Insurance

728x90

មហាសេដ្ឋីបច្ចេក​វិទ្យា​ទាំង ១០​រូប ប្រចាំ​ឆ្នាំ​២០១៥

ភ្នំពេញ៖ ទស្សនាវដ្តីដ៏ល្បីរបស់អាមេរិក Forbes តែងតែបានចេញផ្សាយ តារាងបញ្ជីប្រចាំឆ្នាំរបស់ខ្លួន ដែលទាក់ទង ទៅនឹង អ្នកមានទ្រព្យសម្បត្តិ ច្រើនបំផុតនៅក្នុងពិភពលោក នៅពេលថ្មីៗនេះ បានចេញផ្សាយបញ្ជីឈ្មោះកំពូល

មហាសេដ្ឋីទាំង១០រូប ដែលមានលុយច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០១៥។


១. លោក Bill Gates

ជាសហស្ថាបនិកក្រុមហ៊ុន Microsoft ហើយក៏ជាកំពូលមហាសេដ្ឋីដែលមានលុយច្រើនជាងគេបំផុតក្នុងពិភពលោក មានអាយុ ៥៩ឆ្នាំ និងមានលុយ ៧៩,២ ពាន់លានដុល្លារអាមេរិក។


dp3-0144


២. លោក Larry Ellison

ជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិនៃ Oracle មានអាយុ ៧០ឆ្នាំ និងទ្រព្យសម្បត្តិចំនួន ៥៤,៣ ពាន់លានដុល្លារអាមេរិក។



៣. លោក Jeff Bezos

ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ Amazon ជាក្រុមហ៊ុនលក់ទំនិញតាមអនឡាញ មានអាយុ ៥១ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៣៤,៨ ពាន់លានដុល្លារអាមេរិក។



៤. លោក Mark Zuckerberg

ជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដែលមានអាយុ ៣០ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ៣៣,៤ ពាន់លានដុល្លារអាមេរិក។



៥. លោក Larry Page

ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃ Google ដែលជាក្រុមហ៊ុន Seach Engine ធំជាងគេបំផុតនៅក្នុងពិភពលោក។ បច្ចុប្បន្ននេះ លោកមានអាយុ ៤១ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ២៩,៧ ពាន់លានដុល្លារអាមេរិក។



៦. លោក Sergey Brin

ជាសហស្ថាបនិកក្រុមហ៊ុន Google មានអាយុ ៤១ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ២៩,២ ពាន់លានដុល្លារអាមេរិក។



៧. លោក Jack Ma

ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ Alibaba ដែលជាក្រុមហ៊ុនលក់ទំនិញតាម online ធំបំផុតរបស់ចិន។ បច្ចុប្បន្ននេះ លោកមានអាយុ ៥០ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ២២,៧ ពាន់លានដុល្លារអាមេរិក។



៨. លោក Steve Ballmer

ជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft មានអាយុ ៥៨ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ២១,៨ ពាន់លានដុល្លារអាមេរិក។



៩. លោកស្រី Laurene Powell Jobs

ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ Emerson Collective ព្រមទាំងជាប្រពន្ធរបស់លោក Steve Jobs ដែលគាត់ជាសហស្ថាបនិកនៃក្រុមហ៊ុន Apple។ បច្ចុប្បន្ននេះ លោកស្រីមានអាយុ ៥១ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ១៩,៥ ពាន់លានដុល្លារអាមេរិក។



១០. លោក Michael Dell

ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុនកុំព្យូទ័រ Dell ដែលមានអាយុ ៥០ឆ្នាំ និងមានទ្រព្យសម្បត្តិចំនួន ១៩,២ ពាន់លានដុល្លារអាមេរិក៕







from Khmernote - The best entertainment website in Cambodia http://ift.tt/1GlzN5A
មហាសេដ្ឋីបច្ចេក​វិទ្យា​ទាំង ១០​រូប ប្រចាំ​ឆ្នាំ​២០១៥ មហាសេដ្ឋីបច្ចេក​វិទ្យា​ទាំង ១០​រូប ប្រចាំ​ឆ្នាំ​២០១៥ Reviewed by yim PH on 8:16 AM Rating: 5

Entertainment

ads
Powered by Blogger.