បញ្ជូនខ្លួន ជនសង្ស័យម្នាក់ ទៅតុលាការ ករណីរំលោភ សេពសន្ថវៈ លើក្មេងស្រីអនីតិជន
រតនគិរីៈ កម្លាំងនគរបាលស្រុកវ៉ឺនសៃ បានឃាត់ខ្លួនយុវជនឈាមរាវម្នាក់ ករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអនីតិ ជន ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ១០និង០២នាទីយប់ ថ្ងៃទី២៩ ខែមីនា នៅចំណុចផ្ទះជនរង គ្រោះ ស្ថិតក្នុងភូមិបានប៉ុង ឃុំប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី រួចកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បី ចាត់ការតាមច្បាប់ ។
បើតាមនគរបាលស្រុកវ៉ឺនសៃ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខាន់ សន អាយុ ៨ឆ្នាំ ជនជាតិឡាវ មុខរបរ សិស្ស រស់នៅកន្លែងកើតហេតុខាងលើ ។ យុវជនឈាមរាវ ជាជនសង្ស័យ ឈ្មោះ សី ចន្នី អាយុ ១៧ឆ្នាំ ជនជាតិឡាវ មុខរបរ ធ្វើស្រែ រស់នៅកន្លែងកើតហេតុខាងលើ ។
នគរបាលខាងលើ ប្រាប់បន្តទៀតថា ជនសង្ស័យបានឡើងទៅលើផ្ទះជនរងគ្រោះ រំលោភសម្រេចតែម្តង ខណៈដែល ឪពុក-ម្តាយមិននៅផ្ទះ ។
ជនសង្ស័យខាងលើ ត្រូវបាននគរបាល កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ រហូត ដល់ពេលល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បញ្ជូនទៅឃុំខ្លួន ដាក់ពន្ធនាគារភ្នំស្វាយតែម្តង ៕
ផ្តល់សិទ្ធិដោយ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1CrhoAv