជែង​វ៉ា រថយន្ត​ហ៊ី​ណូ ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ច្រាស​ទិស​​ពេញ​ទំហឹងម្ចាស់​​ម៉ូតូ​បាក់​ជើង​ខ្ទេច ​និង​៤​នាក់​​ទៀតរ​បូស ​​​​​​​​ម្ចាស់​ឡាន​​បើកទ្វារ​ចុះ​ដាក់​មេ​ផាយ​ Reviewed by yim PH on 12:25 PM Rating: 5

Entertainment

ads
Powered by Blogger.