Insurance

728x90

ឈ្មួញ​ដឹកឈើ​ប្រណីត​៣​ឡាន​ពេញៗ លោតឆ័ត្រ ត្រូវ​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​

​ខេត្តមណ្ឌលគិរី​៖ រថយន្ត​ដឹកឈើ​ប្រណីត​ពេញៗ​ល្មើសច្បាប់​ចំនួន​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​កណ្តាល ប្រឆាំង​បទល្មើស​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាប​កាលពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​៨ មិនា​ស្ថិតនៅ​ភូមិ ពូ​ទ្រូ​លើ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​។​


​អនុប្រធាន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស លោក ជិន សុ​ឃុន បានអោយដឹងថា ការបង្ក្រាប​នេះ​ធ្វើឡើង​ក្រោយ ទទួលបាន បទបញ្ជា​ពី​លោក ញ៉ែម វាន់​នី ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ថា មាន​រថយន្ត​ឡង់​គ្រិ​ស័​រ​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង​នៅ​ចំណុច ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង កម្លាំង​របស់លោក​ក៏បាន​ទៅដល់​ទិសដៅ និង​ធ្វើការ​បង្ក្រាបបាន​ដោយ​ជោគជ័យ​។​


លោក ជិន សុ​ឃុន បាន​បញ្ជាក់ថា រថយន្ត​ទាំង​៣ នោះ ទី​១​ចង្កូត​ស្តាំ​ពណ៌​ស​ពាក់​ស្លាក​លេខ 2S ៩២៩៣ ផ្ទុក​ឈើ​ចំនួន​៨​ដុំ ចំណែក ចង្កូត​ស្តាំ​ពណ៌​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ​២C 9965 ផ្ទុក​ឈើ​ចំនួន ១១ ដុំ និង ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភព​.២​ស 9378 ផ្ទុក​ឈើ ១១ ដុំ សរុប​ទាំងអស់ ៣០ ដុំ​ផងដែរ​។ ទោះយ៉ាងណា​នគរបាល​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ម្ចាស់​ឈើ​នោះ​ជា​នរណា​នោះទេ​។​


លោកស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បានអោយដឹងថា បច្ចុប្បន្ន វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​បញ្ជូន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​ណ្តោះ​អាសន្ន ដើម្បី​ចាត់ ការ​តាម​និតិ​វិធី​។ ជាមួយគ្នានេះ​ប្រភព​ដែល​ឃ្លាំមើល​នៃ​សកម្មភាព​ជួញដូរ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​មាន​សកម្មភាព​កម្រើក​ឡើង​នា​រដូវប្រាំង​នេះ​៕ ដោយ ឦសាន​២


KA-34MD KA-35MD KA-37MD KA-39MD




http://ift.tt/18v81F2
ឈ្មួញ​ដឹកឈើ​ប្រណីត​៣​ឡាន​ពេញៗ លោតឆ័ត្រ ត្រូវ​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​ ឈ្មួញ​ដឹកឈើ​ប្រណីត​៣​ឡាន​ពេញៗ លោតឆ័ត្រ ត្រូវ​នគរបាល​ខេត្តមណ្ឌលគិរី​ចាប់​ Reviewed by yim PH on 10:32 PM Rating: 5

Entertainment

ads
Powered by Blogger.