តិរច្ឆានមែន! ខឹងម្តាយទូន្មាន ច្រើនពេក កូនស្រីភ្លោះ ផ្ទុះកំហឹង ទាញកាំបិត ចាក់ម្តាយសម្លាប់
ហ្ស័កហ្សៀ: ហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើល មួយបានកើតឡើង នៅក្នុងរដ្ឋហ្ស័ក ហ្សៀ សហរដ្ឋអាមេរិក គឺបងប្អូនស្រីភ្លោះ ពីរនាក់បានសារភាពថាបានសម្លាប់ម្តា យបង្កើតបន្ទាប់ពីមានជំលោះនឹងគ្នាកាលពីព្រឹកព្រហាមថ្ងៃមួយមុនពេលចេញ ទៅសាលា។
តាមហេតុការណ៍បានឲ្យដឹងថា ជម្លោះនេះកើតឡើងនៅពេល ដែលស្ត្រីជាម្តាយក្មេងស្រី ទាំងពីរឈ្មោះ Jarmecca Whitehead បាននិយាយទៅកាន់កូនស្រីថា ពួកគេមិនអាចធ្វើអ្វី បានដូចដែលចង់ទេត្រូវរស់នៅ តាមច្បាប់គ្រួសារ ជាហេតុធ្វើឲ្យនាង Tasimyah និង Jasmiyah ជាកូនមិនពេញចិត្តក៏ប្រទុស្តរ៉ាយជាមួ យម្តាយរហូតដល់ទាញ បានកាំបិតចាក់សម្លាប់ស្ត្រី ជាម្តាយតែម្តង។
ក្មេងស្រីជាកូនភ្លោះ មានអាយុ១៦ឆ្នាំ ទាំងពីរនាក់នេះ ត្រូវបានប៉ូលីសចាប់ខ្លួនបញ្ជូន ទៅតុលា ការកាត់ទោស ដោយចោទពីបទឃាតកម្មលើម្តាយហើយពួកនាង ត្រូវបានតុលា ការសម្រេចឲ្យ ជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ។ ក្រោយពីសម្លាប់ ម្តាយរួចពួកគេបានទាញ សាកសពម្តាយទំលាក់ក្នុងអាងទឹកហើយបើកបង្ហូរ ទឹកចោលក្នុងបំណង បំភាន់ភ្នែកថាម្តាយស្លាប់ នៅអាងទឹកនោះរួចក្មេងស្រីទាំងពីរ ក៏ចាកចេញទៅសាលា ពេលត្រលប់មកវិញ ពួកគេធ្វើជាទូរស័ព្ទរាយការណ៍ ទៅប៉ូលីសពីរឿងនេះ តែទោះជាយ៉ាងណា ក៏មិនអាចបាំងភ្នែក ប៉ូលីសបានដែរ៕
from Khmernote - The best entertainment website in Cambodia http://ift.tt/1F5oWKc