ខូប១០ឆ្នាំលិចរូបបាញ់ ប្រជាពលរដ្ឋនៅក្រុងប៉ោយ ប៉ែតចំណុចភូមិដីសតាមហ្វេស ប៊ុកបង្កការភ្ញាក់ផ្អើល
បន្ទាយមានជ័យ: ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតជាច្ រើនរយនាក់បានចាប់អារម្មណ៏លើរូ បថតចំនួន៤សន្លិកដែលអ្នកលេងហ្វេ សប៊ុកបានបញ្ចេញចំថ្ងៃខូប១០ឆ្នាំ នៃការបាញ់សម្លាប់ពលរដ្ឋក្នុងភូ មិដីសឃុំប៉ោយប៉ែតស្រុកអូរជ្រៅខេ ត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា: ថ្ងៃបាញ់សម្លាប់ពលរដ្ឋនៅភូមិដី សនោះគឺថ្ងៃទី២៦ខែមិនាឆ្នាំ ២០០៥ហើយបានបង្កឲ្យមានមនុស្សស្លា ប់នៅនិងកន្លែងចំនួន០៥នាក់រងរបួ សធ្ងន់ចំនួន០៦នាក់ ។បុរសដដែលបានបន្តថា:មូលហេតុនៃកា របាញ់សម្លាប់ពលរដ្ឋនោះដោយសារកា រអនុវត្តិសាលក្រមរបស់តុលាការខេ ត្តបន្ទាយមានជ័យដែលមានម្ចាស់ដី ចំនួន២១៨គ្រួសារ ។ បន្ទាប់ពីថ្ងៃបាញ់សម្លាប់ពលរដ្ ឋស្លាប់អស់៥នាក់និងរបួស៦នាក់រួ ចមកលោកទីនអូន អតិតមេភូមិក្បាលស្ពានត្រូវបា នរត់គេចខ្លួនមួយរយ:ទៅរស់នៅក្នុ ងប្រទេសថៃ មិនយូប៉ុន្មានបន្ទាប់ពីទឹកឈប់ល្ អក់ភ្លាម លោកទីនអូនបានចូលមករស់នៅក្នុងក្ រុងប៉ោយប៉ែតវិញ ដោយគ្រាន់តែប្តូរឈ្មោះពីទីនអូ នទៅ ជា ជេឿន ។ សព្វថ្ងៃបុរសឈ្មោះទីនអូនឬជា ជេឿន មានទូនាទីជាក្រុមប្រឹក្សាសង្កា ត់ប៉ោយប៉ែតនៃគណបក្សប្រជាជនកម្ពុ ជាទៀតផង ។ បែបណាក៏ដោយពាក់ពន្ធ័និងករណីទំនា ស់ដីធ្លីនៅក្នុងភូមិដីសខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស់ កាត់ដីទំនាស់នោះឲ្យទៅប្រជាពលរដ្ ឋ២១៨គ្រួសារដើម្បីរស់នៅដោយស្ របច្បាប់មិនតែប៉ុណ្ណោះភូមិដីសនោ ះត្រូវបានកែឈ្មោះមកជាភូមិសាមគ្ គីមានជ័យនាពេលបច្ចុប្បន្ន ។ ហើយនៅចំណុចដីវាលពិឃាតមនុស្សខា ងលើក៏ត្រូវបានគេសង់ជាផ្ទះល្វេ ងលក់ស្ទើតែអស់ទៅហើយ ។ បែបណាក៏ដោយកាលពី២០១៣កន្លងទៅនេះ មានពលរដ្ឋចំនួន៤០គ្រួសារបានស្រែ កទាមទារឲ្យរាជរដ្ឋាភិបាលជួយរកយុ ត្តិធម៏ឲ្យពួកគេ ដើម្បីបានចំណែកដីរស់នៅលើដីមា នជម្លោះចំនួន២១៨គ្រួសារនោះ ។
ដោយ: ជាយដែន
http://ift.tt/1GHadbD
ខូប១០ឆ្នាំលិចរូបបាញ់ ប្រជាពលរដ្ឋនៅក្រុងប៉ោយ ប៉ែតចំណុចភូមិដីសតាមហ្វេស ប៊ុកបង្កការភ្ញាក់ផ្អើល
Reviewed by yim PH
on
11:37 AM
Rating: