Insurance

728x90

អូស្ត្រាលី នឹងសាកល្បង បច្ចេកវិទ្យា ចាប់សញ្ញាយន្តហោះ ចំពោះមុខ ការបាត់ខ្លួន MH370

កង់ប៊ែរ៉ា៖ ប្រទេសអូស្ត្រាលី បានប្រកាសថា ខ្លួននឹងចាប់ផ្តើម ធ្វើតែស្តសាកល្បង បច្ចេកវិទ្យាថ្មី ដើម្បីតាមយន្តហោះ ទោះបីជាវាហោះ ទៅកាន់ទីកន្លែង ណាឆ្ងាយក៏ដោយ ។ គម្រោងថ្មីនេះ ត្រូវបានអនុវត្តន៍ បន្ទាប់ពីជើងហោះហើរ MH370 បានបាត់ខ្លួនទៅ អស់រយៈពេលមួយឆ្នាំ កន្លងមក ដោយគ្មានដំណឹង ឬតំរុយសូម្បីតែបន្តិច ។


ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែមិនា ឆ្នាំ២០១៥ នេះថា ក្រុមហ៊ុនសហប្រតិបត្តិការ នៃសេវាកម្មផ្លូវអាកាស របស់រដ្ឋាភិបាលអូស្ត្រាលី នឹងចូលរួមជា កម្លាំងជាមួយនឹងភាគី ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដើម្បីបំពាក់នូវឧបករណ៍ថ្មី ដែលអាចធ្វើ ការត្រួតពិនិត្យនូវសញ្ញា និង ទីតាំងរបស់យន្តហោះនូវរាល់ ១៥នាទីម្តង ដោយស្វ័យប្រវត្តិ ។


លោក អាំងហ្គូស ហួស្តុន ប្រធានក្រុមហ៊ុនអូស្ត្រាលី ខាងលើបានអះអាងថា “វាមិនមែនគ្រាន់ តែជាប្រអប់ពណ៌ទឹកប្រាក់ មួយមុខនោះទេ ប៉ុន្តែវាគឺជាដំណើរការថ្មី ដែលអាចផ្តល់ឲ្យយើងនូវ ការវិវឌ្ឍស្ថានការណ៍ ចុងក្រោយបំផុត ជុំវិញការហោះហើរ របស់យន្តហោះ ស្របពេលដែល ដំណោះស្រាយបញ្ហាបន្ទាន់ នៅចំពោះមុនផ្សេងទៀត ក៏ត្រូវបាន បង្កើតឡើងផងដែរ ។”


តាមពិតទៅ ឧបករណ៍តាមដានម៉ូដែលមុន ក៏មានដែរ ប៉ុន្តែវាត្រូវបានកំណត់ពេលវេលា ត្រួតពិនិត្យដោយខ្លួនឯង រហូតដល់ ៣០ ឬ ៤០នាទីឯណោះ អំឡុងពេលយន្តហោះ ដំណើរការ ។ ក្រុមហ៊ុនខាងលើនេះ បានសង្កត់ធ្ងន់ថា វាជាការចាំបាច់ណាស់ ដែលយើងត្រូវ បំពាក់ឧបករណ៍ថ្មី នេះឲ្យបានយ៉ាងហោចណាស់ ៩០ភាគរយ នៅលើយន្តហោះ ដែលត្រូវហោះហើរ ផ្លូវឆ្ងាយ ដើម្បីចៀសវាងហេតុការណ៍ អាក្រក់ដូចជើងហោះហើរ MH370 កើតឡើងម្តងទៀត ៕


hour-00803


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល






from Khmernote - The best entertainment website in Cambodia http://ift.tt/1AtNjfj
អូស្ត្រាលី នឹងសាកល្បង បច្ចេកវិទ្យា ចាប់សញ្ញាយន្តហោះ ចំពោះមុខ ការបាត់ខ្លួន MH370 អូស្ត្រាលី នឹងសាកល្បង បច្ចេកវិទ្យា ចាប់សញ្ញាយន្តហោះ ចំពោះមុខ ការបាត់ខ្លួន MH370 Reviewed by yim PH on 10:26 AM Rating: 5

Entertainment

ads
Powered by Blogger.