Insurance

728x90

អាវុធហត្ថរាជធានី បំបែកក្រុម ឆបោកលុយ តាមប្រព័ន្ធ WING បាន៥នាក់នៅ សង្កាត់បឹងទំពុន

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធរាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ទោ មាំង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ និងមានការចូលរួមពីអាវុធហត្ថចំនួន២ខណ្ឌ គឺខណ្ឌមានជ័យ និងខណ្ឌចំការមន នៅរសៀលថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៥នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបជនឆបោកប្រាក់តាមប្រព័ន្ធ វ៊ីង នៅចំណុចផ្ទះជួលលេខ A4 ស្ថិតតាមបណ្តោយផ្លូវ១០៧BT ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្សចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ជាជនជាតិខ្មែរ និង ២នាក់ទៀតគឺជនជាតិនីហ្សេរីយ៉ា ។


មនុស្សទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន ទី១មានឈ្មោះសិរី សុជាតា ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង , ទី២ឈ្មោះប៊ុន សុនីតា ភេទស្រី អាយុ២១ ស្នាក់នៅផ្ទះជួលលេខ០២៤៩ ក្រុម៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក , ទី៣ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅ ឃុំឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទំាង៣នាក់ជាជនជាតិខ្មែធ្វើការនៅក្នុង ក្លឹបកំសាន្ត ដូចគ្នា ។ និង២នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា ទី១មានឈ្មោះ NKWOCHA UGO OSCAR ភេទប្រុស អាយុ ៤៣ឆ្នាំ និងទី២មានឈ្មោះ OGU MMADUABUCHI ភេទប្រុស អាយុ៣២ឆ្នាំ ។ ទាំង២នាក់ស្នាក់នៅទីតាំងកើតហេតុខាងលើ ។


វរសេនីយ៍ទោ មាំង សុខលុច អោយដឹងថា មុនឈានដល់ការប្រតិបត្តិការបំបែកក្រុមឆបោកប្រាក់តាមប្រព័ន្ធ វ៊ីង ខាងលើនេះ គឺកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងស៊ើបអង្គេតយ៉ាងម៉ត់ច៉ត់បំផុត បន្ទាប់ពីកម្លាំងអាវុធយើងទទួលបានពាក្យបណ្តឹងរបស់ម្ចាស់ វ៊ីងមួយចំនួនថា មានជនទុច្ចរិត ព្យាយាមបោកប្រាស់លុយរបស់ពួកគេយ៉ាងច្រើន តាមវិធី និង របៀបផ្សេងៗ របស់ជនទាំងនោះ នៅលើប្រព័ន្ធ វ៊ីង ។ ទើបកម្លាំងអាវុធហត្ថធ្វើស្រាវជ្រាវ រហូតមកទល់នឹងវេលាខាងលើ ក៏ទទួលបានតំរុយយ៉ាងច្បាស់ការមួយថា មានការដកលុយពីប្រព័ន្ធ វ៊ីង ចំនួន២ពាន់ដុល្លារ ដែលជាលុយរបស់ជនទុច្ចរិត បោកប្រាស់បានពីម្ចាស់ វ៊ីង ឬ ក៏ម្ចាស់លេខកូដសម្ងាត់ ក៏កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថជាច្រើនខណ្ឌ រួមទាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះមកធ្វើការឡោមព័ទ្ធចាប់ខ្លួនបានស្ត្រី២ខ្មែរ២នាក់ នៅនឹងកន្លែងភ្លាមៗ ខណៈពួកគេកំពុងរងចាំដកលុយ ។


សូមបញ្ជាក់ថា ក្រោយពេលមានការឃាត់ខ្លួនហើយភ្លាមៗ នោះ មន្ត្រីជំនាញអាវុធហត្ថបានបើកការសាកសួរទៅលើស្ត្រីខ្មែរទាំង២ រហូតមានការឆ្លើយសារភាពថា រូបគេនៅមាន បក្សពួកនៅកន្លែងផ្សេងទៀត ទើបនៅរសៀលថ្ងៃដដែលនោះ ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ កម្លាំងអាវុធហត្ថសម្រេចបន្តប្រតិបត្តិការ ចុះមកធ្វើការឆែកឆេរទីតាំងផ្ទះជួលមួយកន្លែង ដែលមានលេខផ្ទះ A4 ស្ថិតតាមបណ្តោយផ្លូវ១០៧ BT ក្នុងក្រុម៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលជាទីតាំងរបស់បក្សពួកស្ត្រីខ្មែរ២នាក់ដែលឃាត់ខ្លួនបាន ។ ជាលិទ្ធផលបានកម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សចំនួន៣នាក់បន្ថែមទៀត ដោយក្នុងនោះមានម្នាក់ជាស្ត្រីខ្មែរ និង២នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា ដែលជាប់ពាក់ព័ន្ធនឹងករណីឆកបោកលុយតាមប្រព័ន្ធ វ៊ីង ជាមួយនឹងស្ត្រីខ្មែរ២នាក់ដែលត្រូវអាវុធហត្ថឃាត់ខ្លួនដំបូងនោះ ។


ក្រោយការឃាត់ខ្លួនហើយភ្លាមៗ ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ចូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់បន្ត ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


78-4-March-2015-16-48-31-92968






from Khmernote - The best entertainment website in Cambodia http://ift.tt/1GlBwb9
អាវុធហត្ថរាជធានី បំបែកក្រុម ឆបោកលុយ តាមប្រព័ន្ធ WING បាន៥នាក់នៅ សង្កាត់បឹងទំពុន អាវុធហត្ថរាជធានី បំបែកក្រុម ឆបោកលុយ តាមប្រព័ន្ធ WING បាន៥នាក់នៅ សង្កាត់បឹងទំពុន Reviewed by yim PH on 8:30 AM Rating: 5

Entertainment

ads
Powered by Blogger.