ចាក់ប្រពន្ធស្លាប់ រួចចាក់សម្លាប់ខ្លួនឯង មិនស្លាប់ ខឹងប្រពន្ធ ស្តីបន្ទោសរឿងលុយ
ព្រះវិហារ ៖ បុរសកសិករម្នាក់ បានចាក់សម្លាប់ប្រពន្ធ របស់គាត់ជាច្រើន កាំបិតចុងស្រួច បណ្តាលប្រពន្ធគ្រោះ បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែង ដោយសារតែខឹងប្រពន្ធស្តីបន្ទោសរឿង យកលុយលក់ក្របីងាប់ មួយក្បាល បានលុយ និងយកវាទៅចាយវាយ និងផឹកស៊ីគ្មានសល់ គ្មានទុកឲ្យប្រពន្ធចាយមួយរ៉ាក់មួយរៀល។ បន្ទាប់ពីប្រពន្ធសម្លាប់រួច បុរសរូបនោះ ក៏យកកំាបិតចាក់សម្លាប់ខ្លួនឯង ផងដែរ តែមិនស្លាប់ គឺបានត្រឹមតែធ្លាយពោះវៀនមួយកម្លុះចេញមកក្រៅតែប៉ុណ្ណោះ និងត្រូវបានអ្នកជិតខាងជួយសង្រ្គោះនាំយកទៅកាន់បន្ទីរពេទ្យ នៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ។
ហេតុការណ៍នេះ បានកើតមានឡើង នៅក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ កាលពីវេលាព្រឹកថ្ងៃទី២៨កុម្ភៈ ២០១៥ នេះ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគូលែនត្បូងបានឲ្យដឹងថា បុរសជាប្តីដៃដល់រូបនេះ មានឈ្មោះហួន ហោត អាយុ៤៦ឆ្នាំ មានមុខរបរ ជាកសិករ រស់នៅភូមិឃុំកើតហេតុ និង ចំណែកឯ ប្រពន្ធរងគ្រោះ មាន ឈ្មោះឡាយ លាង អាយុ៤៦ ត្រូវបានស្លាប់ ។ បុរសជាប្តីដៃ ដល់នេះ ត្រូវបានជាប់ចោទពី«ឃាតកម្មដោយចេតនា» និង ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ បន្ទាប់ពីរបួសគាត់បានជះសះស្បើយនោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
from Khmernote - The best entertainment website in Cambodia http://ift.tt/1EZlksh