Insurance

728x90

មានរឿង​ចម្លែក​ថា​ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង​លោកស្នងការ ញ៉ែម វ៉ាន់​នី បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត មិនបាន​យក​ប្រគល់​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ តែ​បែរជា​ដឹក​យកទៅ​បោះចោល​តាមផ្លូវ​ទៅវិញ​

​ខេត្តមណ្ឌលគិរី ៖ លេចឮ​ព័ត៌មាន​គួ​ឲ្យ​ភ្ញាក់ផ្អើល​ថា ប៉ូលីស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក្រោម​បញ្ជា​លោកស្នងការ ញ៉ែម វ៉ាន់​នី កន្លងមក​បាន​ចាប់​ឃាត់​រថយន្ត ដឹកឈើ​ល្មើសច្បាប់ ប្រភេទ​ឡង់​គ្រី​ស័​រ ចំនួន​៣​គ្រឿង​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ ពូ​ទ្រូ​លើ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​នោះ វត្ថុតាង​ជា​ឈើ​ល្មើសច្បាប់ ត្រូវ​ដឹកយក​ទៅ បោះចោល​តាមផ្លូវ ដោយ​មិនបាន​ប្រគល់ ឲ្យ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឡើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នោះទេ ប៉ុន្តែ​ក៏​គ្មាន​អ្នកណា​ដឹង​លំអិត​អំពី​មូលហេតុ​នេះដែរ​។​


សូម​រំលឹកថា​ប្រតិបត្តិការ​នោះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មីន អាន ក្រោយ បទបញ្ជា​ពី​លោក ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី ឃាត់​បាន​រថយន្ត​ឡង់​គ្រី​ស័​រ ដឹកឈើ​ល្មើសច្បាប់ ៣​គ្រឿង នៅ​ចំណុច ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ក៏​ចុះ​ទៅដល់​គោលដៅ និង​ធ្វើការ​បង្ក្រាបបាន ដោយ​ជោគជ័យ​។ រថយន្ត​ទាំង​៣ នោះ​រួមមាន ១-​ចង្កូត​ស្តាំ​ពណ៌​សរ ពាក់​ស្លាក​លេខ 2S ៩២៩៣ ផ្ទុក​ឈើ​ចំនួន ៨​ដុំ​។ ២-​រថយន្ត ចង្កូត​ស្តាំ ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ ២C 9965 ផ្ទុក​ឈើ​ចំនួន ១១​ដុំ និង ៣-​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភព​.២​ស 9378 ផ្ទុក​ឈើ ១១​ដុំ សរុប​ទាំងអស់ ៣០ ដុំ​ផងដែរ​។​


រថយន្ត និង​ឈើ​ទាំងនោះ​ត្រូវបាន​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តមណ្ឌលគិរី ជា​ណ្តោះ​អាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ តែ​ទីបំផុត​ឈើ​ទាំងនោះ មិនបាន​ប្រគល់​ឲ្យ ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត តាម​នីតិវិធី​នោះទេ​។ បើតាម​បាន​បង្ហើប​បាន​ឲ្យ​ដឹងថា ឈើ​ទាំងនោះ​ត្រូវគេ​ដឹក យកទៅ​ទម្លាក់ចោល​នៅតាម​ផ្លូវ ដោយ​មិន​ទំនង​ទាល់តែសោះ​។ គេ​ឆ្ងល់​រថយន្ត និង​ឈើ​ជា​វត្ថុ​បទល្មើស​ដែល​ត្រូវបញ្ជូន​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដែល​អាចឈាន​ចាប់ខ្លួន​ទាំង​ម្ចាស់​រថយន្ត និង​ឈើ​ប្រណីត​នេះ​មក​ពិន័យ ឬ​ផ្តន្ទាទោស​តាមច្បាប់ តែ​ទីបំផុត​គ្មាន​ន័យ​។​


គួររំលឹកថា គេ​នៅ​ចាំបាន​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៥ នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋ កិច្ច ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក ស៊ួ​ស ប៊ុនលី បាន​ដឹកនាំ​កម្លាំង​ចាប់ និង​បង្ក្រាបបាន​រថយន្ត ដឹង​ឈើ​ប្រណីត​ជាង​៣០​កំណាត់ នៅ​ចំណុច​ភូមិ​ឡៅ​ការ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ហើយ​បានប្រគល់​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី តែ​ក៏​មានរឿង​ចម្លែក​ត្រូវ​ទម្លាយ​ថា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក កែប កត បាន​និយាយ​ចំអក​ឲ្យ​សមត្ថកិច្ច​ដែល​បាន​ប្រឹងប្រែង​បង្ក្រាប​ចាប់​ឈើ​ខុសច្បាប់​ពី​ពួក​ឈ្មួញ​ថា ឈើ​ដែល​ចាប់បាន និង​បញ្ជូន​ឲ្យ គឺ​សុទ្ធតែ កាប់​លែង​មុត​ស៊ី​មិន​ដាច់ ទើប​ចាប់​ប្រគល់​ឲ្យ​ជំនាញ​របស់លោក​។ ជាមួយគ្នានេះ​មានមតិ​មួយ​លើក​តប​វិញ​ថា ទំនងជា​ចាប់​ចំ​ម៉ូយ​របស់លោក កែប កត ទើប​លោក​មិនសូវ​ពេញចិត្ត​។


​ទោះយ៉ាងណា​ករណី​ដឹកឈើ​ដែល​រឹបអូស​បាន​យកទៅ​បោះចោល​តាមផ្លូវ ដោយ​មិនបាន​ប្រគល់ ឲ្យ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​កំពុងតែ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ជាមួយ​នឹក​ការយកចិត្តទុកដាក់​ដា​ម​ដាន ថា​តើ​នឹងមាន​ការស៊ើបអង្កេត​ក​រ​ណី​នេះ​ដែរឬទេ ហើយ​តើ​ការប្រព្រឹត្ត​ឡើង​ក្នុង​មូលហេតុ និង​គោលបំណង​អ្វី​ទៅ​?៕ ដោយ ឦសាន​២ ​


KA-27-03-2015-57 KA-27-03-2015-54 KA-27-03-2015-56 KA-27-03-2015-55 KA-27-03-2015-52




http://ift.tt/1MbV7yx
មានរឿង​ចម្លែក​ថា​ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង​លោកស្នងការ ញ៉ែម វ៉ាន់​នី បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត មិនបាន​យក​ប្រគល់​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ តែ​បែរជា​ដឹក​យកទៅ​បោះចោល​តាមផ្លូវ​ទៅវិញ​ មានរឿង​ចម្លែក​ថា​ប៉ូលិស​សេដ្ឋកិច្ច ក្រោម​ការគ្រប់គ្រង​លោកស្នងការ ញ៉ែម វ៉ាន់​នី បង្ក្រាប​ឡាន​ដឹកឈើ​ប្រណីត មិនបាន​យក​ប្រគល់​ឲ្យ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ តែ​បែរជា​ដឹក​យកទៅ​បោះចោល​តាមផ្លូវ​ទៅវិញ​ Reviewed by yim PH on 11:01 PM Rating: 5

Entertainment

ads
Powered by Blogger.