អាស្ទាវឆក់កាបូបមិនបានសម្រេច ត្រូវពលរដ្ឋចាប់ស្វាគមន៍សល់តែដង្ហើមចង្រិត
រាជធានីភ្នំពេញ៖ ចោរឆក់ស្ទាវម្នាក់ ក្នុងចំណោមគូកន២នាក់ ត្រូវបានប្រជាពលរដ្ឋលើដងផ្លូវចាប់បានស្វាគមន៍បែកមុខបែកមាត់ហូរឈាមតាមមាត់តាមច្រមុះសល់តែដង្ហើមចង្រិតដេកស្តូកស្តឹងលើដី ក្រោពីពួកគែធ្វើសកម្មភាពឆក់កាបូបភ្លាត់ស្នៀត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៥ នេះ នៅតាមបណ្តោយផ្លូវម៉ុងឬទ្ឋី។
សាក្សីឃើញហេតុការបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះជាក្មេងស្រីម្នាក់ ចេញពីសាលា ក៏ត្រូវបានស្ទាវពីនាក់ខាងលើជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបពីក្មេងស្រី តែមិនបានសម្រេច ដោយសារម៉ូតូទាំង២គ្រឿងបានដួល ធ្វើឲ្យប្រជាពលរដ្ឋស្ទាក់ជាប់បានម្នាក់ ហើយព្រួតគ្នាវាយសល់តែដង្ហើមចង្រិត ឯម្នាក់ទៀតបានដាក់មេផាយ លឿន ដូចព្យុះរត់ចោលគ្មាបាត់ស្រមោល។
ក្រោយកើតហេតុភ្លាមៗ ក្មេងស្រីរងគ្រោះត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ចំណែកក្មេងស្ទាវដែលវ៉ៃទ្រមខ្លួននោះប្រជាពលរដ្ឋបានប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្តទៅតាមច្បាប់ ហើយសមត្ថកិច្ចនឹងសួរចម្លើយកំណត់មុខសញ្ញាតាមចាប់ក្មេងស្ទាវម្នាក់ដែលបានរត់គេចខ្លួននោះ។ ភ្លាមៗនេះសម្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ ក្មេងជនរងគ្រោះ និងស្ទាវជាចោរឆក់នោះទេ៕
http://ift.tt/18Dw71p