Insurance

728x90

សាំ​យ៉ុង​១​គ្រឿង​ដាច់​កង់​ក្រោយ បាន​បោះពួយ​ចេញពី​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​១​នាក់ និង​របួស​១៧​នាក់​

​ខេត្តសៀមរៀប​៖ រថយន្ត​សាំ​យ៉ុង​១​គ្រឿង​បាន​បោះពួយ​ចេញពី​ផ្លូវ​កៅស៊ូ​ធ្លាក់​ជង្ហុក​ក្រឡាប់​ជាច្រើន​ត្រឡប់ ដែល​កម្មករ​ប្រុស​ស្រី​ចំនួន​២៧​នាក់ ជិះ​ក្នុងនោះ បាន​ខ្ទាត​ប៉ើង​ហោះ​ចេញ​តាម​បំណែក​កញ្ចក់ទ្វារ និង​បង្អួច ដេក​សន្លប់​រដូករណែល​រាយប៉ាយ​ក្បែរៗ​រថយន្ត ដោយ​របួស​ធ្ង់ៗ​១៦​នាក់ និង ស្លាប់បាត់​បង់ជីវិត​១​នាក់ និង​របួស​មធ្យម ១០​នាក់ ។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០ និង​៤០​នាទី ព្រឹក​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ ២០១៥ នៅលើ​ផ្លូវ​ហាយ​វេ ចំណុច​ភូមិ​ត្មាត​ពង ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​


​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ រថយន្ត​បើក​លឿន ហើយ​ដាច់​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ដែល​បណ្តាល​ឲ្យ​រថយន្ត​បាត់បង់​លំនឹង ហើយ​បាន​ប្រទាញ​កាច់​ធ្លាក​ចេញពី​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​ជាច្រើន​ត្រឡប់​ផ្ទុះ​កញ្ចក់​បែក​អស់​គ្មាន​សល់ ហើយ​ខូចខាត​កំពិត​តួ​រថយន្ត​ទាំងស្រុង​៕ ​


KA-29-03-2015-10 KA-29-03-2015-012




http://ift.tt/1D7Dt9n
សាំ​យ៉ុង​១​គ្រឿង​ដាច់​កង់​ក្រោយ បាន​បោះពួយ​ចេញពី​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​១​នាក់ និង​របួស​១៧​នាក់​ សាំ​យ៉ុង​១​គ្រឿង​ដាច់​កង់​ក្រោយ បាន​បោះពួយ​ចេញពី​ផ្លូវ​ក្រឡាប់​ជាច្រើន​ត្រឡប់​ស្លាប់​១​នាក់ និង​របួស​១៧​នាក់​ Reviewed by yim PH on 11:06 PM Rating: 5

Entertainment

ads
Powered by Blogger.