Insurance

728x90

ម៉ាកាវ៖ កម្ពុជា ប្រើពេល៤៥នាទី យកឈ្នះ ៣-០ តែម៉ាកាវសល់ពេល៩០នាទី ដើម្បីសងសឹក

ភ្នំពេញ៖ ជំនួបដ៏កក្រើកលើវាលស្មៅនៃពហុកីឡដ្ឋាន ស្ដាតចាស់វគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០១៨ ជុំទី១ ជើងទី១ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមម្ចាស់ផ្ទះជម្រើសជាតិកម្ពុជា បានលត់ម៉ាកាវក្នុងលទ្ធផលបច្ចេកទេស ៣-០ ដាច់ ប៉ុន្ដែគ្រូបង្វឹកជម្រើសជាតិម៉ាកាវលោក Joseph Tam Cao San បានបោះពាក្យសម្ដីក្រោយបញ្ចប់ការប្រកួតថា កុំអាលអរ ព្រោះនៅសល់៩០នាទីទៀត ។


លោក Joseph Tam Cao San បានថ្លែងក្នុងសន្និសីទ ក្រោយបញ្ចប់ការប្រកួតភ្លាមៗថា តង់ទី១កីឡាករលោក ពិតជាធ្វើបានល្អ ជាពិសេសគឺប្រព័ន្ធការពារ ទើបអាចរក្សាលទ្ធផលស្មើគ្នាជាមួយក្រុមជម្រើសជាតិកម្ពុជា ០-០ បាន ប៉ុន្ដែតង់ទី២ អ្វីៗក៏ចាប់ផ្ដើមថយចុះដែរទាំងកម្លាំង ល្បឿន ក្នុងនោះរឿងសំខាន់ជាងគេ គឺការបាក់ស្មារតីគ្រប់គ្រង អារម្មណ៍មិនបាន ទើបធ្វើឲ្យតង់ទី២ កម្ពុជាមានឱកាសយកឈ្នះម៉ាកាវ ៣គ្រាប់ជាប់ៗគ្នាតែម្ដង ។


លោកបានបន្ដថា “ជំនួបជើងទី១នេះ ខ្ញុំទទួលស្គាល់ថា កីឡាករកម្ពុជាលេងល្អ គឺលេងបានលឿន ដែលជាហេតុធ្វើឲ្យកីឡាកររបស់ខ្ញុំពិបាកក្នុងការទប់ទល់ ។ ទោះជាយ៉ាងណា ការប្រើពេល៤៥នាទីក្នុងតង់ទី២ ដើម្បីយកឈ្នះលើក្រុមខ្ញុំ ៣-០ នោះខ្ញុំក៏ចូលរួមត្រេកអរដែរ ប៉ុន្ដែក្រុមខ្ញុំក៏នៅសល់ឱកាសចំនួន៩០នាទីពេញ ដើម្បីសងសឹកវិញដែរ គឺជំនួបជើង ទី២ដែលនឹងធ្វើឡើងនៅលើទឹកដីម៉ាកាវ នាថ្ងៃទី១៧ ខែមីនាខាងមុខនេះ” ។


គ្រូបង្វឹកខាងលើបានលើកឡើងបែបនេះដោយប្រកាន់ភ្ជាប់ជាមួយពាក្យ៧មាត់ថា «ក្រុមខ្លាំង មិនប្រាកដថាឈ្នះ រហូតទេ» ហើយកីឡាករម៉ាកាវ ក៏បានធ្វើការប្ដេជ្ញាចិត្ត ខិតខំប្រឹងប្រែង ដើម្បីយកឈ្នះកម្ពុជានៅលើទឹកដីម៉ាកាវវិញផងដែរ ៕


ផ្តល់សិទ្ធិដោយ ដើមអម្ពិល


hour-002108


hour-002115 hour-002114 hour-002113 hour-002112 hour-002111 hour-002110 hour-002109






from Khmernote - The best entertainment website in Cambodia http://ift.tt/1MuboJU
ម៉ាកាវ៖ កម្ពុជា ប្រើពេល៤៥នាទី យកឈ្នះ ៣-០ តែម៉ាកាវសល់ពេល៩០នាទី ដើម្បីសងសឹក ម៉ាកាវ៖ កម្ពុជា ប្រើពេល៤៥នាទី យកឈ្នះ ៣-០ តែម៉ាកាវសល់ពេល៩០នាទី ដើម្បីសងសឹក Reviewed by yim PH on 8:16 PM Rating: 5

Entertainment

ads
Powered by Blogger.